បើកគណនី       ព័ត៌មានផ្ទាល់កំពុងជួញដូរ   

 »  ព័ត៌មាន​ក្រុមហ៊ុន

ព័ត៌មាន​ក្រុមហ៊ុន

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACLEDA Securities Plc.) ជា​ក្រុមហ៊ុន​ជើង​សារ​មូលបត្រ ដែល​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ទទួល​បាន​ការ​យល់​ព្រម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ទទួល​បានអាជ្ញាបណ្ណ​ពី​អាជ្ញាធរ​ជាន់​ខ្ពស់​ក្នុង​វិស័យ​មូលបត្រ "គណៈកម្មការ​មូលបត្រ​កម្ពុជា (គមក)" ដើម្បី​ផ្តល់​សេវា​លើ​អាជីវកម្ម​ជើងសារ​មូលបត្រ (Securities Brokerage Business) ជូន​ដល់​អតិថិជន អ្នក​វិនិយោគ​ជា​រូបវន្ត​បុគ្គល ជា​ក្រុមហ៊ុន និង​សាធារណជន​ទូទៅ ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ដើមទុន​ចំនួន ៦ពាន់​លាន​រៀល ដែល​វិនិយោគ ១០០ភាគរយ ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ផ្ដល់​នូវ​សេវា​ល្អ​បំផុត​លើ​វិស័យ​មូលបត្រ និង​ជម្រើស​សម្បូរបែប​លើ​មូលបត្រ​ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ដែល​មាន​ការិយាល័យ​ស្ថិត​នៅ អគារ​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់​ទី៥) អគារ​លេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។


អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
ចុះបញ្ជីក្រោមលេខ: 00002713

អគារ​លេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: ០២៣ ៩៩៩ ៩៦៦ / ៩៩៩ ៩៧៧ / ៧២៣ ៣៨៨, ០១៥ ៧២៣ ៣៨៨
អ៊ីម៉ែល: info@acledasecurities.com.kh
វេបសាយ: www.acledasecurities.com.kh

ផែនទី​ទំព័រ
ព័ត៌មាន​តាម​អ៊ីម៉ែល
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ព័ត៌មាន​លើ​ហ្វេសប៊ុក
​អ្នក​កំពុង​ទស្សនា: ១២
​អ្នក​ទស្សនាថ្ងៃនេះ: ១.៤៤២
​អ្នក​ទស្សនាពីម្សិល: ១.៦៥២