»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ​ព្រះបរមសព នៅ​ក្នុង​ព្រះបរមរាជវាំង

ធនាគារ អេស៊ីលីដា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ​ព្រះបរមសព នៅ​ក្នុង​ព្រះបរមរាជវាំង

ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១២

រាជធានី​ភ្នំពេញ, នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៨:៤០នាទី​ព្រឹក ថ្នាក់​ដឹកនាំ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ បាន​ចូល​​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរមសព ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅក្នុងព្រះបរមរាជវាំង ។


ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ថ្វាយ​បង្គំ​គោរព​ព្រះវិញ្ញាណក្ខ័ន្ធ​ព្រះបរមសព ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត នៅ​ក្នុង​ព្រះបរមរាជវាំង
ប្រធាន​នាយក​ប្រតិបត្តិ រួម​ទាំង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងអស់ ចូលរួម​ចុះ​ហត្ថលេខា​សំដែង​សមានទុក​ចំពោះ​ការ​សោយទីវង្គត​របស់ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ក្នុង​ព្រះបរមរាជវាំង
គណៈប្រតិភូ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់ ចូល​រួម​គោរព ព្រះវិញ្ញាណក្ខ័ន្ធ​ព្រះបរមសព ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ក្នុង​ព្រះបរមរាជវាំង
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៣២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៦២៧    ចំនួនអ្នកទស្សនាពីម្សិល : ១.៨៤១