អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិnavigate_nextGTInavigate_nextរបាយការណ៍​ប្រចាំ​ត្រីមាស​ទី៤ ឆ្នាំ២០១៥ របស់​ក្រុមហ៊ុន ហ្រ្គេន ធ្វីន

របាយការណ៍​ប្រចាំ​ត្រីមាស​ទី៤ ឆ្នាំ២០១៥ របស់​ក្រុមហ៊ុន ហ្រ្គេន ធ្វីន

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦

ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០១៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន​ចំណូល​សរុប​ចំនួន ៧៤.៨៤០.៥៧០.០០០ រៀល កើន​ជាង​ត្រីមាស​ទី៤ ឆ្នាំ២០១៤ ចំនួន ២០.៧៥០.២០២.០០០ រៀល ស្មើ​នឹង ៣៨,៣៦% និង​(ខាត)/ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​ក្នុង​ការិយ​បរិច្ឆេទ​មាន​ចំនួន (១៤.៧៣៣.៦៧៧.០០០ រៀល) ថយ​ចុះ​ចំនួន (១៨.៩៥៨.២៣៧.០០០ រៀល) ស្មើ​នឹង (៤៤៨,៧៦%) បើ​ធៀប​នឹង​ត្រីមាស​ទី៤ ឆ្នាំ២០១៤ មូលហេតុ​ដោយ​សារ​ការ​កើន​ឡើង​តម្លៃ​វត្ថុ​ធាតុ​ដើម​ផ្ទាល់ ចំណាយ​ផ្សេងៗ​ក្នុង​សង្វាក់​ផលិតកម្ម ដូចជា ការ​ជួស​ជុល​តាម​អគារ​នីមួយៗ និង​រៀបចំ​សង្វាក់​ផលិតកម្ម​តាម​ប្រពន័្ធ​ស្តង់ដារ​របស់ Addidas។

សម្រាប់​រយៈពេល ១២ខែ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន​ចំណូល​សរុប​ចំនួន ២២៩.៩៣៩.០៦៦.០០០ រៀល ថយ​ចុះ​ចំនួន ៧៥២.២៥៥.០០០ រៀល ស្មើ​នឹង ០,៣៣% បើ​ធៀប​នឹង​រយៈពេល ១២ខែ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​មាន​ចំនួន ៤.៣២០.៩៩៥.0០០ រៀល ថយ​ចុះ​ចំនួន ៩.៨២៦.៥១៣.០០០ រៀល ស្មើ​នឹង ៦៩,៤៦% បើ​ធៀប​នឹង​រយៈពេល ១២ខែ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤។

នា​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នំា២០១៥ នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​របស់​ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន​ចំនួន ៣០៤.៨៥០.៩៥២.០០០ រៀល កើន​ចំនួន ១៤.៨៧៤.១៣១.០០០ រៀល ស្មើ​នឹង ៥,១៣% និង​មូលធន​សរុប​មាន​ចំនួន ២៥៦.០៣៤.៧៥១.០០០ រៀល ថយ​ចុះ​ចំនួន ៤.២៩៨.៣៨៤.០០០ រៀល ស្មើ​នឹង ១,៦៥% ធៀប​នឹង​ឆ្នំា២០១៤។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី៤ ឆ្នាំ២០១៥

  1. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិ: -៣៦៨,៣៤ រៀល
  2. អនុបាត​ចំណេញ​ធៀប​នឹង​មូលធន: -៥,៧៥%
  3. អនុបាត​ចំណេញ​ធៀប​នឹង​ទ្រព្យ​សកម្ម: -៤,៨៣%
  4. អនុបាត​ចរន្ត: ៥,២៨ ដង
  5. អនុបាត​ចរន្ត​លឿន: ៤.៥៤ ដង
  6. អនុបាត​ជុំ​បង្វិល​ទ្រព្យ​សកម្ម: ០.២៥ ដង
  7. អនុបាត​បំណុល​ធៀប​នឹង​មូលធន: ១៩,០៧%
  8. អនុបាត​គំលាត​ចំណេញ​ដុល: -១៨,២០%
  9. អនុបាត​គំលាត​ចំណេញ​ភាព: -១៩,៦៩%

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី៤ ឆ្នាំ២០១៥ ដូច​មាន​ក្នុង​ឯកសារ​យោង

arrow_back ថយក្រោម
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៦២៣    ចំនួនអ្នកទស្សនាពីម្សិល : ១.២៩៦