www.acledabank.com.kh

homenavigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextរបាយការណ៍​ស្តីពី​និរន្តរភាព​បរិស្ថាន និង​សង្គម

របាយការណ៍​ស្តីពី​និរន្តរភាព​បរិស្ថាន និង​សង្គម

បេសកកម្មស្តី​ពី​និរន្តរភាព​បរិស្ថាន និង​សង្គម

ទន្ទឹម​នឹង​ការខិតខំប្រឹងប្រែង​ ព្យាយាមឱ្យទទួលបាន​នូវ​និរន្តរភាពខ្ពស់​នៃ​ប្រាក់ចំណេញ ធនាគារ ​អេស៊ីលីដា ​ក៏​គោរព​ផង​ដែរ​ចំពោះ​បរិស្ថាន និង​សហគមន៍​ដែល​យើង​រស់​នៅ ដោយអនុវត្ត​តាម​ទស្សនៈ​គ្រឹះ​សំខាន់​ទាំងបី "មនុស្ស ផែនដី និង​ប្រាក់​ចំណេញ" ហើយ​ធ្វើ​ការ​កំណត់​ជានិច្ចនូវ​សូចនាករ​សម្រាប់​វាស់វែង និង​រាយការណ៍​អំពី​សកម្មភាព និង​ផល​ប៉ះ​ពាល់​ទៅ​លើ​សង្គម​និង​បរិស្ថាន ព្រម​ទាំង​ដើម្បី​អនុវត្ត​នូវ​រចនា​សម្ព័ន្ធ​របាយការណ៍ ដោយ​ផ្អែក​ជា​ចម្បង​ទៅ​លើ​ការ​ណែនាំ​ក្នុង​គំនិត​ផ្តួចផ្តើមនៃ​របាយការណ៍​ពិភពលោក (GRI) ។

សមាសធាតុ​សំខាន់ៗ​នៃ​បេសកកម្ម​របស់​​ ធនាគារ ​អេស៊ីលីដា ទាក់​ទង​នឹង​និរន្តរភាព​បរិស្ថាន និង​សង្គម ៖

  1. ផ្តល់​ជា​ក្របខណ្ឌ​សំខាន់​​នៅ​ក្នុង​គោលការណ៍​ណែនាំ​ ដែល​ក្នុង​នោះ ​ធនាគារ ​អេស៊ីលីដា អាច​អនុវត្ត​តាម​វិធី​មួយ​ដែល​យើង​អាច​គ្រប់គ្រង​រាល់​ប្រតិបត្តិការ​ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន សង្គម និង​សហគមន៍ ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ។
  2. បន្ត​ការ​បំពាក់​ប្រព័ន្ធ​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​អគារ​​ការិយាល័យ ហើយ​គ្រប់គ្រង​លើការប្រើប្រាស់​ថាមពលឱ្យ​​បាន​ហ្មត់ចត់ នៅគ្រប់​ទី​កន្លែង​ដែល​យើង​មាន​ប្រតិបត្តិការ ។
  3. អនុលោម​ទៅ​តាម​ច្បាប់​សង្គម​ដែល​យើង​រស់​នៅ និង​ធ្វើ​ការ​យ៉ាងសកម្ម ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ស្និទ្ធស្នាល ដែល​មិន​មែន​តែ​ចំពោះ​ភាគហ៊ុនិក កម្មករ​​និយោជិត អតិថិជន និង​ដៃ​គូអាជីវកម្ម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​គោរព​ចំពោះ​ឯកត្តបុគ្គល ​នៅ​ក្នុង​សហគមន៍​របស់​យើង​ទៀត​ផង ។
  4. ​ទទួល​ស្គាល់​ថា ការគាំទ្រ​ចំពោះ​សហគមន៍​​មិន​មែន​គ្រាន់​តែ​ជា​សីលធម៌​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើឱ្យ​អាជីវកម្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ ពោល​គឺ​មាន​ភាព​រឹង​មាំ និង​ភាពរុងរឿង គឺ​ត្រូវ​បំពេញឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

បរិស្ថាន

ធនាគារ​អេស៊ីលីដា បាន​ចូលរួមអនុវត្ត​យ៉ាង​ពេញ​លេញ ​ស្របតាម​សន្ធិសញ្ញា​អន្តរជាតិ ដែល​ហាម​ឃាត់​លើ​ការ​ផ្តល់​ឥណទាន ឬគាំទ្រ​ចំពោះ​សកម្មភាព​ផ្សេងៗ ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន ទាំង​សកម្មភាព​ដែល​ប្រាស​ចាក​ពី​សីលធម៌ ឬសកម្មភាព​ដែល​ធ្វើឱ្យ​មាន​ការអន្តរាយ​ចំពោះ​សិទ្ធិ​មនុស្ស ។ ដោយ​ឡែក ធនាគារ​បាន​ដាក់​នូវ​គោលនយោបាយ​មួយ​ចំនួន ដែល​ហាម​ដាច់​ខាត​រាល់​សកម្មភាព ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បង្ខិត​បង្ខំ ឬ​ការ​រំលោភ​បំពាន​លើ​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើ​ពាណិជ្ជកម្ម​ខាង​សព្វាវុធនិង​រំសេវ ល្បែង​ស៊ី​សង បន​ល្បែង ផ្ទះ​បន ការ​ជួញ​ដូរ​ឬ​ផលិតផល​សត្វ​ព្រៃ (អនុសញ្ញា​ស្តីពី​ការជួញដូរ​ជាអន្តរជាតិ​លើ​ព្រៃឈើ និង​សត្វព្រៃ​ដែល​ជិត​ផុតពូជ) ដែល​​ច្បាប់​បាន​បញ្ញត្តិ ព្រម​ទាំង​ការ​ផលិត ឬ​ការធ្វើ​ពាណិជ្ជកម្ម​លើ​វត្ថុ​ធាតុ​ដើម​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម ឬ​​ជាតិ​គីមី​ ដែល​មាន​គ្រោះ​ថ្នាក់​ក្នុង​កម្រិត​ខ្ពស់ ។ ដំណើរការ​គ្រប់គ្រង​យ៉ាងតឹងរ៉ឹង កំពុង​ត្រូវបានអនុវត្ត ដែល​តម្រូវឱ្យ​អតិថិជន​ទាក់ទង​មក​កាន់​បុគ្គលិក​ដើម្បី​បញ្ជាក់ថា អាជីវកម្មរបស់ពួកគាត់ ​អនុលោម​ទៅតាម​គោលការណ៍​ទាំងនេះ ។

ធនាគារ ​អេស៊ីលីដា បាន​តែងតាំង​មន្ត្រីទទួល​បន្ទុក​ផ្នែក​បរិស្ថាន​ចំនួន ៥​រូប ដែល​ទទួល​ខុស​ត្រូវ​ទាំងស្រុង​លើ​ការងារ​ហ្វឹកហ្វឺន និង​វគ្គ​បំពាក់បំប៉ន ដើម្បី​សម្រប​សម្រួល​សកម្មភាព​បរិស្ថាន និង​ត្រួត​ពិនិត្យ​លើ​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា ។

លើស​ពី​នេះ​ទៀត ធនាគារ អេស៊ីលីដា គាំទ្រ​ថាមពល​កើត​ឡើង​វិញ ដោយ​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​ទាក់​ទង​នឹង​ថាមពល​ជីវឧស្ម័ន និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ ។

សូចនាករ​លើ​ការអនុវត្ត​ផ្នែក​បរិស្ថាន

ក្នុង​គោលបំណង​បង្កើត​ខ្សែ​មូលដ្ឋាន​សម្រាប់​វាស់​វែង កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​បរិស្ថាន នៅ​ក្នុង​ឆ្នាំ​២០០៥ យើង​បាន​បង្កើត​ប្រព័ន្ធ​ឃ្លាំ​មើល ចំពោះ​ការ​ប្រើ​ប្រាស់​ធនធាន ។ លទ្ធផល​ត្រូវ​បាន​បង្ហាញ​ជា​ចំណុច​ចម្បង​តាម​លំដាប់​លំដោយ​ដូច​ខាង​ក្រោម ដើម្បី​ប្រើប្រាស់​ជា​គំរូ​សម្រាប់​អនុវត្ត​នា​ពេល​អនាគត ។

ការ​ប្រើ​ប្រាស់​ក្រដាស

នៅ​ក្នុង​ឆ្នាំ​២០២០ ការ​ប្រើប្រាស់​ក្រដាស​បាន​កើនឡើងបន្តិចបន្តួច ០,០៩% សម្រាប់​កម្មករ​និយោជិត​ម្នាក់ៗ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ធនាគារ​នៅ​តែ​បន្ត​ជំរុញ​ឱ្យ​បុគ្គលិក​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ផ្ទុក​ឯកសារ និង​ព័ត៌មាន​ផ្សេងៗ ។ សំណល់​​ក្រដាស​​បាន​កើនឡើង ១៦,២៦% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៩ ។

  ២០២០ ២០១៩ ២០១៨ ២០១៧ ២០១៦
សម្ភារ
ក្រដាស ប្រើ​គិត​ជា​គីឡូក្រាម /FTE ១០,៦១ ១០,៦០ ១០,៦៤ ១០,៤២ ១០,៦៥
សំណល់
សំណល់​ក្រដាស គិតជា​គីឡូក្រាម /FTE ១,២៣ ១,០៣ ១,៧៩ ២,១៥ ១,៩២

ការ​ប្រើប្រាស់​ថាមពល

ការ​ប្រើ​ប្រាស់​អគិ្គសនី​សម្រាប់​បុគ្គលិក​ម្នាក់ៗ បានកើន​ឡើង ១២,៦៨% ក្នុង​ឆ្នាំ​២០២០ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៩ ។ ការ​ប្រើ​ប្រាស់​ប្រេង​សាំង​សម្រាប់​បុគ្គលិក​ម្នាក់ៗ បាន​ថយ​ចុះ​ចំនួន ១,០៥% ប្រេង​ម៉ាស៊ូតកើន ៥,២៣% និង​ប្រេង​ម៉ាស៊ីន​កើនឡើង ១០,៤០% បើ​​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩ ។

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ ការ​រីក​ចម្រើន​របស់ធនាគារ​ទាំង​មូល បាន​ធ្វើ​ឱ្យ​ការ​បញ្ចេញ​ចោល​នូវ​ឧស្ម័ន​កាបូនិក​មាន​កំណើន​យ៉ាង​ប្រាកដ ។

  ២០២០ ២០១៩ ២០១៨ ២០១៧ ២០១៦
ថាមពល
ចរន្ត​អគ្គិសនី ប្រើ​គិត​ជា​គីឡូវ៉ាត់​ម៉ោង /FTE ១.៩២២,៨៤ ១.៦៧៩,០៩ ១.៦៤៦,១៥ ១.៦៧៣,៤៦ ១.៦៦០,១៩
ប្រេងសាំង ប្រើ​គិត​ជា​លីត្រ /FTE ៣៦,២៧ ៣៦,៦៥ ៣៨,២៣ ៣៩,៧៦ ៤០,០៨
ប្រេងម៉ាស៊ូត ប្រើ​គិត​ជា​លីត្រ /FTE ៤៦,១១ ៤៣,៧០ ៤៤,៩៧ ៤៩,០៤ ៥១,៧០
ប្រេង​ម៉ាស៊ីន ប្រើ​គិត​ជា​លីត្រ /FTE ១,២៥ ១,១២ ១,១៣ ១,២៧ ១,៧៥
ការ​បញ្ចេញ​ចោល​នូវ​ឧស្ម័ន​កាបូនិក (សមមូល គិត​ជា​ពាន់​គីឡូក្រាម) *
ចរន្ត​អគ្គិសនី ១២.៦៦៤ ១១.០៦៧ ១១.១៤២ ១១.៤៣០ ១១.១៣៨
ប្រេងសាំង ១.០៣៥ ១.០៤៦ ១.១២១ ១.១៧៦ ១.១៦៥
ប្រេងម៉ាស៊ូត ១.៥១៦ ១.៤៣៨ ១.៥១៩ ១.៦៧២ ១.៧៣២

ការ​ប្រើ​ប្រាស់​ទឹក

ការ​ប្រើ​ប្រាស់​ទឹក​បាន​ថយចុះ ៣៨,១៥% ក្នុង​ឆ្នាំ២០២០ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៩ ។

  ២០២០ ២០១៩ ២០១៨ ២០១៧ ២០១៦
ទឹក
ទឹក ប្រើ​គិត​ជា​ម៉ែត្រ​គូប /FTE ២០,៤២ ២៨,២១ ១៥,៥៤ ១៥,៨៧ ១៦,១៤

ការ​ធ្វើ​ដំណើរ

នៅ​ក្នុង​ឆ្នាំ២០២០ ចម្ងាយ​ផ្លូវ​សរុប​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត កើន​ឡើង ៩,០៣% និង​ទោចក្រ​យាន​យន្ត កើនឡើង ០,៣៤% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩ ។

  ២០២០ ២០១៩ ២០១៨ ២០១៧ ២០១៦
ការ​ធ្វើ​ដំណើរ
ដោយ​រថយន្ត គិតជា​គីឡូម៉ែត្រ /FTE ៥៦៥,៥៩ ៥១៤,៥៤ ៤៨១,៨២ ២៩៥,៩៨ ២៣០,៣៥
ដោយ​ទោចក្រយានយន្ត គិតជា​គីឡូម៉ែត្រ /FTE ១.៨៤៥,០៤ ១.៨៣៨,៧៣ ១.៨៩៤,៩០ ១.៩៤១,៨៦ ១.៨២៤,៨៩

និរន្តរភាព​សង្គម

វប្បធម៌​ការងារ​រួម​របស់​ធនាគារអេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គោរព​តាម​សង្គម ដែល​ធនាគារ​ធ្វើ​ប្រតិបត្តិការ រួម​ទាំង​ទស្សន​វិស័យ​លើ​អ្នក​​ចូល​រួម​ជា​មួយ​យើង​​ទាំង​អស់ ដែល​ក្នុង​នោះ​មិន​មែន​ផ្តោត​តែ​ទៅ​លើ​ភាគហ៊ុនិក បុគ្គលិក អតិថិជន និង​ដៃ​គូ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែផ្តោតលើ​សហគមន៍​ទាំង​មូល​ ។ បន្ថែម​ពី​លើនេះទៀត​កម្មវិធី​បរិស្ថាន​ដូច​ដែល​បាន​បង្ហាញ​ខាង​លើ ធនាគារ​បាន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មួយ គឺ​គោលការណ៍ស្មើភាពគ្នាចំពោះ​ទំនាក់​ទំនង​ជាមួយ​សាធារណជន​ទូទៅ អតិថិជន និង​បុគ្គលិក ។ ចំណុច​ទាំង​អស់​ខាង​លើ​នេះ ធនាគារ ​អេស៊ីលីដា​បាន​អនុវត្ត​ដោយ​ចាប់​ផ្តើម​ចេញ​ពី​ចំណុច​សូន្យ​នៃ​ភាព​ពុក​រលួយ ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ និង​ការ​ប្រព្រឹត្ត​បំពានទាំង​ឡាយ ។

ខាង​ក្រោម​នេះ គឺ​ជា​គោលការណ៍​សំខាន់ៗ​នៅ​ក្នុង​គោលនយោបាយ​ទទួល​ខុស​ត្រូវ​ ក្នុង​សង្គម​រួម​របស់​ធនាគារ ​អេស៊ីលីដា ៖

បុគ្គលិក

សហគមន៍

ធនាគារ​អេស៊ីលីដា ទទួល​ស្គាល់​ថា ការ​ចូល​រួម​បំពេញ​នូវ​តួនាទី​ជា​ប្រជាពលរដ្ឋ​ដ៏​ល្អ​ក្នុង​សហគមន៍​របស់​យើង ជា​បច្ច័យ​មួយ​​ដ៏ល្អ​សម្រាប់​ផលប្រយោជន៍ និង​ភាព​រុងរឿង​របស់​យើង​ទាំងអស់គ្នា ។ គំនិត​ផ្តួចផ្តើមសំខាន់ៗ​ដែល​យើង​កំពុង​អនុវត្ត​ គឺ ៖

សំគាល់ ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៦២ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ