»  ក្រុមហ៊ុន​ចុះ​បញ្ជី  »  ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ  »  រទសភ  »  របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នំា២០១៦ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ.)

របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នំា២០១៦ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ.)

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦

ក្នុង​ត្រីមាស​ទី២ ឆ្នំា២០១៦ រ.ទ.ស.ភ មាន​ចំណូល​សរុប​ចំនួន ៤៩.៦៦២.៤៧៤.០០០​រៀល កើន​ជាង​ត្រីមាស​ទី២ ឆ្នំា​២០១៥ ចំនួន ៨២០.៤០៨.០០០រៀល ស្មើ​នឹង ១,៦៨% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយ​បរិច្ឆេទ​សរុប​ចំនួន ១២.៤៤៦.៨៨០.០០០​រៀល កើន​ចំនួន ៥.៤០៧.៣៤២.០០០​រៀល ស្មើ​នឹង ៧៦,៨១% បើ​ធៀប​នឹង​ត្រីមាស​ទី២ ឆ្នំា​២០១៥។ សម្រាប់​រយៈ​ពេល ០៦ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៦ រ.ទ.ស.ភ មាន​ចំណូល​សរុប​ចំនួន ១០២.១៦២.៤០០.០០០​រៀល ថយ​ចុះ​ចំនួន ១៣.០៨០.២៣៦.០០០​រៀល ស្មើ​នឹង ១១,៣៥% បើ​ធៀប​នឹង​រយៈពេល ០៦ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៥ និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ មាន​ចំនួន ២០.០២៧.៧៦៩.០០០​រៀល ថយ​ចុះ​ចំនួន ៨.៧០០.០៧៧.០០០​រៀល ស្មើ​នឹង ៣០,២៨% បើ​ធៀប​នឹង​រយៈ​ពេល​០៦​ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៥។ នា​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៦ នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​របស់ រ.ទ.ស.ភ មាន​ចំនួន ១.២៦៩.២៥៨.៣៨៥.០០០​រៀល កើន​ចំនួន ២៣.៨២៦.២៥៧.០០០រៀល ស្មើ​នឹង ១,៩១% និង​មូលធន​សរុប​មាន​ចំនួន ៧៩០.៧២៦.៤៦៤.០០០រៀល កើន​ចំនួន ៦.៧៥៨.២៨២.០០០​រៀល ស្មើ​នឹង ០,៨៦% ធៀប​នឹង ឆ្នាំ​២០១៥។

សូចនករ​សំខាន់ៗ​ប្រចំា​ត្រីមាស​ទី២ ឆ្នាំ២០១៦ មាន​ដូច​ខាង​ក្រោម៖

  1. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិ៖ ១៤៣ រៀល
  2. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​មូលធន៖ ១,៥៩%
  3. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យ​សកម្ម៖ ០,៩៩%
  4. អនុបាត​ចរន្ត៖ ៤,១១ ដង
  5. អនុបាត​ចរន្ត​លឿន៖ ៣,៣៦ ដង

ក្នុង​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពិត មិន​តិច​ជាង ១០.៩៨០​លាន​រៀល ដែល​ក្រុម​ប្រឹក្សា​ភិបាល និង​ក្រសួង​អាណាព្យាបាល​បាន​អនុម័ត។

ទាញយក របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នំា២០១៦ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ.)។


« ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.០៤៨    ចំនួនអ្នកទស្សនាពីម្សិល : ១.៣៣៩