អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិnavigate_nextGTInavigate_nextរបាយការណ៍​ប្រចាំ​ត្រីមាសទី២ ឆ្នាំ២០១៤ របស់​ក្រុមហ៊ុន ហ្រ្គេន ធ្វីន

របាយការណ៍​ប្រចាំ​ត្រីមាសទី២ ឆ្នាំ២០១៤ របស់​ក្រុមហ៊ុន ហ្រ្គេន ធ្វីន

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤

ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី

 • លេខកូដ​ស្តង់ដារ ៖ KH1000020003
 • និមិត្តសញ្ញា ៖ ហធអ

សេចក្តីលម្អិត

ក្នុង​ត្រីមាសទី២ ឆ្នំា២០១៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន​ចំណូល​សរុប​ចំនួន ៦៦.៤៦៤.៥៧៣.០០០ រៀល និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ៥.៣០១.៦០២.០០០ រៀល ។ នៅ​ចុង​ការិយបរិចេ្ឆទ​នេះ​ដែរ ទ្រព្យ​​សកម្ម​​សរុប​​បាន​​កើន​​ឡើង​​រហូត​​ដល់ ២៩៤.៩៨០.១៨៨.០០០ រៀល និង​មូលធន​សរុប​មាន​ចំនួន ២៥១.៨៣០.១០៧.០០០រៀល ។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាសទី២ ឆ្នាំ២០១៤ មាន​ដូចខាង​ក្រោម ៖

 1. អនុបាត​ចំណេញ​ក្នុង​មួយ​ភាគហ៊ុន​ជា​មូលដ្ឋាន ៖ ១៦០ រៀល
 2. អនុបាត​ចំណេញ​ក្នុង​មួយ​ឯកតា​មូលធន ៖ ២,១១ %
 3. អនុបាត​ចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យសកម្ម ៖ ១,៨០ %
 4. អនុបាត​ចរន្ត ៖ ៦,១១ ដង
 5. អនុបាត​ចរន្ត​លឿន ៖ ៥,៩១ ដង
 6. អនុបាត​ជុំ​បង្វិល​ទ្រព្យ​សកម្ម ៖ ០,២៣ ដង
 7. អនុបាត​បំណុល​ធៀប​នឹង​មូលធន ៖ ១៧,១៣ %

ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន ហ្រ្គេន ធ្វីន សូម​ផ្តល់​មូលហេតុ​នៃ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ផ្តល់​របាយការណ៍​ប្រចំា​ត្រីមាស​ទី២ ឆ្នំា២០១៤ នេះ​ដូចខាង​ក្រោម ៖

 • ការ​ចាប់​ផ្តើម​ចូល​ត្រួត​ពិនិត្យ​បញ្ជីការ​ហិរញ្ញវត្ថុ គឺ​នៅ​ថ្ងៃ​ទី០៤ ខែសីហា ឆ្នំា២០១៤
 • ការ​ទទួល​បាន​របាយការណ៍​ហិរញ្ញវត្ថុ​ចុង​ក្រោយ​ពី​សវនកម្ម គឺ​នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នំា២០១៤

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៤ ដូចមាន​ក្នុង​ឯកសារ​យោង ។

arrow_back ថយក្រោម
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣០៦    ចំនួនអ្នកទស្សនាពីម្សិល : ៩៦៥