homenavigate_nextព័ត៌មានអំពីធនាគារnavigate_nextសកម្មភាពសង្គម និងមនុស្សធម៌
សកម្មភាពសង្គម និងមនុស្សធម៌
វប្បធម៌ការងាររួមរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានបង្កើតឡើងដោយគោរពតាមសង្គម ដែលធនាគារធ្វើប្រតិបត្តិការ រួមទាំងទស្សនវិស័យលើអ្នកចូលរួមជាមួយយើងខ្ញុំទាំងអស់ ដែលក្នុងនោះមិនមែនផ្តោតតែទៅលើភាគទុនិក បុគ្គលិក អតិថិជន និងដៃគូអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើសហគមន៍ទាំងមូល ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលស្គាល់ថា ការចូលរួមបំពេញនូវតួនាទីជាប្រជាពលរដ្ឋដ៏ល្អក្នុងសហគមន៍របស់យើង គឺជាបច្ច័យមួយដ៏ល្អសម្រាប់ផលប្រយោជន៍ និងភាពរុងរឿងរបស់យើងទាំងអស់គ្នា ។ យើងខ្ញុំទទួលស្គាល់ថា ការគាំទ្រចំពោះសហគមន៍មិនមែនគ្រាន់តែជាសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអាជីវកម្មមានលក្ខណៈល្អប្រសើរផងដែរ ពោលគឺមានភាពរឹងមាំ និងភាពរុងរឿង គឺត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ។
ខាងក្រោមនេះ គឺជាសកម្មភាពសង្គម និងមនុស្សធម៌សំខាន់ៗ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមតាមរយៈការបរិច្ចាគ-ឧបត្តម្ភផ្សេងៗ ។
២០២០
- សុខភាព
- បរិច្ចាគថវិកាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ។
- ឧបត្ថម្ភដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
- ឧបត្ថម្ភដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ។
- មនុស្សធម៌
- ឧបត្ថម្ភដល់ រាជរដ្ឋាភិបាលកម្ពុជា និងសមាគមធនាគារនៅកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។
- ឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជា ក្នុងកម្មវិធី អបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ។
- ឧបត្ថម្ភកម្មវិធីផ្សេងៗ
- ឧបត្ថម្ភ (Platinum Sponsor) កម្មវិធីនវានុវត្តន៍បញ្ច្រាស ដែលរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ។
- ឧបត្ថម្ភកម្មវិធី "ទិវាប្រាក់រៀលខួបលើកទី៤០" ដែលរៀបចំដោយ ធនាគារជាតិ នៃ កម្ពុជា ។
- ឧបត្ថម្ភកម្មវិធី FinTech Festival 2020
- កីឡា
- ឧបត្ថម្ភកម្មវិធី "ជិះកង់ដើម្បី សុខភាព និងបរិស្ថាន" ដែលរៀបចំដោយ សមាគមធនាគារនៅកម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តសៀមរាប ។
២០១៩
- ការអប់រំ
- ឧបត្ថម្ភដល់ អង្គការមូលនិធិអេស៊ីលីដា-ចាឌីនសម្រាប់ការអប់រំ ដើម្បីសាងសង់សាលាបឋមសិក្សាពីរខ្នងធ្វើអំពីថ្ម (សាលាកំពង់ព្រះឥន្ទ និងពូចារ) ក្នុងខេត្តព្រះវិហារ និង មណ្ឌលគិរី ។
- ឧបត្ថម្ភកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថាអាជីវកម្មខ្ញុំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
- ឧបត្ថម្ភសម្ភារសិក្សាសម្រាប់ចែកជូនសិក្សានុសិស្ស ក្នុងកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ របស់កុមារ-យុវជនថ្នាក់រាជធានីភ្នំពេញ ឆ្នាំសិក្សា២០១៨-២០១៩ របស់របស់ក្រសួងអប់រំ យុវជន និងកីឡា ។
- ឧបត្ថម្ភកម្មវិធី "វេលាដ៏អស្ចារ្យ" ដែលរៀបចំដោយ វិទ្យាល័យ ជា ស៊ីម បឹងកេងកង ។
- ឧបត្ថម្ភកម្មវិធី "មហោស្រពតន្ត្រី និងចម្រៀងកុមារ" ពានរង្វាន់ក្រសួងព័ត៌មាន" ។
- ឧបត្ថម្ភកម្មវិធីតាំងពិព័ណ៌ "ទេពកោសល្យ និងស្នាដៃលើកទី៥" ដែលរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។
- ឧបត្ថម្ភកម្មវិធីដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្ស របស់សាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ ទៅកាន់ខេត្តសៀមរាប ។
- ឧបត្ថម្ភកម្មវិធី "ទិវាអាជីវកម្ម និងសង្ក្រាន្ត" ដែលរៀបចំដោយ សកលវិទ្យាល័យជាតិគ្រប់គ្រង ។
- ឧបត្ថម្ភកម្មវិធីសិក្ខាសាលា "អក្ខរកម្មហិរញ្ញវត្ថុ" ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ។
- ឧបត្ថម្ភកម្មវិធី "ទិវាសហគ្រិនភាពកម្ពុជា" ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ។
- ឧបត្ថម្ភថវិកាបោះពុម្ពផ្សាយសៀវភៅ ផ្លិតយស ទំនៀមព្រះសង្ឃខ្មែរ របស់សមាគមអភិរក្សមរតកអ្នកប្រាជ្ញខ្មែរ ។
- សុខភាព
- ការបរិច្ចាគឈាមរបស់កម្មករនិយោជិត របស់ធនាគារ អេស៊ីលីដា ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់ ។
- ឧបត្ថម្ភដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ។
- ឧបត្ថម្ភកម្មវិធី "រាត្រីសមោលស" ដែលរៀបចំដោយ មូលនិធិគន្ធបុប្ផាកម្ពុជា ។
- ឧបត្ថម្ភដល់ សមាគមចក្ខុខ្មែរ (Khmer Sight Foundation) សម្រាប់ការពិនិត្យព្យាបាលពលរដ្ឋកម្ពុជាដែលមានជំងឺភ្នែក ។
- ឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ ។
- មនុស្សធម៌
- ឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជា ក្នុងកម្មវិធី អបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ។
- ឧបត្ថម្ភដល់ មូលនិធិរក្សារកុមារ ។
- ឧបត្ថម្ភកម្មវិធីផ្សេងៗ
- ឧបត្ថម្ភកម្មវិធី ទិវាសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ ៖ "ការរីកចម្រើនអាជីវកម្មស្ត្រីក្នុងយុគសម័យឌីជីថល" ដែលរៀបចំដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា ។
- ឧបត្ថម្ភដល់ សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីគាំទ្រដល់ការការពារសត្វដំរីកម្ពុជា ព្រៃឈើ និងបេតិកភណ្ឌវប្បធម៌ដែលពាក់ព័ន្ធ ។
- ឧបត្ថម្ភកម្មវិធី "ការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ" ដែលរៀបចំដោយ សមាគមធនាគារនៅកម្ពុជា ។
- ឧបត្ថម្ភកម្មវិធី "ចម្រើនព្រះជន្មព្រះមហាស្ត្រីអង់គ្លេស" ដែលរៀបចំដោយ ស្ថានទូតអង់គ្លេស ។
- ឧបត្ថម្ភកម្មវិធី "ទិវាប្រាក់រៀលខួបលើកទី៣៩" ដែលរៀបចំដោយ ធនាគារជាតិ នៃ កម្ពុជា ។
- ឧបត្ថម្ភកម្មវិធី "ខួបអនុស្សាវរីយ៍លើកទី៧" ដែលរៀបចំដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា ។
- ឧបត្ថម្ភកម្មវិធី "Digital Cambodia 2019" ដែលរៀបចំដោយ Sabay Digital Corporation ។
- ឧបត្ថម្ភព្រឹត្តិការណ៍ "សន្និសីទធនាគារអាស៊ីលើកទី២២" ដែលរៀបចំដោយ សមាគមធនាគារនៅកម្ពុជា ។
- កីឡា
- ឧបត្ថម្ភកម្មវិធី "ប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩" របស់សហព័ន្ធកីឡារាំកម្ពុជា ។
- ឧបត្ថម្ភ "ការប្រកួតជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តី លើកទី១៧" ដែលរៀបចំដោយ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។
- ឧបត្ថម្ភដល់ "កីឡាករទូក ង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក" ដែលរៀបចំដោយ គណៈកម្មាធិការអចិន្ត្រៃយ៏ រៀបចំបុណ្យជាតិ និងអន្តរជាតិ ។
២០១៨
- ការអប់រំ
- ឧបត្ថម្ភដល់ អង្គការមូលនិធិអេស៊ីលីដា-ចាឌីនសម្រាប់ការអប់រំ ដើម្បីសាងសង់សាលាបឋមសិក្សាពីរខ្នងធ្វើអំពីថ្ម ក្នុងខេត្តឧត្តរមានជ័យ និង រតនគិរី ។
- ឧបត្ថម្ភកម្មវិធី "មហោស្រពតន្ត្រី និងចម្រៀងកុមារ" ពានរង្វាន់ក្រសួងព័ត៌មាន ។
- ឧបត្ថម្ភកម្មវិធី "ទិវាសហគ្រិនភាពកម្ពុជា" ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ។
- ឧបត្ថម្ភកម្មវិធី "Digitalization of Accounting: Supporting ASEAN MSMEs" ដែលរៀបចំដោយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ។
- ឧបត្ថម្ភកម្មវិធី "ពិព័រណ៍សិក្សា ឆ្នាំ២០១៨" ដែលរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
- ឧបត្ថម្ភកម្មវិធី "ទិវាអាជីវកម្ម ឆ្នាំ២០១៨" ដែលរៀបចំដោយ សាកលវិទ្យាល័យជាតិគ្រប់គ្រង ។
- ឧបត្ថម្ភកម្មវិធី "រាត្រីសមោសរនៃក្បាច់រាំ" ដែលរៀបចំដោយ សហព័ន្ធកីឡារាំកម្ពុជា ។
- ឧបត្ថម្ភកម្មវិធី "Graduation and Award Ceremony" ដែលរៀបចំដោយ សាលាអន្តរជាតិ Harrods ។
- សុខភាព
- ការបរិច្ចាគឈាមរបស់កម្មករនិយោជិត របស់ធនាគារ អេស៊ីលីដា ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់ ។
- ឧបត្ថម្ភដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ។
- មនុស្សធម៌
- ឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជា ក្នុងកម្មវិធី អបអរខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ។
- ឧបត្ថម្ភដល់ សហព័ន្ធស្រូវអង្ករកម្ពុជា ។
- ប្រពៃណី
- ឧបត្ថម្ភកម្មវិធី "អង្គរសង្រ្កាន្ត" ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ។
- ឧបត្ថម្ភកម្មវិធី "ពិព័រណ៍អាពាហ៍ពិពាហ៍" ដែលរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប និង ក្រុមហ៊ុនសិរីមង្គល ។
- ឧបត្ថម្ភកម្មវិធីផ្សេងៗ
- ឧបត្ថម្ភកម្មវិធី "ទិវាសហគ្រិនស្ត្រីឆ្នាំ២០១៨" ក្រោមប្រធានបទ ៖ "ស្ត្រី និងហិរញ្ញវត្ថុ" ដែលរៀបចំដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា ។
- ឧបត្ថម្ភដល់ សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីគាំទ្រដល់ការការពារសត្វដំរីកម្ពុជា ព្រៃឈើ និងបេតិកភណ្ឌវប្បធម៌ដែលពាក់ព័ន្ធ ។
- ឧបត្ថម្ភកម្មវិធី "ពិព័រណ៍គេហដ្ឋាន" ដែលរៀបចំដោយ 360 Events ។
- ឧបត្ថម្ភកម្មវិធី "Youth Photo Contest" ដែលរៀបចំដោយភោជនីដ្ឋាន One More ។
- ឧបត្ថម្ភកម្មវិធី "Agriculture Trade Mission to Cambodia 2018" ដែលរៀបចំដោយ BritCham Cambodia ។
- ឧបត្ថម្ភកម្មវិធី "Japanese Traditional Dancing Festival" ដែលរៀបចំដោយ JACAM ។
- ឧបត្ថម្ភកម្មវិធី "The First Biggest Mobile Show" ដែលរៀបចំដោយក្រុមហ៊ុន COMPASS Advertising និងផ្សារអ៊ីអន ។