អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ក្រុមហ៊ុន​ចុះ​បញ្ជី  »  ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ  »  PPSEZ  »  របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នំា២០១៩ របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី)

របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នំា២០១៩ របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី)

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ក្នុងត្រីមាសទី២ ឆ្នំា២០១៩ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១៣.៨៩៥.៧០១ ពាន់រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន ៥.២៥៥.២០៧ ពាន់រៀល ស្មើនឹង ៦០,៨២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.៦០០.១៨៦ពាន់រៀល កើនឡើងចំនួន ៣.៧៩១.៣៣៨ ពាន់រៀលស្មើនឹង ១៧៣,០៣% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០១៨។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៦៤.៤០៩.០៤១ ពាន់រៀល កើនឡើង ចំនួន ១៤.៦៩៣.០១៦ ពាន់រៀល ស្មើនឹង ៤,២០% និងមូលធនសរុប មានចំនួន ២៤៣.៣៩០.៣៧៧ ពាន់រៀល កើនឡើងចំនួន ៤០.៥៥៦.៩៧៥ ពាន់រៀល ស្មើនឹង ២០,០០%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ មានដូចខាងក្រោម៖

  1. អនុបាតចរន្ត: ៥,៣០ដង
  2. អនុបាតចរន្តលឿន: ២,៩៤ដង
  3. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៤៤%
  4. អនុបាតចំណេញធៀបនឹងមូលធន: ០,៦៦%
  5. អនុបាតគំលាតចំណេញដុល: ៥២,៥១%
  6. អនុបាតគំលាតចំណេញភាព: ១១,៥២%
  7. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២២រៀល

សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩។


« ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៦១៦    ចំនួនអ្នកទស្សនាពីម្សិល : ២.២៣១