»  នីតិវិធី​ជួញ​ដូរ​មូលបត្រ  »  នីតិវិធី​ជួញ​ដូរ​មូលបត្រ

នីតិវិធី​ជួញ​ដូរ​មូលបត្រ
សង្ខេប​គោល​សំខាន់ៗ ប្រតិបត្តិការ​ទីផ្សារ និង​ការជួញដូរ​មូលបត្រ

ពាក្យ​បំព្រួញ:

  • គ.ម.ក. = គណៈកម្មការ​មូលបត្រ​កម្ពុជា
  • ផ.ម.ក. = ផ្សារ​មូលបត្រ​កម្ពុជា
  • អសស = អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

សង្ខេប​វិធាន​នៃ​ការជួញដូរ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក.)

ពេលវេលា​ជូញដូរ

  • ថ្ងៃចន្ទ ដល់​ថ្ងៃសុក្រ (លើកលែង​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ)
  • ម៉ោង​ជួញដូរ ចាប់​ផ្តើម​ពី​ម៉ោង ៨:០០នាទីព្រឹក ដល់​ម៉ោង ១១:៣០នាទីព្រឹក ដែល​មាន​លម្អិត​ដូច​ខាង​ក្រោមៈ
    • ម៉ោង​ជួញដូរ​ពី​ម៉ោង ៨:០០-៩:០០ព្រឹក ប្រើប្រាស់​វិធីសាស្ត្រ​ដេញ​ថ្លៃ​ដោយ​យក​ថ្លៃ​តែ​មួយ ដែល​ការ​ផ្គូផ្គង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង ៩:០០ព្រឹក
    • ម៉ោង​ជួញដូរ​ពី​ម៉ោង ៩:០០-១១:០០ព្រឹក ប្រើប្រាស់​វិធីសាស្ត្រ​ដេញ​ថ្លៃ​ដោយ​យក​ថ្លៃ​ច្រើន ដែល​ការ​ផ្គូផ្គង​ត្រូវ​ធ្វើ​ឡើង​ភ្លាមៗ​នៅ​ពេល​បញ្ជា​ជួញដូរត្រូវគ្នា (វគ្គ​ជួញដូរ​និរន្តរ៍)
    • ម៉ោង​ជួញដូរ​ពីម៉ោង ១១:០០-១១:៣០ព្រឹក ប្រើប្រាស់​វិធីសាស្ត្រ​ដេញថ្លៃ​ដោយ​យក​ថ្លៃ​តែ​មួយ ដែល​ការផ្គូផ្គង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង ១១:៣០ ព្រឹក
  • រូបិយប័ណ្ណ: រៀល

ការជូញដូរ​មូលបត្រ​កម្មសិទ្ធិ

  • ការផ្គូផ្គង​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​យក​ថ្លៃ​តែ​មួយ និង​វិធីសាស្ត្រ​យក​ថ្លៃ​ច្រើន
  • ទំហំ​ជួញដូរ ចាប់ពី ១ ភាគហ៊ុន
  • ថ្ងៃទូទាត់: ២​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​បន្ទាប់​ពី​ការជួញដូរ​បាន​ជោគជ័យ (ឧទា: អ្នក​បាន​ជួញដូរ​នៅ​ថ្ងៃ​ចន្ទ មូលបត្រ​កម្មសិទ្ធិ និង​សាច់ប្រាក់​នឹង​ត្រូវ​បាន​ទូទាត់​នៅ​ព្រឹក​ថ្ងៃ​ពុធ)

ការជូញដូរ​មុន​ការ​ទូទាត់

ការជួញដូរ​មុន​ការ​ទូទាត់​ផ្តល់​លទ្ធភាព​ឲ្យ​វិនិយោគិន​អាច​ប្រើប្រាស់ៈ

  • មូលបត្រ​ដែល​ទទួល​បាន​ជោគជ័យ​ពី​ការ​បញ្ជា​ទិញ ដើម្បី​លក់​ចេញ​វិញ​បាន​ភ្លាមៗ
  • សាច់ប្រាក់​ដែល​ទទួល​បាន​ជោគជ័យ​ពី​ការ​បញ្ជាលក់ ដើម្បី​ទិញ​មូលបត្រ​បន្ត​ទៀត​បាន​ភ្លាមៗ

ឧទាហរណ៍ទី១: វិនិយោគិន A លក់​ភាគហ៊ុន XYZ (១០០០ ភាគហ៊ុន) បាន​ទទួល​ជោគជ័យ ហើយ​ការទូទាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពីរ​ថ្ងៃ​បន្ទាប់ (T+2) ប៉ុន្តែគាត់អាច​ប្រើប្រាស់​សាច់ប្រាក់​បាន​ភ្លាមៗ​ពី​ការ​លក់​ភាគហ៊ុន​នោះ ទៅ​ទិញ​ភាគហ៊ុន​វិញ​បាន​ដោយ​ពុំ​ចាំ​បាច់​រង់ចាំ​រហូត​ដល់​ពីរ​ថ្ងៃ​ទៀត ។

ឧទាហរណ៍ទី២: វិនិយោគិន B ទិញ​ភាគហ៊ុន ABC (២០០០ ភាគហ៊ុន) បាន​ទទួល​ជោគជ័យ ហើយ​ការទូទាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពីរ​ថ្ងៃ​បន្ទាប់ (T+2) ប៉ុន្តែគាត់អាច​ប្រើប្រាស់​ភាគហ៊ុន​បាន​ភ្លាមៗ​ពី​ការ​ទិញ​នោះ ទៅ​លក់​វិញ​បាន​ដោយ​ពុំ​ចាំបាច់​រង់ចាំ​រហូត​ដល់​ពីរ​ថ្ងៃ​ទៀត ។

អាទិភាព​នៃ​ការផ្គូផ្គង (ក្នុង​ទីផ្សារ​បន្ទាប់)

គោលការណ៍​នៃ​ការផ្គូរផ្គង

ការផ្គូផ្គង​ដោយ​យក​ថ្លៃ​តែ​មួយ

  • អាទិភាព​នៃ​សំណើ​ទិញ/លក់
    1. ថ្លៃ
      • សំណើ​លក់​ដែល​មាន​ថ្លៃ​ទាប​មាន​អាទិភាព​ជាង​សំណើ​លក់​ដែល​មាន​ថ្លៃ​ខ្ពស់
      • សំណើ​ទិញ​ដែល​មាន​ថ្លៃ​ខ្ពស់​មាន​អាទិភាព​ជាង​សំណើ​ទិញ​ដែល​មាន​ថ្លៃ​ទាប
    2. ពេលវេលា
      • ករណី​សំណើ​ដែល​មាន​ថ្លៃ​ដូចគ្នា សំណើ​ដែល​ទទួល​បាន​មុន មាន​អាទិភាព​ជាង​សំណើ​ដែល​ទទួល​បាន​ក្រោយ
    3. ទំហំ​ជូញដូរ
      • សំណើ​ដែល​មាន​ទំហំ​ជូញដូរ​ធំ មាន​អាទិភាព​ជាង នៅ​ពេល​ដែល​សំណើ​បាន​ដាក់​នៅ​ម៉ោង និង​ថ្លៃ​ដូចគ្នា
    4. សំណើ​ក្នុង​ពេល​ដំណាល​គ្នា
      • សំណើ​ពី​គណនី​អតិថិជន​មាន​អាទិភាព​ជាង​សំណើ​ពី​គណនី​ផ្ទាល់​ខ្លួន​របស់​ក្រុមហ៊ុន​មូលបត្រ
  • សំណើ​មួយ​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​វា​ត្រូវ​បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​នៃ​ការជួញដូរ​របស់​ផ្សារ​មូលបត្រ​កម្ពុជា រហូត​ពេល​ផ្គូផ្គង អំឡុង​ម៉ោង​ជូញដូរ​នៅ​ថ្ងៃ​ដូចគ្នា

ឧទាហរណ៍:

ការផ្គូផ្គង​ដោយ​យក​ថ្លៃ​ច្រើន

នៅ​ពេល​បញ្ជាទិញ​មាន​ថ្លៃ​ខ្ពស់​ត្រូវ​បាន​ផ្គូផ្គង​ជា​មួយ​បញ្ជា​លក់​ដែល​មាន​ថ្លៃ​ទាប ដូច្នេះ​ថ្លៃផ្គូផ្គង​ត្រូវ​កំណត់​យក​បញ្ជា​មួយ​ណា​ដែល​ដាក់​បាន​មុន ។

ឧទាហរណ៍ទី១:

ឧទាហរណ៍ទី២:

កម្រិត​នៃ​បម្រែបម្រូល​ថ្លៃ

  • ថ្លៃជូញដូរ​ដំបូង​បន្ទាប់​ពី​ថ្លៃ IPO ត្រូវ​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី ៩០% ទៅ ១៥០% (ត្រូវ​បាន​កំណត់​នៅ​ក្នុង​ឯកសារ​ផ្តល់​ព័ត៌មាន​ដែល​បាន​ចុះ​បញ្ជី​នៅ​គណៈកម្មការ​មូលបត្រ​កម្ពុជា)
  • បម្រែបម្រូល​ថ្លៃ​ស្ថិត​នៅ​ចន្លោះ ±៥% នៃ​ថ្លៃ​មូលដ្ឋាន ។ ក្នុង​ករណី​ថ្លៃ​ទាប​ជាង ២០០រៀល បម្រែបម្រូល​ថ្លៃ​ប្រចាំ​ថ្ងៃ​គឺ ១០រៀល
  • ថ្លៃ​មូលដ្ឋាន​ត្រូវ​កំណត់​ពី​ថ្លៃ​បិទផ្សារ​កាល​ថ្ងៃ​ម្សិលមិញ (ឬ​ថ្ងៃ​ជួញដូរ​ចុង​ក្រោយ​កន្លង​មក)
  • ក្នុង​ករណី​មាន​សកម្មភាព​អាជីវកម្ម ដូចជា ការបង្កើន​ឬ​បន្ថយ​ដើមទុន, ការបែងចែក​ភាគលាភ, ការបែងចែក​សិទ្ធិ, split off ។ល។ ថ្លៃ​មូលដ្ឋាន​ត្រូវ​គណនា​ជា​ស្វ័យប្រវត្តិ ដោយ​ប្រព័ន្ធ​របស់​ផ្សារមូលបត្រ​កម្ពុជា​តាម​រូបមន្ត​ជាក់​លាក់
  • នៅ​ពេល​ថ្លៃ​ដែល​បាន​គណនា​ហើយ​ទាប​ជាង​ថ្លៃ​ឯកតា(គម្លាត​ថ្លៃ) ត្រូវ​បាន​បង្កើន​បង្រ្គប់​ទៅ​តាម​ថ្លៃ​ឯកតា

ឯកតា​ជួញដូរ និង ឯកតា​គម្លាត​ថ្លៃ

បរិមាណ​មូលបត្រ​ដែល​អាច​ជួញដូរ​បាន ចាប់ពី ១(មួយ) ភាគហ៊ុន ។ ថ្លៃ​ទាប​បំផុត​ដែល​អាច​ជួញដូរ​បាន​ដូច​ខាង​ក្រោម (តម្លៃ​ទាំង​អស់​គិត​ជា​ប្រាក់​រៀល) ។

ថ្លៃមូលដ្ឋាន (P) គម្លាត​ថ្លៃ ឧទាហរណ៏​តម្លៃ​ត្រូវ ឧទាហរណ៏​តម្លៃ​ខុស
P<៤,០០០រៀល ១០រៀល ២,០១០; ៣,៥២០; ៣,៦៥០; ៣,៩៩០ ២,០១៥; ៣,៥២២; ៣,៦៥៥
៤,០០០រៀល≤P≤២០,០០០រៀល ២០រៀល ៥,២២០; ១៧,៥០០; ១៩,៧៤០ ១០,២១០; ១៧,៥២៥; ១៩,៩៥០
២០,០០០រៀល≤P≤៤០,០០០រៀល ៥០រៀល ៣០,០៥០; ៣៥,២០០ ៣០,៤៣០; ៣៤,២៥៨
៤០,០០០រៀល≤P≤១០០,០០០រៀល ១០០រៀល ៥០,១០០; ៧០,២០០ ៥០,១៥០; ៧០,២៨០
១០០,០០០រៀល≤P≤២០០,០០០រៀល ២០០រៀល ១១០,២០០; ១៥៥,៦០០ ១១០,៣០០; ១៥៥,២៥០
២០០,០០០រៀល≤P≤៤០០,០០០រៀល ៥០០រៀល ៣០០,៥០០; ៣៣៥,០០០ ៣០០,៧០០; ៣៣៥,៨០០
៤០០,០០០រៀល≤P ១,០០០រៀល ៤០១,០០០; ៥០៥,០០០ ៤០១,៥០០; ៥០៥,៨៥០

ករណីទី ១ ថ្លៃមូលដ្ឋាន = ១២.០០០៛

ករណីទី ២ ថ្លៃមូលដ្ឋាន = ៤.០០០៛

ករណីទី ៣ ថ្លៃមូលដ្ឋានទាបជាង ២០០៛

ករណីទី ៤ ថ្លៃមូលដ្ឋាន = ១៩.៥៨០៛

ករណីទី ៥ ថ្លៃមូលដ្ឋាន = ២០.៨៥០៛

កាលបរិច្ឆេទ​ប្រសិទ្ធភាព​នៃ​ការទទួល​ភាគលាភ/សិទ្ធិ

កាលបរិច្ឆេទ​នៃ​ការបែងចែក​ភាគលាភ ឬ​បែង​ចែក​សិទ្ធ គឺ​កាលបរិច្ឆេទ​ជួញដូរ​នៅ​រយៈកាល ០១ (មួយ) ថ្ងៃ​មុន​កាល​បរិច្ឆេទ​ប្រកាស​បញ្ជី​ឈ្មោះ​ភាគហ៊ុនិក​ដែល​ត្រូវ​ទទួល​បាន​ភាគលាភ ឬ​សិទ្ធិ ។

ពន្ធ​លើ​ប្រាក់​ចំណេញ ការប្រាក់ និង​ភាគលាភ

សម្រាប់​បីឆ្នាំ បន្ទាប់​ពី ផ.ម.ក. ចាប់​ផ្តើម​ដំណើរការ (១៨ មេសា ២០១២), រាជរដ្ឋាភិបាល​នឹង​បញ្ចុះ​តម្លៃ ៥០% ពី​អត្រា​ពន្ធ​ធម្មតា ។ តារាង​ខាងក្រោម​នឹង​បង្ហាញ​ផលប៉ះពាល់​បន្ទាប់​ពី​បញ្ចុះ​អត្រា​ពន្ធ ៖(១)

  ប្រាក់​ចំណេញ ភាគលាភ ការប្រាក់
និវាសនជន ០% ០% ៧,៥%
អនិវាសនជន (ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា តិច​ជាង ១៨២ថ្ងៃ) ០% ៧% ៧,០%

ថ្លៃ​សេវា​ទីផ្សារ និង​សេវា​ជើងសា

ចាប់​ពី​ឆ្នាំ​២០១៣ ផ.ម.ក. បញ្ចុះ​កម្រៃ​សេវា ៥០% ពី ០,១៥% មក ០,០៧៥% ។ ប្រតិបត្តិករ​ផាត់ទាត់​និង​ទូទាត់ និង​ប្រតិបត្តិករ​រក្សារទុក​មូលបត្រ ក៏​កាត់​បន្ថយ​កម្រៃ​សេវា​របស់​ខ្លួន ៥០% ។ តារាង​ខាង​ក្រោម បង្ហាញ​ពី​កម្រៃ​សេវា បន្ទាប់​ពី​បញ្ចុះ​ថ្លៃ ៖

ប្រភេទ​កម្រៃ​សេវា កម្រៃ​សេវា​ក្នុង​មូយ​ប្រតិបត្តការ  
សេវា​ជួញដូរ ០,០៧៥% ថ្លៃសេវា​របស់​ប្រតិបត្តិករ
ប្រតិបត្តិការ​ផាត់ទាត់ និង​ទូទាត់ ០,០២៥%
សេវា​កត់ត្រា​ការ​ផាត់​ទាត់ ០,០៥%
កម្រៃ​ទូទាត់​ផ្សេង ០,០០%
សេវា​របស់ គ.ម.ក. ០,០២% ថ្លៃ​សេវា​របស់ គ.ម.ក.
សេវា​ជើងសា​របស់ អសស ០,៣៣% to ០,៣៨%  
សរុប ០,៥០% to ០,៥៥% កម្រៃ​សេវា​អប្បបរមា​តែ ៩.០០០រៀល

ការទូទាត់

គណនា​ចំនួន​មូលបត្រ និង​សាច់ប្រាក់​ដែល​ត្រូវ​ទូទាត់ ដោយ​ធ្វើការ​បន្សុទ្ធ ឬ​កាត់កង (Netting) ចំនួន​មូលបត្រ និង​សាច់ប្រាក់​ដែល​ត្រូវ​ទូទាត់​ក្នុង​ថ្ងៃ​ដូចគ្នា របស់​សមាជិក​(ក្រុមហ៊ុន​មូលបត្រ)​នីមួយៗ ។

ការរក្សាទុក​មូលបត្រ

ប្រតិបត្តិករ​រក្សាទុក​មូលបត្រ ជា​អ្នក​រក្សាទុក​មូលបត្រ និង​ផ្ទេរ​មូលបត្រ​ដែល​បាន​ជួញដូរ​នៅ ផ.ម.ក. ។

សំគាល់ ៖ (១) មាត្រា ៥ នៃ​អនុក្រឹត្យលេខ ៧០ ស្ដីពីការ​លើក​ទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូលបត្រ និង មាត្រា ២៥ថ្មី និង២៦ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​សារពើ​ពន្ធ ។

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨១    ចំនួនអ្នកទស្សនាពីម្សិល : ៣.៦៨៩