»  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  ការ​នាំ​ចេញ​សម្លៀក​បំពាក់​កើន​ឡើង ១៣%

ការ​នាំ​ចេញ​សម្លៀក​បំពាក់​កើន​ឡើង ១៣%

ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ភ្នំពេញៈ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​របស់​កម្ពុជា​បាន​កើន​ឡើង ១៣ ភាគរយ​នៅ​ត្រីមាស​ទី១ ឆ្នាំ២០១៦ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ចិន ស៊ីនហួ។

យោង​តាម​របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​មាន​តម្លៃ ១,៥៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​អំឡុង​ត្រីមាស​ទី១​ឆ្នាំ​នេះ​ដែល​កើន​ឡើង ១៣ ភាគរយ​បើ​ធៀប​នឹង​ចំនួន ១,៣៧ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទីផ្សារ​សំខាន់​សម្រាប់​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​របស់​ប្រទេស​កម្ពុជា​គឺ​ប្រទេស​អឺរ៉ុប​អាមេរិក និង​ប្រទេស​កាណាដា។ ឧស្សាហកម្ម​សម្លៀក​បំពាក់ និង​ស្បែក​ជើង​របស់​ប្រទេស​មាន​ចំនួន​ប្រហែល ៨០ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​នេះ។

យោង​តាម​របាយការណ៍​វិស័យ​នេះ​រួម​មាន​រោង​ចក្រ​ប្រហែល​ចំនួន ១ ០០៧ កន្លែង​ជា​មួយ​នឹង​កម្មករ​សរុប​ប្រហែល ៧៥៤ ០០០ នាក់។ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​គឺ ១៤០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​បន្ទាប់​ពី​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៧៤៩    ចំនួនអ្នកទស្សនាពីម្សិល : ១.៨៤១