អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  វិធាន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ និង​ការ​បោះផ្សាយ...

វិធាន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ និង​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណ:

យោង ៖

 • ប្រកាស​ស្តីពី ការ​ដាក់​ឱ្យ​អនុវត្ត​វិធាន​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ (០០៤/១១ គ.ម.ក ប្រ.ក ចុះ​ថ្ងៃ​ទី ០៣-ឧសភា-២០១១)
 • ប្រកាស​ស្តីពី ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធ​ជា​សាធារណ: (០០១ គ.ម.ក ចុះ​ថ្ងៃ​ទី ១៥-មករា-២០១០)
 • ប្រកាស​ស្តីពី​អភិបាលកិច្ច​សាជីវកម្ម​ (ដែល​ពាក់ព័ន្ធ)

លក្ខខណ្ឌ បរិយាយ​នៃ​លក្ខខណ្ឌ​តម្រូវ
លក្ខខណ្ឌ​តម្រូវ ជា​តួលេខ
 • ចំនួន​ភាគហ៊ុនិក
  ចំនួន​ភាគហ៊ុនិក​ដែល​កាន់​កាប់​ភាគហ៊ុន​មាន​សិទ្ធិ​បោះ​ឆ្នោត​តិច​ជាង១%​ ដែល​កាន់​កាប់​ភាគហ៊ុន​ចាប់​ពី ១០ហ៊ុន ឡើង​ទៅ ត្រូវ​មាន​ចំនួន​យ៉ាង​តិច ២០០នាក់ គិត​ត្រឹម​ថ្ងៃ​បំពេញ​នីតិវិធី​ចុះ​បញ្ជី​លក់​មូលបត្រ​ជា​ផ្លូវការ
 • ចំនួន​ភាគហ៊ុន
  ភាគហ៊ុន​មាន​សិទ្ធិ​បោះ​ឆ្នោត​របស់​ភាគហ៊ុនិក​ដែល​កាន់​កាប់​ភាគហ៊ុន​មាន​សិទ្ធិ​បោះ​ឆ្នោត​តិច​ជាង ១% ត្រូវ​មាន​ចំនួន​សរុប ចាប់​ពី ២០០.០០០​ហ៊ុន ឡើង​ទៅ ឬ ១៥% នៃ​ចំនួន​ភាគហ៊ុន​មាន​សិទ្ធិ​បោះ​ឆ្នោត​សរុប ដោយ​យក​ចំនួន​ណា​មួយ​ដែល​ធំ​ជាង​គេ
លក្ខខណ្ឌ​តម្រូវ មិន​មែន​ជា​តួលេខ
 • មិន​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ភាគហ៊ុនិក​កាន់​កាប់​ភាគហ៊ុន​មាន​សិទ្ធិ​បោះ​ឆ្នោត​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល ០១ (មួយ) ឆ្នាំ​ចុង​ក្រោយ រហូត​ដល់​កាលបរិច្ឆេទ​ចុះ​បញ្ជី​លក់​មូលបត្រ​ជា​ផ្លូវការ
លក្ខខណ្ឌ​មូលធន​ភាគហ៊ុនិក និង​ប្រាក់​ចំណេញ
 • មាន​មូលធន​ភាគហ៊ុនិក​សរុប​យ៉ាង​តិច ៥.០០០​លាន​រៀល (ឬ ១,២៥​លាន​ដុល្លារ)
 • ត្រូវ​មាន​ប្រាក់​ចំណេញ​ក្នុង​ឆ្នាំ​សារពើពន្ធ​ចុង​ក្រោយ​មាន​ចំនួន យ៉ាង​តិច ៥០០​លាន​រៀល (ឬ ១២៥​ពាន់​ដុល្លារ)
 • ត្រូវ​មាន​ប្រាក់​ចំណេញ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ ចុង​ក្រោយ​សរុប ចំនួន ១.០០០​លាន​រៀល (ឬ ២៥០​ពាន់​ដុល្លារ)
ទំហំ​បោះ​ផ្សាយ​លក់
 • ត្រូវ​ធ្វើការ​បោះ​ផ្សាយ​លក់​ភាគហ៊ុន​យ៉ាង​តិច ២០% សម្រាប់​ក្រុមហ៊ុន​មាន​មូលធន​ភាគហ៊ុនិក​តិច​ជាង ២០​ពាន់​លាន​រៀល (ឬ ៥​លាន​ដុល្លារ)
 • ត្រូវ​ធ្វើ​ការ​បោះ​ផ្សាយ​លក់​ភាគហ៊ុន​យ៉ាង​តិច ១៥% សម្រាប់​ក្រុមហ៊ុន​មាន​មូលធន​ភាគហ៊ុនិក​ច្រើន​ជាង ២០​ពាន់​លាន​រៀល
 • ២០% នៃ​សំណើ​លក់​ជា​សាធារណ:​សរុប ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​វិនិយោគិន​សញ្ជាតិ​ខ្មែរ និង ៨០% ដែល​នៅ​សល់ ត្រូវ​បើក​ចំហ​ចំពោះ​វិនិយោគិន​សញ្ជាតិ​ខ្មែរ និង​វិនិយោគិន​មិន​មែន​សញ្ជាតិ​ខ្មែរ
របាយការណ៍​ហិរញ្ញវត
 • របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើ​សវនកម្ម​ហើយ​សម្រាប់​រយៈពេល ៣ (បី)​ ឆ្នាំ ចុង​ក្រោយ
 • ផែនការ​អាជីវកម្ម​សម្រាប់​រយ:ពេល ៣ (បី)​ ឆ្នាំ
អភិបាល
 • សហគ្រាស​សាធារណ: ដែល​បោះ​លក់​មូលបត្រ​ជា​សាធារណ:
  ក្រុមប្រឹក្សាភិបាល​ត្រូវ​មាន​សមាជិក​មិន​លើស​ពី ៧រូប និង​មាន​យ៉ាង​ហោច​ណាស់ ១រូប ជា​អភិបាល​ឯករាជ្យ និង ១រូប​ទៀត ជា​អភិបាល​មិន​ប្រតិបត្តិ សម្រាប់​តំណាង​ឱ្យ​ភាគហ៊ុនិក​ឯកជន
 • ក្រុមហ៊ុន​ឯកជន​ដែល​បោះលក់​មូលបត្រ​ជា​សាធារណ:
  ក្រុមប្រឹក្សាភិបាល​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​បំផុត ៥រូប និង​មិន​ត្រូវ​លើស​ពី ១៥​រូប​ឡើយ ហើយ​និង ត្រូវ​មាន​អភិបាល​ឯករាជ្យ​យ៉ាង​តិច ១/៥ (មួយ​ភាគ​ប្រាំ) នៃ​ចំនួន​អភិបាល​សរុប
ផ្សេងៗ
 • ក្រុម​ភាគហ៊ុនិក​ដែល​កាន់​កាប់​ភាគហ៊ុន​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន​ច្រើន​លើស​លប់ មិន​ត្រូវ​លក់ ឬ​ផ្ទេរ​ភាគហ៊ុន​ដែល​ខ្លួន​កាន់​កាប់ យ៉ាង​ហោច​ណាស់​សម្រាប់​រយៈ​ពេល​ ០១(មួយ) ឆ្នាំ និង
 • ភាគហ៊ុនិក​កាន់​កាប់​ភាគហ៊ុន​បាន​សិទ្ធិ​បោះ​ឆ្នោត​ចាប់​ពី ១៥% ឡើង​ទៅ មិន​ត្រូវ​លក់ ឬ​ផេ្ទរ​ភាគហ៊ុន​ដែល​ខ្លួន​កាន់​កាប់​យ៉ាង ហោច​ណាស់ សម្រាប់​រយៈពេល ០៦ខែ បន្ទាប់​ពី​ចុះ​បញ្ជី​លក់​មូលបត្រ​ដំបូង
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៥៨    ចំនួនអ្នកទស្សនាពីម្សិល : ២.១១៤