អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិnavigate_nextGTInavigate_nextរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ ២០១៩ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន

របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ ២០១៩ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១៧៧.២៦៥.៩១៦.០០០រៀល កើនជាងត្រីមាសទី២ ឆ្នាំ២០១៨ ចំនួន ៨០.៦០១.០៣៩.០០០ រៀល ស្មើនឹង ៨៣,៣៨% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨៣៦.៨៧៨.០០០រៀល កើនចំនួន ៤.៣៦២.៦៨១.០០០រៀល ស្មើនឹង ១២៣,៧៤% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៨។

សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣២៧.០៣៦.០៧៩.០០០រៀល កើនចំនួន ១៣៥.៧២០.៤១៩.០០០រៀល ស្មើនឹង ៧០,៩៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន១.៥៣៨.៧៧៦.០០០រៀល កើនចំនួន ២៧១.១៣៦.០០០រៀល ស្មើនឹង ២១,៣៩% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៧៧.៩១៥.៤១៨.០០០រៀល កើនចំនួន ១៨.១០៨.៨២១.០០០ រៀល ស្មើនឹង ៥,០៣% និងមូលធនសរុប មានចំនួន ២៨០.១១២.៥៥៨.០០០ រៀល កើនចំនួន ៣.៣៨៥.៩០១.០០០ រៀល ស្មើនឹង ១,២២%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩

  1. អនុបាតចរន្ត: ៣,៥១ដង
  2. អនុបាតចរន្តលឿន: ២,៣០ដង
  3. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,២២%
  4. អនុបាតចំណេញធៀបនឹងមូលធន: ០,៣០%
  5. អនុបាតគំលាតចំណេញដុល: ៥,៦៣%
  6. អនុបាតគំលាតចំណេញភាព: ០,៤៧%
  7. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២០,៩២ រៀល

សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩។

arrow_back ថយក្រោម
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៦៩០    ចំនួនអ្នកទស្សនាពីម្សិល : ១.២៣៨