»  ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ  »  PPSEZ  »  របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នំា២០១៧ របស់​ ភីភីអេសភី

របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នំា២០១៧ របស់​ ភីភីអេសភី

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧

ក្នុង​ត្រីមាស​ទី១ ឆ្នំា២០១៧ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មាន​ចំណូល​សរុប​ចំនួន ៥.៨៦១.៤៧០ ពាន់​រៀល ថយ​ជាង​ត្រីមាស​ទី១ ឆ្នំា២០១៦ ចំនួន ៦.៨៤៨.៥៣៨ ពាន់​រៀល ស្មើ​នឹង ៥៣,៨៨% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ១១៥.៨៧៣ ពាន់​រៀល ថយ​ចុះ​ចំនួន ៣.១៩១.៤៦១ ពាន់​រៀល​ស្មើ​នឹង ៩៦,៥% បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នំា២០១៦។ នា​ថ្ងៃ​ទី៣១ ខែមីនា ឆ្នំា២០១៧ នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​របស់​ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មាន​ចំនួន ២២៤.០៧៤.៤៩២ ពាន់​រៀល ថយ​ចុះ​ចំនួន ២.៦៣៥.៣៥៨ ពាន់​រៀល ស្មើ​នឹង ១,១៦% និង​មូលធន​សរុប​មាន​ចំនួន ១៤៦.៨៦៧.៩៨៩ ពាន់​រៀល កើន​ចំនួន ៥៥៨.១២២ ពាន់​រៀល ស្មើ​នឹង ០,៣៨%។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០១៧ មាន​ដូច​ខាង​ក្រោម៖

  1. អនុបាត​ចរន្ត: ៥,៤៥ ដង
  2. អនុបាត​ចរន្ត​លឿន: ២,២២ដង
  3. អនុបាត​ចំណេញ​ធៀប​នឹង​ទ្រព្យ​សកម្ម: ០,០៥%
  4. អនុបាត​ចំណេញ​ធៀប​នឹង​មូលធន: ០,០៨%
  5. អនុបាត​គំលាត​ចំណេញ​ដុល: ៧០,៧៨%
  6. អនុបាត​គំលាត​ចំណេញ​ភាព: ១,៩៨%
  7. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិ: ២ រៀល

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ២០១៧ ដូច​មាន​ក្នុង​ឯកសារ​យោង


« ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៣៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៩២    ចំនួនអ្នកទស្សនាពីម្សិល : ៣.៦៨៩