បើកគណនី       ព័ត៌មានផ្ទាល់កំពុងជួញដូរ   

 »  ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ  »  រទសភ  »  របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នំា២០១៧ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ.)

របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នំា២០១៧ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ.)

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧

ក្នុង​ត្រីមាស​ទី១ ឆ្នំា២០១៧ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ) មាន​ចំណូល​សរុប​ចំនួន ៥៦.២១៣.៥០៨.០០០រៀល កើន​ជាង​ត្រីមាស​ទី១ ឆ្នំា២០១៦ ចំនួន ៦.៩៧០.២២៤.០០០រៀល ស្មើ​នឹង ១៤,១៥% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយ​បរិច្ឆេទ​សរុប​ចំនួន ១១.៣៣៥.៦៤៨.០០០រៀល កើន​ចំនួន ៣.៧៥៤.៧៥៩.០០០រៀល ស្មើ​នឹង ៤៩,៥៣% បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នំា២០១៦។ នា​ថ្ងៃ​ទី៣១ ខែមីនា ឆ្នំា២០១៧ នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​របស់ រ.ទ.ស.ភ មាន​ចំនួន ១.៣០៩.៧៩៩.៦១២.០០០រៀល កើន​ចំនួន ១២.០៧០.០១២.០០០រៀល ស្មើ​នឹង ០,៩៣% និង​មូលធន​សរុប​មាន​ចំនួន ៨១៧.៣៩២.៦០៨.០០០រៀល ថយ​ចុះ​ចំនួន ២.៥៧៩.១៨៨.០០០រៀល ស្មើ​នឹង ០,៣១%។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០១៧ មាន​ដូច​ខាង​ក្រោម៖

  1. អនុបាត​ចរន្តៈ ៣,០១ ដង
  2. អនុបាត​ចរន្ត​លឿនៈ ២,៤៥ ដង
  3. អនុបាត​ចំណេញ​ធៀប​នឹង​ទ្រព្យ​សកម្មៈ 0,៨៧%
  4. អនុបាត​ចំណេញ​ធៀប​នឹង​មូលធនៈ ១,៣៨%
  5. អនុបាត​គំលាត​ចំណេញភាពៈ ២០,១៧%
  6. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិៈ ១៣០,៣៤ រៀល

សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពិត មិន​តិច​ជាង ១៣.៥៧១.២៧០.៤០០រៀល ដូច​ដែល​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​ភិបាល និង​ក្រសួង​អាណា​ព្យាបាល​ទាំង​ពីរ។

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ២០១៧ ដូច​មាន​ក្នុង​ឯកសារ​យោង


« ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
ចុះបញ្ជីក្រោមលេខ: 00002713

អគារ​លេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: ០២៣ ៩៩៩ ៩៦៦ / ៩៩៩ ៩៧៧ / ៧២៣ ៣៨៨, ០១៥ ៧២៣ ៣៨៨
អ៊ីម៉ែល: info@acledasecurities.com.kh
វេបសាយ: www.acledasecurities.com.kh

ផែនទី​ទំព័រ
ព័ត៌មាន​តាម​អ៊ីម៉ែល
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ព័ត៌មាន​លើ​ហ្វេសប៊ុក
​អ្នក​កំពុង​ទស្សនា: ៤០
​អ្នក​ទស្សនាថ្ងៃនេះ: ១.៤៩៥
​អ្នក​ទស្សនាពីម្សិល: ១.៦៥២