»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ភាគហ៊ុន​ធម្មតា​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​ត្រូវ​ដាក់​ឱ្យ​ជួញ​ដូរ​ចាប់​ពី​ថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ២០១៥ ខាង​មុខ​នេះ​តទៅ ពី​ម៉ោង ៨:០០នាទី​ព្រឹក ដល់​ម៉ោង ១១:៣០នាទី​ព្រឹក

ភាគហ៊ុន​ធម្មតា​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​ត្រូវ​ដាក់​ឱ្យ​ជួញ​ដូរ​ចាប់​ពី​ថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ២០១៥ ខាង​មុខ​នេះ​តទៅ ពី​ម៉ោង ៨:០០នាទី​ព្រឹក ដល់​ម៉ោង ១១:៣០នាទី​ព្រឹក

ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ​២០១៥

សេចក្តីលម្អិតៈ
ឈ្មោះមូលបត្រ : កំពង់ផែ​ស្វយ័ត​ភ្នំពេញ
និមិត្តសញ្ញា : ក.ស.ភ
លេខកូដបំព្រួញ : A000040
ប្រភេទមូលបត្រ : ភាគហ៊ុន​ធម្មតា
ថ្លៃបោះផ្សាយ (IPO) : ៥.១២០ រៀល
> ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥
<វគ្គបើក>
ម៉ោងទទួលបញ្ជា : ០៨:០០ នាទីព្រឹក ដល់ ០៩:០០ នាទីព្រឹក
ម៉ោងអនុវត្តការជួញដូរ : ០៩:០០ នាទីព្រឹក
វិធីសាស្ត្រជួញដូរ : ការ​ជួញ​ដូរ​ដោយ​យក​ថ្លៃ​តែ​មួយ
ដែនកំណត់ថ្លៃខាងលើ : ៧.៦៨០ រៀល (១៥០% នៃ​ថ្លៃ​បោះ​ផ្សាយ)
ដែនកំណត់ថ្លៃខាងក្រោម : ៤.៦២០ រៀល (៩០% នៃ​ថ្លៃ​បោះ​ផ្សាយ)
<វគ្គជួញដូរនិរន្តរ៍> - ប្រសិន​បើ​មាន​ការ​ជួញ​ដូរ​ដោយ​ជោគជ័យ​នៅ​ម៉ោង ០៩:០០ នាទីព្រឹក
ម៉ោងទទួលបញ្ជា : ០៩:០០ នាទីព្រឹក ដល់ ១១:០០ នាទីព្រឹក
ម៉ោង​អនុវត្ត​ការ​ជួញ​ដូរ : ០៩:០០ - ១១:០០ នាទីព្រឹក
វិធីសាស្ត្រជួញដូរ : ការ​ជួញ​ដូរ​ដោយ​យក​ថ្លៃ​ច្រើន
ដែនកំណត់ថ្លៃខាងលើ : +៥% នៃថ្លៃមូលដ្ឋាន (ថ្លៃ​នៅ​វគ្គ​បើក​ខាង​លើ)
ដែនកំណត់ថ្លៃខាងក្រោម : -៥% នៃថ្លៃមូលដ្ឋាន (ថ្លៃ​នៅ​វគ្គ​បើក​ខាង​លើ)
<វគ្គបិទ>
ម៉ោងទទួលបញ្ជា : ១១:០០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក
ម៉ោងអនុវត្តការជួញដូរ : ១១:៣០ នាទីព្រឹក
វិធីសាស្ត្រជួញដូរ : ការជួញដូរដោយយកថ្លៃតែមួយ
> ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ តទៅ
ម៉ោងទទួលបញ្ជា : 0៨:០០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក
ម៉ោងអនុវត្តការជួញដូរ : 0៩:០០ - ១១:00 និង ១១:៣០ នាទីព្រឹក
ដែនកំណត់ថ្លៃខាងលើ : +៥% នៃ​ថ្លៃ​មូលដ្ឋាន (ថ្លៃ​បិទ​នៃ​ថ្ងៃ​ជួញ​ដូរ​ចុង​ក្រោយ)
ដែនកំណត់ថ្លៃខាងក្រោម : -៥% នៃ​ថ្លៃ​មូលដ្ឋាន (ថ្លៃ​បិទ​នៃ​ថ្ងៃ​ជួញ​ដូរ​ចុង​ក្រោយ)
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៣៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៨៧៥    ចំនួនអ្នកទស្សនាពីម្សិល : ២.០៥៤