homenavigate_nextព័ត៌មានក្រុមហ៊ុនnavigate_nextក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាល

លោកស្រី ម៉ារ អមរា ប្រធានក្រុមប្រឹក្សាភិបាល
ជនជាតិខ្មែរ កើតក្នុងខែកញ្ញា ឆ្នាំ១៩៦៧ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៣ ។ ក្នុងមុខតំណែងជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី លោកស្រីក៏ជាសមាជិកាគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម ។ លោកស្រីជាប្រធានគណៈកម្មាធិការ Implementation & Conversion of IFRS (International Financial Reporting Standards), ជាប្រធានគណៈកម្មាធិការស្វ័យប្រវត្តិកម្ម និងការធ្វើទំនើបកម្ម, ជាសមាជិកាគណៈកម្មាធិការកំណត់ថៃ្លលើផលិតផល និងសេវាកម្ម, និងគណៈកម្មាធិការឥណទាននៃថ្នាក់គ្រប់គ្រង ។ លោកស្រីក៏ជាអ្នកដឹកនាំការងារ Basel Team ផងដែរ ។ លោកស្រីគ្រប់គ្រងលើនាយកដ្ឋានហិរញ្ញវត្ថុ ។ លោកស្រីទទួលខុសត្រូវផ្ទាល់ចំពោះប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
លោកស្រីក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ហ្វាយណាន់ហ្សល ត្រាស់ ។
លោកស្រីបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ និងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ជំនាញគ្រប់គ្រង ក្នុងឆ្នាំ២០០៣ ។ ក្រៅពីនោះនៅមានវគ្គសិក្សាជាច្រើន ដូចជា គណនេយ្យគ្រប់គ្រង គណនេយ្យហិរញ្ញវត្ថុ និងសវនកម្ម ជាដើម នៅសាកលវិទ្យាល័យ Regent ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ នៅក្នុងប្រទេសកម្ពុជា ។

លោក ព្រំ វិសុទ្ធ អភិបាល
ជនជាតិខ្មែរ កើតនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៥ ។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ។ លោកបានបម្រើការនៅធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ បន្ទាប់មកជាប្រធានផ្នែកត្រួតពិនិត្យឥណទាន បន្ទាប់មកទៀតជានាយកសាខា ក្រោយមកជាប្រធានក្រុមកិច្ចការច្បាប់និងលេខាធិការក្រុមហ៊ុន ក្រោយមកទៀតជានាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន ។ ការទទួលខុសផ្សេងៗទៀតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ លោកជាសមាជិកក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ។ លោកត្រូវបានតែងតាំងជា អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

បណ្ឌិត ឡឹង សុភាព អភិបាល
ជនជាតិខ្មែរ កើតនៅខែមីនា ឆ្នាំ១៩៦៧ លោកបណ្ឌិតទទួលបានមហាបរិញ្ញា (ថ្នាក់បណ្ឌិត) គ្រប់គ្រងធុរកិច្ចហិរញ្ញវត្ថុ នៃសកលវិទ្យាល័យ PRESTON របស់សហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១២ ។ បណ្ឌិត ឡឹង សុភាព បានចូលបម្រើការងារនៅក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី តាំងពីឆ្នាំ១៩៩៧ ។ ក្នុងមុខតំណែងជានាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល លោកបណ្ឌិតទទួលបន្ទុកក្នុងការអភិវឌ្ឍ និងកែលម្អផលិតផល និងសេវាកម្មដែលមានស្រាប់ និងបង្កើតថ្មីរបស់ធនាគារ អេស៊ីលីដា ។ បន្ថែមពីនេះទៅទៀត លោកបណ្ឌិតគឺជាប្រធានគណៈកម្មាធិការអេឡិចត្រូនិក ដែលទទួលបន្ទុកលើការអភិវឌ្ឍ ប័ណ្ណអេស៊ីលីដា អេស៊ីលីដាអ៊ីនធឺណែត អេស៊ីលីដាយូនីធីទាន់ចិត្ត (ToanChet) និងផលិតផលសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ។ លោកបណ្ឌិតត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅខែកក្កដា ឆ្នាំ២០១៧ ។