homenavigate_nextព័ត៌មានក្រុមហ៊ុនnavigate_nextគណៈគ្រប់គ្រង
គណៈគ្រប់គ្រង

លោក ព្រំ វិសុទ្ធ, អគ្គនាយក
ជនជាតិខ្មែរ កើតនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៥ ។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ។ លោកបានបម្រើការនៅធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ បន្ទាប់មកជាប្រធានផ្នែកត្រួតពិនិត្យឥណទាន បន្ទាប់មកទៀតជានាយកសាខា ក្រោយមកជាប្រធានក្រុមកិច្ចការច្បាប់និងលេខាធិការក្រុមហ៊ុន ក្រោយមកទៀតជានាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន ។ ការទទួលខុសផ្សេងៗទៀតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ លោកជាសមាជិកក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ។ លោកត្រូវបានតែងតាំងជា អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

អ្នកស្រី ម៉ៅ ភិរក្ស, នាយិកាប្រតិបត្តិការ
កើតនៅក្នុងឆ្នាំ១៩៨១ អ្នកស្រីបានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០១១ ។ អ្នកស្រីបានទទួលបរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០០៣ ។ អ្នកស្រីបានប្រលងចេញពីវិទ្យាល័យកំពង់ធំ នៅឆ្នាំ១៩៩៨ ។ អ្នកស្រី ម៉ៅ ភិរក្ស បានចូលបម្រើការងារឱ្យធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមេសា ឆ្នាំ២០០៤ ហើយអ្នកស្រីបានធ្វើជា អនុប្រធានផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស នៃនាយកដ្ឋានធនធានមនុស្ស នៅខែកញ្ញា ឆ្នាំ២០០៧ ហើយត្រូវបានផ្លាស់ប្តូរតួនាទីជាអនុប្រធានផ្នែកវិនិយោគ នៃនាយកដ្ឋានកិច្ចការវិនិយោគ និងមូលបត្រ នៅខែមករា ឆ្នាំ២០០៩ ។ អ្នកស្រីត្រូវបានតែងតាំងជាប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ នៅក្នុងអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅខែមីនា ឆ្នាំ២០១៦ ។ អ្នកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិការ នៅខែមេសា ឆ្នាំ២០២០ ។

អ្នកស្រី ផល ធីតា, នាយិកាហិរញ្ញវត្ថុ
កើតនៅក្នុងឆ្នាំ១៩៨៥ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យន័រតុន នៅរាជធានីភ្នំពេញ ឆ្នាំ២០០៧ ។ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ផ្នែកទំនាក់ទំនងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យវេស្ទើន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១២ ។ អ្នកស្រីបានប្រលងចេញពីវិទ្យាល័យឥន្រ្ទទេវី នៅឆ្នាំ២០០២ ។ អ្នកស្រី ផល ធីតា បានចូលបម្រើការងារឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមេសា ឆ្នាំ២០០៩ ដែលមានមុខងារជាគណនេយ្យករ ហើយអ្នកស្រីត្រូវបានតែងតាំងជាអនុប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល នៅ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅខែមករា ឆ្នាំ២០១៤ នឹងត្រូវបានតែងតាំងជាប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល នៅខែកុម្ភៈ ឆ្នាំ២០១៧ និងត្រូវបានតែងតាំងជាប្រធានផ្នែកហិរញ្ញវត្ថុ និងទូទាត់ នៅខែមីនា ឆ្នាំ២០១៩ ។ អ្នកស្រីត្រូវបានតែងតាំងជានាយិកាហិរញ្ញវត្ថុ នៅខែមេសា ឆ្នាំ២០២០ ។

អ្នកស្រី រេន សុភារី, បុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព
កើតនៅក្នុងឆ្នាំ១៩៩៣ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យមេគង្គកម្ពុជា នៅរាជធានីភ្នំពេញ ឆ្នាំ២០១៧ ។ អ្នកស្រីកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិឯកជន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ។ អ្នកស្រីបានប្រលងបញ្ចប់ថ្នាក់បឋមទុតិយភូមិពីវិទ្យាល័យកំពង់ស្ពឺ នៅឆ្នាំ២០១១ ។ អ្នកស្រីបានចូលបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមីនា ឆ្នាំ២០១៣ មានមុខងារជាអ្នកសំអាត បន្ទាប់មកជាជំនួយការផ្នែកគ្រប់គ្រងប្រាក់បៀវត្ស នៅក្នុងឆ្នាំ២០១៧ និងចុងក្រោយជាបុគ្គលិកផ្នែកប្រឹក្សាបុត្រសម្ព័ន្ធ នៅក្នុងឆ្នាំ២០១៨ ។ អ្នកស្រីត្រូវបានតែងតាំងជាបុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព នៅអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅក្នុងខែឧសភា ឆ្នាំ២០២០ ។