www.acledabank.com.kh

homenavigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextហេតុការណ៍ និង​តួលេខnavigate_nextអភិបាលកិច្ច​សាជីវកម្ម

អភិបាលកិច្ច​សាជីវកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលស្គាល់នូវសារសំខាន់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីគាំទ្រការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ បង្កើនប្រសិទ្ធភាពការងារ បង្កើនតម្លៃរបស់ភាគហ៊ុនិក និងជំនឿទុកចិត្តដល់ភាគហ៊ុនិក អតិថិជន បុគ្គលិក ព្រមទាំងសាធារណជនទូទៅ។ ក្រុមប្រឹក្សាភិបាលគាំទ្រ និងលើកទឹកចិត្តឲ្យអនុវត្តគោលការណ៍អភិបាលកិច្ចសាជីវកម្មល្អ រួមទាំងក្រមសីលធម៌។

កិច្ចប្រជុំភាគហ៊ុនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី បើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ភាគហ៊ុនិក ដោយអនុលោមទៅតាមច្បាប់ លក្ខន្តិកៈ និងបទប្បញ្ញត្តិផ្សេងៗ ដែលពាក់ព័ន្ធ។ ក្នុងឆ្នាំ២០២០ កិច្ចប្រជុំប្រចាំឆ្នាំរបស់ភាគហ៊ុនិកបានប្រព្រឹត្តិទៅនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ និងកិច្ចប្រជុំវិសាមញ្ញរបស់ភាគហ៊ុនិក២ផ្សេងទៀតត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាបន្តបន្ទាប់នៅការិយាល័យកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបានប្រជុំសម្រេចតាមអ៊ីម៉ែល ចំនួន៣ដងបន្ថែមទៀត នៅក្នុងឆ្នាំនេះ។ ធនាគារបានប្រតិបត្តិដូចខាងក្រោម៖

មុនបើកកិច្ចប្រជុំ

សេចក្តីជូនដំណឹងអំពីកិច្ចប្រជុំ រួមមាន របៀបវារៈលម្អិត តួលេខសំខាន់ៗ សេចក្តីសម្រេច និងអនុសាសន៍របស់ក្រុមប្រឹក្សាភិបាល ឯកសារគាំទ្ររបៀបវារៈនីមួយៗ របាយការណ៍ប្រចាំឆ្នាំ២០២០ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំដោយសវនករខាងក្រៅ។ សេចក្តីជូនដំណឹង និងឯកសារគាំទ្ររបៀបវារៈនីមួយៗ ត្រូវបានរៀបចំឡើងជាភាសាអង់គ្លេស និងបានផ្ញើជូនភាគហ៊ុនិកទាំងអស់ មុនពេលបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ភាគហ៊ុនិក និងកិច្ចប្រជុំវិសាមញ្ញរបស់ភាគហ៊ុនិក។

អំឡុងពេលប្រជុំ

កិច្ចប្រជុំភាគហ៊ុនិកប្រចាំឆ្នាំ២០២០ បានដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល។ ភាគហ៊ុនិកទាំងអស់មានឱកាសគ្រប់គ្រាន់ ដើម្បីសាកសួរ និងផ្តល់អនុសាសន៍ ព្រមទាំងអាចស្នើសុំពន្យល់ ឬបញ្ជាក់បញ្ហាផ្សេងៗ ពីថ្នាក់គ្រប់គ្រង។ កំណត់ហេតុប្រជុំ និងមតិអនុម័ត ត្រូវបានកត់ត្រាដោយលេខាធិការក្រុមហ៊ុនរបស់ធនាគារ។

ចំណុចចម្បងៗ ដែលបានអនុម័ត ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២០ មាន៖

  1. ការអនុម័តកំណត់តម្លៃភាគហ៊ុនថ្មីរបស់ធនាគារ សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)។
  2. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សម្រាប់គោលបំណងពិសេស ដែលបានធ្វើសវនកម្មរួច ដោយក្រុមហ៊ុនសវនកម្មឯករាជ្យ KPMG។
  3. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលគ្នា និងដាច់ដោយឡែករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយផ្អែកតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRS) ដែលបានធ្វើសវនកម្ម ដោយក្រុមហ៊ុនសវនកម្ម KPMG។
  4. ការអនុម័តលើការបែងចែកភាគលាភ និងផ្ទេរសមតុល្យដែលនៅសល់ នៃប្រាក់ចំណេញក្រោយដកពន្ធ ទៅជាទុនបម្រុងទូទៅ។
  5. ការអនុម័តលើការកែប្រែកិច្ចព្រមព្រៀងភាគហ៊ុនិក និងលក្ខន្តិកៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  6. ការអនុម័តលើគោលការណ៍ស្តីពីការតែងតាំងក្រុមប្រឹក្សាអភិបាល។
  7. ការអនុម័ត និងការទទួលស្គាល់ការតែងតាំងក្រុមប្រឹក្សាភិបាលថ្មី និងអ្នកតំណាងភាគហ៊ុនិក នៅក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី។
  8. ការទទួលស្គាល់សញ្ជាតិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  9. ការទទួលស្គាល់ឈ្មោះរបស់ "Triodos Custody B.V." បានប្តូរឈ្មោះទៅជា "Legal Owner Triodos Funds B.V." ដែលជាម្ចាស់ក្រុមហ៊ុន Triodos Fair Share Fund។
  10. ការអនុម័តលើការតែងតាំង បណ្ឌិត អ៊ិន ចាន់នី លោក ឆាយ សឿន និងលោក រ័ត្ន យូម៉េង ជាសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។
  11. ការអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ធនាគារ។
  12. ការអនុម័តលើគោលការណ៍ស្តីពីការតែងតាំង និងលាភការរបស់ធនាគារ។
  13. ការទទួលយករបាយការណ៍ប្រធានក្រុមប្រឹក្សាភិបាលសម្រាប់ឆ្នាំ២០១៩ និងស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា។
  14. ការទទួលយករបាយការណ៍ប្រធាននាយកប្រតិបត្តិសម្រាប់ឆ្នាំ២០១៩ និងផែនការយុទ្ធសាស្ត្រសម្រាប់ ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។
  15. ការទទួលយករបាយការណ៍វឌ្ឍនភាព ស្តីពីដំណើរការនៃការចូល IPO/ listing របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  16. ការអនុម័តលើការផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីកែលម្អនូវរូបរាងស្លាកសញ្ញានិមិត្តរូប និងអត្តសញ្ញាណរបស់ធនាគារ។
  17. ការអនុម័តលើការវិនិយោគទឹកប្រាក់ចំនួន១០លានដុល្លារអាមេរិក របស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដើម្បីទទួលបានសិទ្ធិកាន់កាប់ភាគហ៊ុនរហូតដល់ ៦.០៤៧.០៤៦ភាគហ៊ុន ស្មើនឹង២៣,៣៩១០% នៃភាគហ៊ុនសរុប របស់វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។
  18. ការអនុម័តលើការដកការវិនិយោគរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា។
  19. ការអនុម័តជ្រើសរើសក្រុមហ៊ុន Grant Thornton ជាសវនករឯករាជ្យប្រចាំធនាគារ សម្រាប់ឆ្នាំ២០២១។

បន្ទាប់ពីប្រជុំ

កំណត់ហេតុកិច្ចប្រជុំភាគហ៊ុនិកប្រចាំឆ្នាំ២០២០ និងកិច្ចប្រជុំភាគហ៊ុនិកវិសាមញ្ញ ត្រូវផ្ញើជូនគ្រប់ភាគហ៊ុនិកទាំងអស់ ដើម្បីពិនិត្យ មុននឹងអនុម័តនៅកិច្ចប្រជុំបន្ទាប់។

ភាគហ៊ុនិក

ភាគហ៊ុនិក គឺ​ជា​ម្ចាស់របស់ធនាគារ ។ ភាគហ៊ុនិក​មាន​សិទ្ធិអនុម័ត​លើ​យុទ្ធសាស្ត្រនានា ប៉ុន្តែ​ភាគ​ទុនិក​ពុំមាន​សិទ្ធិ​អំណាច​គ្រប់គ្រង​ផ្ទាល់​លើ​ការងារ​ទាំង​អស់នេះ​ទេ ទោះ​បីយ៉ាង​ណា​ក៏​ដោយ ភាគហ៊ុនិក​អាច​ផ្ទេរ​ការ​ទទួល​បន្ទុក​ទាំង​នេះ​ទៅ​ឱ្យ​ក្រុម​ប្រឹក្សាភិបាល តាមរយៈអនុស្សរណៈ និងលក្ខន្តិកៈ​របស់ធនាគារ ។

សូម​ចុចទីនេះ សម្រាប់​ព័ត៍មាន​បន្ថែម​របស់​ភាគហ៊ុនិក ធនាគារ អេស៊ីលីដា ភីអិលស៊ី

តើលោកអ្នក​មាន​តម្រូវការ QR ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើសុំឥឡូវនេះ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៤៤ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ