www.acledabank.com.kh

homenavigate_nextវិជ្ជាជីវៈnavigate_nextដំណឹង​ជ្រើសរើស​បុគ្គលិក

ដំណឹង​ជ្រើសរើស​បុគ្គលិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការ​រីក​ចម្រើន និង​លូតលាស់​យ៉ាង​ឆាប់​រហ័ស តាំង​ពី​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស​នៅ​ឆ្នាំ​២០០០ ។ ធនាគារ​បាន​ពង្រីក​សាខា​បន្ថែម​ពី ៥៦​ការិយាល័យ នៅ​ខែ​មករា ឆ្នាំ​២០០១ រហូត​ដល់ ២៦២ ​ការិយាល័យ នៅ​គ្រប់​ខេត្ត-​រាជធានី ។

ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​មាន​អតិថិជន​ឥណទាន​សកម្ម​៤២០.៩៦២​នាក់ និង​អតិថិជន​ផ្ញើ​ប្រាក់​២.៦៤៥.៩០២​នាក់ ។ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​នៃ​ការ​រីក​ចម្រើន​ផ្ទួនៗ​របស់​ធនាគារ នាយកដ្ឋាន​ធនធាន​មនុស្ស​មាន​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ជាច្រើន​បន្ថែម​ទៀត ។ សព្វ​ថ្ងៃ​នេះ ធនាគារ អេស៊ីលីដា មាន​បុគ្គលិក​១២.២០៥​នាក់ និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​ជ្រើសរើស​និស្សិត​មាន​បរិញ្ញាបត្រ​ពី​មហាវិទ្យាល័យ​ច្រើន​ជាង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ​បាន​ធ្វើ​ការ​រក្សាទុក​នូវ​កម្រិត​សមត្ថភាព​ធនធាន​មនុស្ស​បាន​យ៉ាង​ប្រសើរ តាម​រយៈ​ការ​ហ្វឹកហ្វឺន​ទាំង​បុគ្គលិក​ចំណូល​ថ្មី និង​កម្ម​វិធី​បំពាក់​បំប៉ន​ជា​ប្រចាំ សម្រាប់​បុគ្គលិក​ជាន់​ខ្ពស់​របស់​ខ្លួន ។

យើង​ខ្ញុំ​គាំទ្រ​ធនាគារ​ជាតិ​ទាំង​ស្រុង​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជំរុញ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ ។ ទាំង​នេះ​គឺ​ជា​ចំណែក​មួយ ជួយ​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត​ទៅ​ដល់​សាធារណជន​លើ​វិស័យ​ធនាគារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ក្លាយ​ជា​អត្ថប្រយោជន៍​ដល់​បុគ្គល​ដែល​ពាក់​ព័ន្ធ​​គ្រប់ៗ​គ្នា ។ ដូច្នេះ​ រួម​ជាមួយ​នឹង​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែល​កាន់​តែ​ទូលំ​ទូលាយ និង​ស៊ី​ជម្រៅ​ជាង​មុន ដឹក​នាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ វា​នឹង​បង្ក​លក្ខណៈ​ប្រសើរ​ឡើង សម្រាប់​ការ​អភិវឌ្ឍ​មូល​ធន​ជាតិ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

មុខ​តំណែង​កំពុង​ជ្រើសរើស

ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវការ​ជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​មុខតំណែង​ដូច​ខាង​ក្រោម ។ សូម​ចុច​លើ​មុខតំណែង​ណាមួយ​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការទទួល​ខុសត្រូវ ៖​

ពាក្យ​ស្នើសុំ​ចាប់ផ្តើម​ទទួល​ពី​ថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃទី០៦ ខែ​សីហា ឆ្នាំ​២០២១ ម៉ោង ១២ ថ្ងៃត្រង់ ហើយ​បេក្ខជន​ដែល​ជាប់​ក្នុង​បញ្ជី​សម្រាំង​ធនាគារ​នឹង​ធ្វើការ​ទាក់ទង​តាម​ទូរស័ព្ទ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី១៣ ខែ​សីហា ឆ្នាំ​២០២១ ។ វិសោធនកម្ម ត្រូវ​ធ្វើ​នៅ​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

សំគាល់ ៖

ធនាគារ​អេស៊ីលីដា កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ភេទស្រី ឬ​ប្រុស មាន​សញ្ជាតិខ្មែរ និង​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​មុខ​តំណែង...

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៤៧ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ