អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ការណែនាំ​ចំពោះ​វិនិយោគិន ស្តីពី​ការ​ចូលរួម​ធ្វើ​បរិវិសកម្ម...

ការណែនាំ​ចំពោះ​វិនិយោគិន ស្តីពី​ការ​ចូលរួម​ធ្វើ​បរិវិសកម្ម ក្រុមហ៊ុន ហ្គ្រេនធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី

រយៈពេល​ធ្វើ​បរិវិសកម្ម

  1. រយៈពេល​ធ្វើ​បរិវិសកម្ម : ថ្ងៃទី០២ ដល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤
  2. ចំនួន​មូលបត្រ​សម្រាប់​ការចូលរួម​បរិវិសកម្ម​អប្បបរមា = ១០០ ភាគហ៊ុន (មួយរយ​ភាគហ៊ុន)
  3. ថ្លៃលក់ = ៩,៦៤០រៀល ឬ ២.៤១ដុល្លារ

ការបំពេញ​ពាក្យ​ស្នើសុំ​ចូលរួម​បរិវិសកម្ម

វិនិយោគិន​ដែល​ចូលរួម​បរិវិសកម្ម ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​ចូលរួម​ធ្វើ​បរិវិសកម្ម ។ ក្នុង​នោះ​វិនិយោគិន​ត្រូវ ៖

  1. បំពេញ​ពាក្យ​ស្នើ​សុំ​តាម​រយៈ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) ជា​ភ្នាក់ងារ​របស់ IPO : ដោយ​អញ្ជើញ​មក​ការិយាល័យ​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​អេស៊ីលីដា ឬទាញយកពី​ទីនេះ ។
  2. វិនិយោគិន​ត្រូវ​មាន : លេខអត្តសញ្ញាណ​វិនិយោគិន និង​គណនី​ជួញ​ដូរ (អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬ ភ្នាក់ងារ IPO ពាក់ព័ន្ធ) ។
  3. ពាក្យ​ស្នើសុំ​ធ្វើ​បរិវិសកម្ម ដោយ​ភ្ជាប់​មក​ជា​មួយ​នឹង​លិខិត​បញ្ជាក់​ការតម្កល់ប្រាក់ / ផ្ទេរប្រាក់ ឬ​ឯកសារ​ពាក់ព័ន្ធ ។
  4. ការផ្ទេរប្រាក់​ក្រៅ​ប្រទេសៈ ធនាគារ​អន្តរការី សម្រាប់​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺ "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។

លក្ខខណ្ឌ និង​ការតម្កល់​ប្រាក់កក់

ព័ត៌មានគណនី

ធនាគារ​អន្តរការី: ធនាគារ អេស៊ីលីដា ភីអិលស៊ី
លេខកូដ SWIFT: ACLBKHPP
ឈ្មោះ​ធនាគារ​ទទួល​ផល: ធនាគារ កាណាឌីយ៉ា ភីអិលស៊ី
ឈ្មោះ​គណនីៈ Grand Twins (Subscription)
គណនី​បរិវិសកម្ម (រៀល): 0010002094024
គណនី​បរិវិសកម្ម (ដុល្លារ): 0010002094148
លេខកូដ SWIFT: CADIKHPP

វិនិយោគិន​ត្រូវ​ធ្វើ​ការ​តម្កល់​ប្រាក់​កក់ ១០០% នៃ​ថ្លៃ​មូលបត្រ​កម្មសិទ្ធ​ដែល​បាន​បំពេញ​ក្នុង​ពាក្យ​ស្នើសុំ​ចូលរួម​បរិវិសកម្ម (ឬ​បរិមាណ​ដែល​នៅ​សល់​បន្ទាប់​ពី​តម្កល់​ប្រាក់ ១០% នៅ​ក្មុង​ប៊ុកបៀលឌីង) ជា​ប្រាក់​រៀល/ដុល្លារ ចូល​ក្នុង​គណនី​បរិវិសកម្ម​តាម​រយៈ ៖

  1. ជា​សាច់ប្រាក់ ឬ​មូលប្បទានបត្រ
  2. ការផ្ទេរ​ពី​គណនី​ជួញដូរ
  3. ការផ្ទេរ​មក​ពី​ក្រៅ​ប្រទេស (International Transfer)
  4. ការផ្ទេរ​អន្តរធនាគារ (Credit Remittance និង Credit Advice នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បរិវិសកម្ម)

សម្គាល់: វិនិយោគិន​ត្រូវ​បំពេញ​ព័ត៌មាន​ចាំបាច់ ១. ឈ្មោះ​កូដ​ក្រុមហ៊ុន​មូលបត្រ, ២. ឈ្មោះ​វិនិយោគិន, ៣. លេខអត្តសញ្ញាណ​វិនិយោគិន និង ៤. លេខ​គណនី​ជួញដូរ សម្រាប់​ផ្តល់​ដល់​ភ្នាក់ងារ​ធនាគារ ។

ការប្រកាស​លទ្ធផល និង​ការផ្ទេរ​ប្រាក់​កក់​ត្រលប់​មក​វិញ

លទ្ធផល​នៃ​ការ​ធ្វើ​បរិវិសកម្ម​របស់​ក្រុមហ៊ុន ហ្គ្រេនធ្វីន នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់​ពី​មាន​ការអនុមតិ​លើ​លទ្ធផល​ដោយ គ.ម.ក. ។ ដូច្នេះ​ចំពោះ​វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ ចំនួន​ភាគហ៊ុន​នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​គណនី​ជួញដូរ ។ ដោយ​ឡែក ការ​ផ្ទេរ​ប្រាក់​ត្រលប់​នឹង​ធ្វើ​ក្នុង​រូបិយបណ្ណ​ដូច​ទៅ​នឹង​រូបិយបណ្ណ​ដែល​បាន​តម្កល់​តាម​រយៈ ៖

  • ផ្ទេរ​ទៅ​គណនី​ជួញដូរ
  • ផ្ទេរ​ទៅ​គណនី(ធនាគារ)ផ្ទាល់​ខ្លួន

ប្រភព ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី អគារលេខ៦៣២ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (នៅរ​វាង​ពី​ស្ពាន​ជ្រោយចង្វារ និង​អង់តែ​នទួលគោក) ទូរស័ព្ទ ៖ ០២៣ ៩៩៩៩ ៦៦ / ៩៩៩៩ ៧៧ / ៧២៣ ៣៨៨, ០១៥ ៧២៣ ៣៨៨

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៦៤២    ចំនួនអ្នកទស្សនាពីម្សិល : ២.៣៥១