អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextវិនិយោគិនអាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាន់ចិត្តបានហើយ

វិនិយោគិនអាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាន់ចិត្តបានហើយ

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០: អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោកអ្នកជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃនេះថា វិនិយោគិនទាំងអស់ដែលមានគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬក្រុមហ៊ុនមូលបត្រដទៃទៀតដែលជ្រើសរើសធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ អាចភ្ជាប់គណនីជួញដូររបស់ខ្លួនជាមួយ អេស៊ីលីដាទាន់ចិត្ត បានហើយចាប់ពីថ្ងៃនេះតទៅ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាក្រុមហ៊ុនមេរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានអភិវឌ្ឍប្រព័ន្ធអេស៊ីលីដាទាន់ចិត្តដែលជាប្រព័ន្ធធនាគារចល័តរបស់ខ្លួន ដោយអនុញ្ញាត្តអោយវិនិយោគិនទាំងអស់ដែលមានគណនីជួញដូរនៅ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬក្រុមហ៊ុនមូលបត្រដទៃទៀតដែលជ្រើសរើសធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ អាចភ្ជាប់គណនីជួញដូររបស់ខ្លួនជាមួយអេស៊ីលីដាទាន់ចិត្ត ដែលជួយអោយវិនិយោគិនទាំងនោះ អាចផ្ទេរប្រាក់ពីគណនីទាន់ចិត្ត ឬ/និងគណនីធនាគារ ទៅគណនីជួញដូររបស់ខ្លួន និងអាចផ្ទេរប្រាក់ពីគណនីជួញដូររបស់ខ្លួនមកគណនីទាន់ចិត្ត ឬ/និងគណនីធនាគារវិញបាន ព្រមទាំងអាចពិនិត្យមើលរបាយការណ៍សាច់ប្រាក់សង្ខេប និងសមតុល្យសាច់ប្រាក់ក្នុងគណនីជួញដូរតាមប្រព័ន្ធអេស៊ីលីដាទាន់ចិត្ត បានគ្រប់ពេលវេលា និងទីកន្លែង ដោយពុំមានកម្រៃសេវា។

លោក ព្រំ វិសុទ្ធ អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា ភាពងាយស្រួលនៃប្រព័ន្ធតភ្ជាប់នេះ នឹងធ្វើអោយមានកំណើនប្រតិបត្តិការជួញដូរភាគហ៊ុន នៅលើទីផ្សារមូលបត្រកម្ពុជា និងធ្វើអោយមូលធនទីផ្សារកាន់តែមានទំហំធំ ប្រកបដោយសន្ទនីយភាពខ្ពស់ អាចទាក់ទាញក្រុមហ៊ុនដែលមិនទាន់សម្រេចចិត្តបោះផ្សាយ ពិចារណាបោះផ្សាយមូលបត្ររបស់ខ្លួននៅលើទីផ្សារមូលបត្រកម្ពុជា ដើម្បីប្រមូលសាច់ប្រាក់សំបូរបែប មានថ្លៃដើមទាប និងរយៈពេលយូរ មកប្រើប្រាស់ក្នុងការពង្រីក និងគាំទ្រឱកាសរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។

លោកអគ្គនាយក បន្ថែមថា ប្រព័ន្ធតភ្ជាប់នេះ អាចជួយវិនិយោគិនធ្វើការផ្ទេរប្រាក់ពីគណនីទាន់ចិត្ត ឬ/និងគណនីធនាគារ ទៅគណនីជួញដូររបស់ខ្លួន បានទាន់ពេលវេលា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីឆក់យកឱកាសចំណេញក្នុងការទិញភាគហ៊ុននៃក្រុមហ៊ុនបោះផ្សាយណាមួយនៅលើទីផ្សារមូលបត្រកម្ពុជា។

អំពី អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ផ្តល់សេវាជាឈ្មួញជើងសាមូលបត្រ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និង ភ្នាក់ងារចែកចាយមូលបត្រ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ នៅដំណាច់ខៃមករា ឆ្នាំ២០២០ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២,២៦ លានដុល្លារអាមេរិក និងមានគណនីជួញដូរសរុបចំនួន ១៤,៧៧២ ដែលកាន់កាប់ចំណែកទីផ្សារចំនួន ៦៤.៥៧%។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកៈ

លោក ហោ ស៊ីម៉េត នាយកប្រតិបត្តិការ
អ៊ីម៉ែលៈ simeth@acledasecurities.com.kh

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៨១    ចំនួនអ្នកទស្សនាពីម្សិល : ១.៤៤០