អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិnavigate_nextGTInavigate_nextដីកា​សម្រេច​រក្សា​ការពារ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ

ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ

ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤

ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី

  • លេខកូដស្តង់ដារ ៖ KH1000020003
  • និមិត្តសញ្ញា​ ៖ ហធអ

សេចក្តីលម្អិត

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ-និយោជិត​ទាំង​អស់​នៃ​ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី មាន​អាសយដ្ឋាន​ស្ថិត​នៅ​ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចូល​ធើ្វ​ការ​ក្នុង​ក្រុមហ៊ុន​ឲ្យ​ទៀត​ទាត់​តាម​វេន (រៀង​រាល់​ថ្ងៃ​ធ្វើ​ការ) តាម​ក្រុម តាម​តួនាទី និង​ភារៈកិច្ច​រៀងៗ​ខ្លួន ក្នុង​រយៈពេល ៤៨ (សែសិប​ប្រាំបី) ម៉ោង ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​រារាំង និង​ប្រើ​ឧគ្ឈោសនស័ព្ទ ឬ​ធុង​បាស​បំពង​សំលេង​នាំ​ឲ្យ​រំខាន​ដល់​កម្មករ-និយោជិត​ឯទៀត ឬ​ហាមឃាត់​ការដឹក​ទំនិញ​សម្ភារៈ​ចេញ-ចូល​របស់​ក្រុមហ៊ុន​ឡើយ ក្នុង​រយៈពេល ៤៨ (សែសិប​ប្រាំបី) ម៉ោង គិត​ចាប់​ពី​ពេល​ទទួល​ដំណឹង​ដីការ​សម្រេច​នេះ។

កម្មករ-និយោជិត​ដែល​មិន​បាន​ចូល​ទៅ​ធ្វើ​ការ​វិញ​នៅ​ពេល​ផុត​កំណត់​រយៈពេល ៤៨ (សែសិប​ប្រាំបី) ម៉ោង ហើយ​គ្មាន​ហេតុផល​ត្រឹម​ត្រូវ​ចាត់​ទុក​ថា​មាន​កំហុស​ធ្ងន់។ សូម​អាន ឯកសារ​យោង​ដូច​ដែល​បាន​ភ្ជាប់។

arrow_back ថយក្រោម
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៦៧៤    ចំនួនអ្នកទស្សនាពីម្សិល : ១.២៣៨