អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  ប្រាក់​យន់​ចិន​ទទួលស្គាល់​ជា​រូបិយ​វត្ថុ​បម្រុង​ទុក​ដោយ IMF

ប្រាក់​យន់​ចិន​ទទួលស្គាល់​ជា​រូបិយ​វត្ថុ​បម្រុង​ទុក​ដោយ IMF

ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០១៥ ម៉ោង ១៥:១៩  |  ប្រភព ៖ កោះ​សន្តិភាព


ប្រាក់​យន់​ចិន​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា បាន​ចូល​ក្នុង​ក្លិប​នៃ​រូបិយ​វត្ថុ​បម្រុង​ទុក​អន្តរជាតិ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ហើយ។

ប្រាក់​យន់​ចិន​បាន​ចូល​ក្នុង​ប្រព័ន្ធ​ហៅ DTS ជា​ឧបករណ៍​រូបិយ​វត្ថុ​របស់ IMF រួម​ជាមួយ​ប្រាក់​ដុល្លារ​អា​​ម​រិ​ក ប្រាក់​លី​ហ្វ្រ​ស័​រលី​ញ អង់គ្លេស ប្រាក់​យេ​ន​ជប៉ុន និង​ប្រាក់​អឺរ៉ូ។

សម្រាប់​ក្រុង​ប៉េ​កាំ​ង ​ការ​ចូល​របស់​រូបិយប័ណ្ណ​ចិន ក្នុង​ជួរ​រូបិយ​វត្ថុ​បម្រុង​ទុក​គឺជា​ជ័យជម្នះ​ខាង​នយោបាយ​ចម្បង​មួយ​ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ឱ្យ​មានការ​ទទួលស្គាល់​ប្រាក់​យន់​ជា​អន្តរជាតិ។

អគ្គ​នាយិកា​របស់ IMF លោកស្រី CHRIsTINE LAGARDE ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ឯ​ទីស្នាក់ការ IMF នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​គូសបញ្ជាក់​ថា ការ​សម្រេចចិត្ត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នានា​ដែល​អាជ្ញាធរ​ ចិន​បំពេញ​បាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​កែទម្រង់​ប្រព័ន្ធ​រូបិយ​វត្ថុ និង​ហិរញ្ញវត្ថុ​របស់​ខ្លួន។ លោកស្រី​បន្ត​ថា សមា​ហរណ​កម្ម​​ប្រាក់​យន់​ក្នុង​ផ្ទៃគណនី​របស់​ IMF ជា​ការ​ទទួលស្គាល់​ការ​បើកចំហ​នៃ​សេដ្ឋកិច្ច​ចិន។

ក្រោយ​ការ​សម្រេចចិត្ត​នេះ​ចាប់តាំងពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៦ ទៅ ក្នុង​គណនី DTS របស់ IMF នឹង​មាន​ប្រាក់​ដុល្លារ​៤១,៧៣% ប្រាក់​អឺ​រ៉ូ​៣០,៩៣% ប្រាក់ RENMINBI ឬ​ហៅ​ប្រាក់​យន់​១០,៩២% ប្រាក់​យេ​ន​៨,៣៣% និង​ប្រាក់​លី​ហ្វ្រស្ទ័​រលី​ញ​៨,០៩%៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១៧៤    ចំនួនអ្នកទស្សនាពីម្សិល : ២.៣៣៨