»  ព័ត៌មាន  »  ប្រតិទិន​ឈប់​សម្រាក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

ប្រតិទិន​ឈប់​សម្រាក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

ប្រតិទិន​ឈប់​សម្រាក​សម្រាប់​ឆ្នាំ​២០១៧
០១ មករា ទិវា​ចូល​ឆ្នាំ​សកល
០៧ មករា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍
១១ កុម្ភៈ ពិធី​បុណ្យ​មាឃ​បូជា
០៨ មីនា ទិវា​នារី​អន្តរជាតិ
១៤-១៥-១៦ មេសា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំរកា
០១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ
១០ ឧសភា ពិធី​បុណ្យ​វិសាខ​បូជា
១៣-១៤-១៥ ឧសភា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
១៤ ឧសភា ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល
០១ មិថុនា ទិវា​កុមារ​អន្តរ​ជាតិ
១៨ មិថុនា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា នរោត្តម មុនិនាថ សីហនុ
១៩-២០-២១ កញ្ញា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ
២៤ កញ្ញា ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ
១៥ តុលា ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ "ព្រះបរមរតនកោដ្ឋ"
២៣ តុលា ទិវារំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
២៩ តុលា ព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ​របស់ ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
០២-០៣-០៤ វិច្ឆិកា ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក
០៩ វិច្ឆិកា ពិធី​បុណ្យ​ឯករាជ្យ​ជាតិ
១០ ធ្នូ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ

សំគាល់ ៖

  • ប្រតិទិន​ឈប់​សម្រាក​ខាង​លើ គឺ​យោង​ទៅ​លើ​ប្រកាស​លេខ ៤៦៦ ក.ប/ប្រ.ក ចុះ​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការ​ឈប់​សម្រាក​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល ប្រចាំ​ឆ្នាំ២០១៧ ។
  • ចំពោះ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ឈប់​សម្រាក​ត្រូវ​ចំលើ​ថ្ងៃ​អាទិត្យ​នោះ កម្មករ​និយោជិត​នឹង​ត្រូវ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ​បន្ត​ទៀត ។
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៣១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨៩    ចំនួនអ្នកទស្សនាពីម្សិល : ៣.៦៨៩