»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ប្តូរ​ទីតាំង​ការិយាល័យ​ថ្មី

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ប្តូរ​ទីតាំង​ការិយាល័យ​ថ្មី

ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ​២០១៥

ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព និង​ភាព​ងាយ​ស្រួល​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ជូន​ដល់​អតិថិជន និង​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​គោរព​ជូន​ដំណឹង​ដល់​អតិថិជន វិនិយោគិន និង​សាធារណជន ឱ្យ​បាន​ជ្រាប​ថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​ផ្លាស់​ប្តូរ​ទីតាំង​ការិយាល័យ​ថ្មី ស្ថិត​នៅ​ក្នុង​អគារ​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

អគារ​នេះ​បាន​សាង​សង់​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ ដោយ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​លើ​ការ​រក្សា​សន្ដិសុខ កំណារ​ពារ​អគ្គិភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ការងារ ព្រម​ទាំង​មាន​ទីកន្លែង​សម្រាប់​បម្រើ​អតិថិជន និង​សម្រាប់​បំពេញ​ការងារ​ធំ​ទូលាយ ។

យើង​ខ្ញុំ​នឹង​ធ្វើ​ប្រតិបត្តិការ​នៅ​អគារ​ការិយាល័យ​ថ្មី​នេះ ចាប់​ពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ តទៅ ។

អាសយដ្ឋាន : អគារ​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់​ទី៥)
អគារ​លេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។
ប្រអប់សំបុត្រលេខ : ១១៤៩
ទូរស័ព្ទ : ០២៣ ៩៩៩ ៩៦៦ / ៩៩៩ ៩៧៧ / ៧២៣ ៣៨៨, ០១៥ ៧២៣ ៣៨៨
អ៊ីម៉ែល : info@acledasecurities.com.kh

ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៩២៦    ចំនួនអ្នកទស្សនាពីម្សិល : ២.០៥៤