អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ក្រុមហ៊ុន​ចុះ​បញ្ជី  »  ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ  »  រទសភ  »  របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នំា២០១៥ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ.)

របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នំា២០១៥ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ.)

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥

ក្នុង​ត្រីមាស​ទី៣ ឆ្នំា២០១៥ រ.ទ.ស.ភ មាន​ចំណូល​សរុប​ចំនួន ៤៨.៨៧៤.០៨៨.០០០ រៀល កើន​ជាង​ត្រីមាស​ទី៣ ឆ្នំា២០១៤ ចំនួន ៧.៩០៦.៣៤៨.០០០ រៀល ស្មើ​នឹង ១៩,៣០% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយ​បរិច្ឆេទ​សរុប​ចំនួន ១០.៦២៩.៥៩៨.០០០ រៀល ថយ​ចុះ​ចំនួន ៧.៦៤៧.៨៩៥.០០០ រៀល ស្មើ​នឹង ៤១,៨៤% បើ​ធៀប​នឹង​ត្រីមាស​ទី៣ ឆ្នំា២០១៤ ដោយ​សារ​ចំណូល និង​ចំណាយ​ការ​ប្រាក់​(សុទ្ធ) ថយ​ចុះ​ប្រមាណ​ជា ៦.៥៣៦ លាន​រៀល ជា​មួយ​គ្នា​នេះ ចំណាយ​ជួស​ជុល និង​ថែទាំ​ក៍​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ៨០០​លាន​រៀល លើ​ការងារ​រើ និង​រៀប​បំពង់​ឡើង​វិញ ដោយ​សារ​ការ​ពង្រីក​ផ្លូវ សាង​សង់​ស្ពាន និង​លូទឹក​របស់​សាលា​រាជធានី​ភ្នំពេញ។

សម្រាប់​រយៈ​ពេល ០៩ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០១៥ រ.ទ.ស.ភ មាន​ចំណូល​សរុប​ចំនួន ១៤១.៣១០.៧៩៤.០០០ រៀល កើន​ចំនួន ២៦.០៤៧.៧៨៥.០០០ រៀល ស្មើ​នឹង ២២,៦០% បើ​ធៀប​នឹង​រយៈ​ពេល ០៩ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០១៤ និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ មាន​ចំនួន ៣៩.៣៥៧.៤៤៤.០០០ រៀល កើន​ចំនួន ៤.៩១៣.១២៦.០០០ រៀល ស្មើ​នឹង ១៤,២៦% បើ​ធៀប​នឹង​រយៈពេល ០៩ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០១៤។

នា​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​របស់ រ.ទ.ស.ភ មាន​ចំនួន ១.២១៨.៣៧៦.៦២០.០០០ រៀល កើន​ចំនួន ៥២.៣២៥.៥៤៧.០០០ រៀល ស្មើ​នឹង ៤,៤៩% និង​មូលធន​សរុប​មាន​ចំនួន ៧៦៦.៣៧៦.៤៩៥.០០០ រៀល កើន​លើស​ចំនួន ៣០.២០៧.៨៦៧.០០០ រៀល ស្មើ​នឹង ៤,១០% ធៀប​នឹង​ឆ្នាំ២០១៤។

សូចនករ​សំខាន់ៗ​ប្រចំា​ត្រីមាស​ទី៣ ឆ្នាំ២០១៥ មាន​ដូច​ខាង​ក្រោម៖

  • ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្ម​សិទ្ធិ: ១២២,២៧ រៀល
  • ផល​ចំណេញ​ក្នុង​មួយ​ឯកតា​មូលធន: ១,៤០%
  • ផល​ចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យ​សកម្ម: ០,៨៨%
  • អនុបាត​ចរន្ត: ៤,៧៦ ដង
  • អនុបាត​ចរន្ត​លឿន: ៣,៩៩ ដង

ក្នុង​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពិត មិន​តិច​ជាង ១០.៩៣០ លាន​រៀល ដូច​ដែល​ក្រុម​ប្រឹក្សា​ភិបាល និង​ក្រសួង​អាណាព្យាបាល​បាន​អនុម័ត។

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ២០១៥ ដូច​មាន​ក្នុង​ឯកសារ​យោង


« ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៣២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១១៧    ចំនួនអ្នកទស្សនាពីម្សិល : ១.៥២៤