»  ផលិតផល​និង​សេវា

ផលិតផល​និង​សេវា

យើង​ខ្ញុំ​ផ្តល់​នូវ​សេវា​ដ៏​ប្រសើរ​បំផុត​ពាក់​ព័ន្ធ​នឹង ៖

  • ការ​បើក​គណនី​ជួញ​ដូរ​ជូន​អតិថិជន
  • សំណើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន
  • សំណើ​ចូលរួម ប៊ុកបៀលឌីង និង​បរិវិសកម្ម​ដែល​ពាក់ព័ន្ធ
  • ទទួល​បញ្ជា​ជួញ​ដូរ (ទិញ-លក់) ភាគហ៊ុន
  • សេវា​ជើងសា​មូលបត្រ​ជូន​រូបវន្ត​បុគ្គល និង​ក្រុមហ៊ុន
  • ប្រឹក្សា​ព័ត៌មាន​ពាក់ព័ន្ធ​មូលបត្រ និង​សាជីវកម្ម
  • ព័ត៌មាន​ស្រាវជ្រាវ និង​វិភាគ

ភាពងាយស្រួល​ក្នុង​ការ​បើក​គណនី​ជួញ​ដូរ 

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ផ្តល់​ជូន​វិនិយោគិន​និង​សាធារណជន​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​គណនី​ជួញ​ដូរ ដើម្បី​អាច​ទិញ​លក់​ភាគហ៊ុន​ដែល​មាន​សេចក្តី​សង្ខេប​ដូច​ខាង​ក្រោម ៖

លេខ​អត្តសញ្ញាណ​វិនិយោគិន និង​គណនី​ជួញ​ដូរ

វិនិយោគិន​មាន​លេខអត្តសញ្ញាណ​វិនិយោគិន​សិន ទើប​អាច​បើក​គណនី​ជួញ​ដូរ​បាន ។ ហេតុ​នេះ អេស៊ីលីដា ស៊ីឃ្យួរឹធី បាន​ផ្តល់​សេវាកម្ម​ងាយ​ស្រួល​ជូន​ដល់​វិនិយោគិន និង​សាធារណជន​ទូទៅ​ដោយ​ពួក​គាត់​អាច​ស្នើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​បើក​គណនី​ជួញ​ដូរ​ក្នុង​ពេល​តែ​មួយ​បាន ។

សុពលភាព​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​ការ​ស្នើ​សុំ​បន្ត

  • លេខអត្តសញ្ញាណ​វិនិយោគិន ៖
    • ១០ឆ្នាំ ឬ​តិច​ជាង​នេះ​អាស្រ័យ​លើ​សុពលភាព​នៃ​ឯកសារ​ពាក់​ព័ន្ធ
    • ស្នើ​សុំ​បន្ត​រយ:ពេល​១ខែ មុន​អស់​សុពលភាព
  • គណនី​ជួញ​ដូរ ៖ មិន​កំណត់ ស្រប​តាម​បញ្ញត្តិ​ច្បាប់

ថ្លៃ​សេវា

  • ចំពោះ​ការ​បើក​គណនី​ជួញ​ដូរ​នៅ​អេស៊ីលីដា ស៊ីឃ្យួរឹធី មិន​គិត​ថ្លៃ​សេវា​ទេ
  • អេស៊ីលីដា ស៊ីឃ្យួរឹធី ផ្តល់​ជូន​សេវា​រហ័ស​ទាន់​ចិត្ត សម្រាប់​ការ​ស្នើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​គិត​ថ្លៃ​សេវា​ដូច​ខាង​ក្រោម ៖
    • វិនិយោគិន​ឯកត្តជន ៖ ២០,០០០រៀល ឬ ៥ដុល្លារ (កម្រៃ​សេវា​សម្រាប់ គ.ម.ក.)
    • វិនិយោគិន​ក្រុមហ៊ុន ឬ​ស្ថាប័ន ៖ ៨០,០០០រៀល ឬ ២០ដុល្លារ (រួម​ទាំង​កម្រៃ​សេវា​សម្រាប់ គ.ម.ក.)

១. ព័ត៌មាន និង​លក្ខខណ្ឌ​បើក​គណនី​ជួញ​ដូរ (អតិថិជន​មាន​វត្តមាន​នៅ​កម្ពុជា)

១.១ សម្រាប់​ឯកត្តជន

  • វិនិយោគិន​ជន​ជាតិ​ខ្មែរ តម្រូវ​ឱ្យ​មាន​ឯកសារ​ខាង​ក្រោម ៖
    • គណនី​សន្សំ​ជា​ប្រាក់​រៀល​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី
    • រូបថត​ទំហំ ៤ x ៦ ចំនួន ១ សន្លឹក
    • អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ
    • បំពេញ​ទម្រង់​បើក​គណនី​ជួញដូរ
  • វិនិយោគិន​ជន​ជាតិ​បរទេស តម្រូវឱ្យ​មាន ៖
    • គណនី​សន្សំ​ជា​ប្រាក់​រៀល​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី
    • រូបថត​ទំហំ ៤ x ៦ ចំនួន ១ សន្លឹក
    • លិខិត​ឆ្លងដែន​ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច​បី​ខែ
    • បំពេញ​ទម្រង់​បើក​គណនី​ជួញ​ដូរ

១.២ សម្រាប់​ក្រុមហ៊ុន ឬ​ស្ថាប័ន

  • អត្តសញ្ញាណបណ្ណ ឬ​លិខិត​ឆ្លង​ដែន (សម្រាប់​ជន​បរទេស) របស់​អ្នក​តំណាង​ដែល​មាន​សុពលភាព​យ៉ាង​តិច​បី​ខែ
  • រូបថត ៤ x ៦ ចំនួន ០១សន្លឹក របស់​បុគ្គល​តំណាង​ក្រុមហ៊ុន ឬ​ស្ថាប័ន
  • គណនី​បញ្ញើ​សន្សំ​ជា​ប្រាក់​រៀល​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម
  • អាជ្ញាបណ្ណ​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន
  • បណ្ណប៉ាតង់​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន
  • លក្ខន្តិកៈ​ក្រុមហ៊ុន
  • បញ្ជី​ឈ្មោះ​អ្នក​មាន​សិទ្ធិ ឬ​ចូលរួម​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ក្នុង​វិស័យ​មូលបត្រ
  • បញ្ជី​ឈ្មោះ​អភិបាលក្រុមហ៊ុន ឬ​ស្ថាប័ន​រួមទាំង​អត្តសញ្ញាណបណ្ណ/លិខិត​ឆ្លង​ដែន​របស់​អភិបាល
  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​ថ្នាក់​មាន​សមត្ថកិច្ច
  • ប្រវត្តិរូប​សង្ខេប​មាន​ព័ត៌មាន​ស្តីពី​ប្រវត្តិ​សិក្សា និង​បទពិសោធន៍​ការងារ​របស់​អ្នក​មាន​សិទ្ធិ​សម្រេច​ចិត្ត

២. ព័ត៌មាន និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ សម្រាប់​បើក​និង​បិទ​គណនី​ជួញ​ដូរ (ពី​ក្រៅ​ប្រទេស)

អេស៊ីលីដា ស៊ីឃ្យួរឹធី ផ្តល់​ជម្រើស​វិសេស​ជូន​វិនិយោគិន​ដែល​រស់​នៅ ឬ​មាន​ទីតាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​បរទេស អាច​បើក​និង​បិទ​គណនី​ជួញ​ដូរ​ពី​ក្រៅ​ប្រទេស​បាន​ដោយ​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​ទាំង​ឡាយ​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

២.១ ឯកត្តជន
លក្ខខណ្ឌ​ក្នុង​ការបើក​គណនី​ពី​ក្រៅ​ប្រទេស

២.២ នីតិបុគ្គល
លក្ខខណ្ឌ​ក្នុង​ការបើក​គណនី​ពី​ក្រៅ​ប្រទេស​ត្រូវ​បំពេញ និង​ផ្តល់​ជូន​ឯកសារ​គាំទ្រ​ដូច​ខាង​ក្រោម ៖

  • បំពេញ​ប្រវត្តិរូប​សង្ខេប (CV) រួច​ចុះ​ហត្ថលេខា ឬ​ផ្តិត​មេ​ដៃ​របស់​អ្នក​តំណាង​ក្រុមហ៊ុន
  • បំពេញ​​ពាក្យ​ស្នើ​សុំ​អត្តសញ្ញាណ​វិនិយោគិន (Form B) រួច​ចុះ​ហត្ថលេខា និង​បោះត្រា​ក្រុមហ៊ុន
  • បំពេញ​ពាក្យ​បើក​គណនី (Form-ACS 001) រួច​ចុះ​ហត្ថលេខា និង​បោះត្រា​ក្រុមហ៊ុន
  • បំពេញ​កិច្ចព្រមព្រៀង​អតិថិជន (Form-ACS 002) រួច​ចុះ​ហត្ថលេខា និង​បោះត្រា​ក្រុមហ៊ុន
  • បំពេញ​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ទិន្នន័យ និង​ព័ត៌មាន​ផ្សាយ​ផ្ទាល់​ពី​ផ្សារ​មូលបត្រ (Form-ACS 016) (ប្រសិន​បើ​មាន​បំណង​ចង់​ប្រើប្រាស់) រួម​ទាំង​ផ្តល់​នូវ​ឯកសារ​នីតិបុគ្គល​ដូច​ខាង​ក្រោម ៖
    • អត្តសញ្ញាណបណ្ណ ឬ​លិខិត​ឆ្លង​ដែន​របស់​អ្នក​តំណាង ដែល​មាន​សុពលភាព​យ៉ាង​តិច​បី​ខែ (សម្រាប់​ជន​បរទេស)
    • រូបថត ៤ x ៦ ចំនួន ០១ សន្លឹក របស់​បុគ្គល​តំណាង​ក្រុមហ៊ុន ឬ​ស្ថាប័ន
    • គណនី​បញ្ញើ​សន្សំ​ជា​ប្រាក់​រៀល​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី
    • វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម
    • អាជ្ញាបណ្ណ​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន
    • បណ្ណប៉ាតង់​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន
    • លក្ខន្តិកៈ​ក្រុមហ៊ុន
    • បញ្ជី​ឈ្មោះ​អ្នក​មាន​សិទ្ធិ ឬ​ចូលរួម​ក្នុង​ការសម្រេចចិត្ត​វិនិយោគ​ក្នុង​វិស័យ​មូលបត្រ
    • បញ្ជី​ឈ្មោះ​អភិបាល​ក្រុមហ៊ុន ឬ​អង្គការ រួមទាំង​អត្តសញ្ញាណបណ្ណ/លិខិត​ឆ្លង​ដែន​របស់​អភិបាល
    • សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​ថ្នាក់​មាន​សមត្ថកិច្ច
    • ប្រវត្តិរូប​សង្ខេប​មាន​ព័ត៌មាន​ស្តីពី​ប្រវត្តិសិក្សា និង​បទពិសោធន៍​ការងារ​របស់​អ្នក​មាន​សិទ្ធិ​សម្រេច​ចិត្ត

ឯកសារ​តម្រូវ​ខាង​លើ​ត្រូវ​បញ្ជាក់​ដោយ​សារការី​នៅ​ក្រៅ​ប្រទេស​ដែល​លោក​អ្នក​រស់​នៅ និង​ត្រូវ​បញ្ជាក់​បន្ថែម​ដោយ ៖

  • ស្ថានទូត ឬ​ស្ថាន​តំណាង​របស់​អតិថិជន​សាមី​ប្រចាំ​នៅ​កម្ពុជា ឬ
  • សារការី​នៅ​ក្នុង​ប្រទេស​កម្ពុជា (ករណី​គ្មាន​ស្ថានទូត) ឬ
  • ធនាគារ​អន្តរការី​តាម SWIFT Message MT999 មក​ធនាគារ​អេស៊ីលីដា

រាល់​ឯកសារ​ដែល​ផ្ញើ​មក​កាន់​អេស៊ីលីដា ស៊ីឃ្យួរឹធី ដើម្បី​បើក​គណនី​ជួញដូរ​ពី​ក្រៅ​ប្រទេស ត្រូវ​បកប្រែ​ជា​ផ្លូវការ​ជា​ភាសា​អង់គ្លេស ។

កត្តា​ចំណេញ និង​ភាពងាយស្រួល​ក្នុង​ការប្រើ​សេវា​ពាក់ព័ន្ធ​នឹង​ការបើក​គណនី​ជួញ​ដូរ​ពី​ក្រៅ​ប្រទេស

  • ក្នុង​ករណី​វិនិយោគិន​មិន​ទាន់​មាន​គណនី​សន្សំ​នៅ​ធនាគារ​អេស៊ីលីដា និង​ដើម្បី​ជួយ​សម្រួល​ដល់​វិនិយោគិន ជៀស​វាង​ចំណាយ​ខ្ពស់​លើការ​បញ្ជាក់​ឯកសារ ដូច្នេះ​វិនិយោគិន​អាច​ធ្វើ​ការ​បញ្ជាក់​ឯកសារ​តែ​មួយ​ច្បាប់ ហើយ​ថត​ចម្លង​ដើម្បី​ប្រើប្រាស់​ជា​មួយ​ទម្រង់​គំរូ​បើក​គណនី​សន្សំ​របស់​ធនាគារ​អេស៊ីលីដា ។
  • ការបើក​គណនី​សន្សំ និង​ចុះ​ឈ្មោះ​ប្រើប្រាស់​អ៊ីម៉ែល សម្រាប់​ផ្ទេរ​ប្រាក់​នៅ​ធនាគារ​អេស៊ីលីដា អតិថិជន​/វិនិយោគិន​អាច​ទំនាក់ទំនង​ខាង​ក្រោម ៖
  • សម្រាប់​ការបង់​កម្រៃ​សេវា​អត្តសញ្ញាណ​វិនិយោគិន សូម​បញ្ជា​ផ្ទេរ​ចូល​គណនី​ជា​ប្រាក់​ដុល្លារ នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូច​ខាង​ក្រោម ៖
    • ឈ្មោះ​គណនី ៖ ACLEDA SECURITIES PLC.
    • លេខ​គណនី ៖ 0001-00-707637-67

សម្រាប់​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​ការ​បើក​គណនី​ជួញ​ដូរ និង​ស្នើ​សុំ​អត្តសញ្ញាណ​វិនិយោគិន សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 023 9999 66 និង​អាសយដ្ឋាន​អ៊ីម៉ែល info@acledasecurities.com.kh

សូម​ចុច​ទីនេះ​សម្រាប់​ទាញ​យក​ទម្រង់​ប្រើប្រាស់​បើក​គណនី​ជួញ​ដូរ និង​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន ។

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៩    ចំនួនអ្នកទស្សនាពីម្សិល : ៣.៦៨៩