តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextបង់​ថ្លៃ​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ

បង់​ថ្លៃ​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ

ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០

លោក​អ្នក​អាច​បង់​ថ្លៃ​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ អេស៊ីលីដា​ទាន់​ចិត្ត និង​បញ្ជរ​ធនាគារ អេស៊ីលីដា ដោយ​ប្រើ​ប្រាស់​លេខ​សម្គាល់​អតិថិជន (ID) ដូច​នៅ​ក្នុង​វិក្កយបត្រ​អគ្គិសនី​របស់​លោក​អ្នក ។

លោក​អ្នក​អាច​បង់​ថ្លៃ​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ នៅ​រៀង​រាល់​ថ្ងៃទី១ ដល់ ទី១៥ នៃ​ខែ​នីមួយៗ ចាប់​ខែកុម្ភៈ ឆ្នាំ២០២០ តទៅ ។

សូម​ពិនិត្យ​មើល​របៀប​ទូទាត់​ថ្លៃ​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត និង​បញ្ជរ​ធនាគារ អេស៊ីលីដា ដូច​ខាង​ក្រោម ៖

ទូទាត់​តាម​រយៈ អេស៊ីលីដា​ទាន់​ចិត្ត

  1. ចូល​ប្រើ​សេវា (Login)
  2. ជ្រើសរើស​ម៉ឺនុយ "ទូទាត់​វិក្កយបត្រ"
  3. ជ្រើសរើស "រដ្ឋាករស្វយ័ត​គ្រប់គ្រង​សំរាម និងសំណល់រឹង"
  4. ជ្រើសរើស​គណនី​ផ្ទេរ​ចេញ
  5. បញ្ចូល​លេខ​សំគាល់​អតិថិជន (ID) ដែល​មាន​នៅ​ក្នុង​វិក្កយបត្រ​អគ្គិសនី​របស់​លោក​អ្នក
  6. ជ្រើសរើស​ប៊ូតុង "យល់ព្រម"
  7. ផ្ទៀងផ្ទាត់​ប្រតិបត្តិការ (លេខ​គណនី លេខ​សំគាល់​អតិថិជន ចំនួន​ទឹក​ប្រាក់​ត្រូវ​ទូទាត់ ។ល។)
  8. ជ្រើសរើស​ប៊ូតុង "ទូទាត់"

ទូទាត់​​នៅ​​បញ្ជរ​​ធនាគារ អេស៊ីលីដា

លោក​អ្នក​ក៏​អាច​បង់​ថ្លៃ​សំរាម និង​សំណល់​រឹង នៅ​តាម​សាខា​របស់​ធនាគារ អេស៊ីលីដា នៅ​រៀង​រាល់​ថ្ងៃទី១ ដល់​ទី១៥ នៃ​ខែ​នីមួយៗ ដោយ​លោក​អ្នក​គ្រាន់​តែ​យក​វិក្កយបត្រ​អគ្គិសនី មក​ជា​មួយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦០៧.២១០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.០២៩    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៩០៣