»  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  ចិន​អាច​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​បរទេស​បោះ​ផ្សាយ IPO

ចិន​អាច​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​បរទេស​បោះ​ផ្សាយ IPO

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ក្រុង​ស៊ាងហៃៈ រដ្ឋាភិបាល​ចិន​បាន​ឲ្យ​ដឹង​ថា ចិន​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​បោះ​ផ្សាយ​មូលបត្រ​សាធារណៈ​លើក​ដំបូង (IPO) លើ​ផ្សារ​ហ៊ុន​របស់​ខ្លួន និង​បោះផ្សាយ​មូល​បត្រ​បំណុល​សាជីវកម្ម បន្ទាប់​ពី​លោក​ប្រធានាធិបតី ស៊ី ជីនភីង បាន​សន្យា​ដល់​ពិភព​លោក​ថា ប្រទេស​របស់​លោក​បាន​ប្ដេជ្ញា​ចិត្ត​បើក​ចំហ​ទីផ្សារ​របស់​ខ្លួន​។

ក្រុម​ប្រឹក្សា​រដ្ឋ​ដែល​ជា​គណៈ​រដ្ឋ​មន្ដ្រី​របស់​ប្រទេស​ចិន បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ដែល​ឲ្យ​ដឹង​ថា ប្រទេស​នេះ​បាន​ផ្ដល់​ការ​យល់​ព្រម​ជា​គោល​ការណ៍​ឲ្យ​ក្រុមហ៊ុន​បរទេស​បោះ​ ផ្សាយ IPO និង​បោះផ្សាយ​មូល​បត្រ​បំណុល​សាជីវកម្ម និង​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ដើម្បី «​គាំទ្រ​ដល់​ការ​ពង្រីក​បណ្ដាញ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បរទេស​»​។

សេចក្ដី​ប្រកាស​នេះ​ជា​សេចក្ដី​ប្រកាស​ចុង​ក្រោយ​បំផុត​ក្នុង​ការ​សន្យា​ ធ្វើ​សេរីភាវូបនីយកម្ម​ដ៏​ទូលំ​ទូលាយ​ជា​បន្ត​បន្ទាប់​ពី​ប្រទេស​ចិន ខណៈ​ប្រទេស​នេះ​ត្រៀម​ធ្វើ​ការងារ​ជាមួយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ជាប់​ឆ្នោត ដូណាល់ ត្រាំ​។

លោក ត្រាំ បាន​ស្ដី​បន្ទោស​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​ប្រទេស​ចិន និង​សកល​ភាវូបនីយកម្ម ថា​បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​អាមេរិក​រាប់​លាន​មុខ​តំណែង ដែល​បង្កើន​ការ​បារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​ សេដ្ឋកិច្ច​ធំ​ទី​១ និង​ទី​២​ទាំង​ពីរ​នេះ​៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៦៧១    ចំនួនអ្នកទស្សនាពីម្សិល : ១.៨៤១