»  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  ក្រសួង​ដាក់​ចេញ​តម្លៃ​ប្រេង​ដែល​បាន​កំណត់​តាម​រូបមន្ត

ក្រសួង​ដាក់​ចេញ​តម្លៃ​ប្រេង​ដែល​បាន​កំណត់​តាម​រូបមន្ត

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​អនុវត្ត​រូបមន្ត​កំណត់​តម្លៃ​ប្រេង​លក់​រាយ​ នៅ​កម្ពុជា​ដើម្បី​ឲ្យ​ស្រប​នឹង​ការ​​​ឡើង​ចុះ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ។ នេះ​បើ​​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ។ យោង​តាម​សេចក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹង​ថា​តាម​រូបមន្ត​នេះ​បាន​​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​នឹង​ធ្លាក់​ចុះ​ពី ៣៦៥០​ រៀល​​សម្រាប់​សាំងស៊ុពែរ​មក​នៅ​ ៣១៥០ ​រៀល​ក្នុង​មួយ​លីត្រ​សាំង​ធម្មតា​ពី ៣៣៥០ មក​នៅ ៣០៥០ ​រៀល​ក្នុង​មួយ​លីត្រ​ខណៈ​តម្លៃ​ប្រេង​ម៉ាស៊ូត​ដែល​បច្ចុប្បន្ន ៣១០០ នឹង​ធ្លាក់​មក​នៅ​ ២៧០០ រៀល​ក្នុង​មួយ​លីត្រ។ ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ស្ថានីយ​ប្រេង​ដែល​លក់​ក្រោម​តម្លៃ​កំណត់​ដោយ ​រូបមន្ត​កំណត់​​ថ្លៃ​នេះ​សូម​បន្ត​លក់​ក្នុង​តម្លៃ​ទាប​នេះ​បន្ត​ទៀត​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។ សេចក្តី​ប្រកាស​ដដែល​បន្ត​ថា​ប្រេង​ឥន្ធនៈ​ដែល​លក់​ក្នុង​ទីផ្សារ​ កម្ពុជា​ស្ទើរតែ​ទាំងអស់​មាន​ប្រភព​ពី​ប្រទេស​សិង្ហបុរី​ដូច​គ្នា។ ទោះបី​ជា​យ៉ាង​នេះ​ក្តី​នៅក្នុង​សេចក្តី​ប្រកាស​នេះ​ក្រសួង​មិន​បាន​បញ្ជាក់ ​ពី​ការ​ដាក់​ពិន័យ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​លក់រាយ​នៅ​កម្ពុជា​មិន​ អនុវត្ត​តាម​នោះ​ទេ៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៩៧១    ចំនួនអ្នកទស្សនាពីម្សិល : ១.៣៣៩