»  ក្រុមហ៊ុន​ចុះ​បញ្ជី  »  ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ  »  GTI  »  របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ ២០១៦ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន

របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ ២០១៦ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧

ក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៧៩.២៣៨.០៩៥.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០១៥ ចំនួន៤.៣៩៧.៥២៥.០០០ រៀល ស្មើនឹង ៥,៨៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.២២៧.៣៩០.០០០រៀល កើនចំនួន ១៦.៩៦១.០៦៧.០០០រៀល ស្មើនឹង ១១៥,១២% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៥។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៣១.៤០៧.៣០៥.០០០រៀល កើនចំនួន ១០១.៤៦៨.២៣៩.០០០រៀល ស្មើនឹង ៤៤.១៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២១.១៦២.៦៥២.០០០រៀល កើនចំនួន ១៦.៨៤១.៦៥៧.០០០រៀល ស្មើនឹង ៣៨៩,៧៦% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៣៣.៣២៨.៣៨៩.០០០រៀល កើនចំនួន ២៨.៤៧៧.៤៣៧.០០០ រៀល ស្មើនឹង ៩,៣៤% និងមូលធនសរុប មានចំនួន ២៧៤.១៩៥.៥៨៣.០០០ រៀល កើនចំនួន ១៨.១៦០.៨៣២.០០០ រៀល ស្មើនឹង ៧,០៩%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៦

  1. អនុបាតចរន្ត ៖ ៥,៤៨ដង
  2. អនុបាតចរន្តលឿន ៖ ៤,៧៧ដង
  3. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៖ ០,៦៧%
  4. អនុបាតបំណុលធៀបនឹងមូលធន ៖ ០,៨១%
  5. អនុបាតគំលាតចំណេញដុល ៖ ១០,១១%
  6. អនុបាតគំលាតចំណេញភាព ៖ ២,៨១%
  7. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៖ ៥៥,៦៨ រៀល

សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។


« ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ
ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨២៥    ចំនួនអ្នកទស្សនាពីម្សិល : ១.៨១៩