អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ក្រុមហ៊ុន​ចុះ​បញ្ជី  »  ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ  »  ក.ស.ស  »  របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ក្នុងត្រីមាសទី២ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៨១.៧០០.២០១.០០០ រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន១១.៥៩២.៤៤៥.០០០ រៀល ស្មើនឹង ១៦.៥៤%និ ងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១.១៣៨.៦២០.០០០រៀល ថយចុះចំនួន(១៧.៧៦៥.៨២៥.០០០) រៀល ស្មើនឹង(៩៣,៩៧%)។

សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៥១.៣១២.០២៩.០០០ រៀល កើនចំនួន២១.៩៣៣.៨១៧.០០០ រៀល ស្មើនឹង ១៦,៩៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩.៧៨៤.៦៣៩.០០០រៀល កើនឡើងចំនួន៤៦១.២០៥.០០០ រៀល ស្មើនឹង ៤,៩៥,% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះដែរ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៣១.០៣១.៨៦៨.០០០រៀល កើនឡើងចំនួន ២.៨៤១.៣៨០.០០០រៀល ស្មើនឹង ០,២១% និងមូលធនសរុប មានចំនួន ៦៥៧.១៨៦.១៨១.០០០រៀល ថយចុះចំនួន (៣.២៥៣.០០០) រៀល ស្មើនឹង (០,០០០៤៩)%។

  1. អនុបាតចរន្ត ៣,៦០ ដង
  2. អនុបាតចរន្តលឿន ៣,៤១ ដង
  3. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,០៩%
  4. អនុបាតចំណេញធៀបនឹងមូលធន ០,១៧%
  5. អនុបាតគំលាតចំណេញដុល ២៧,៣៨%
  6. អនុបាតគំលាតចំណេញភាព ១,៣៩%
  7. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៣,២៧ រៀល
  8. ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ........ រៀល

សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩។


« ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៦៤    ចំនួនអ្នកទស្សនាពីម្សិល : ២.២៣១