www.acledabank.com.kh

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextផ្ទេរ​ប្រាក់​ទៅ​គណនី​ជួញ​ដូរ តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត

ផ្ទេរ​ប្រាក់​ទៅ​គណនី​ជួញ​ដូរ តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

ឥឡូវ​នេះ វិនិយោគិន​ដែល​មាន​គណនី​ជួញ​ដូរ​នៅ​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬ​ក្រុមហ៊ុន​មូលបត្រ​ដ៏ទៃ​ទៀត​ដែល​ជ្រើសរើស​ធនាគារ អេស៊ីលីដា ភីអិលស៊ី ធ្វើ​ជា​ភ្នាក់ងារ​ទូទាត់​សាច់​ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ ​អាច​ភ្ជាប់​គណនី​ជួញ​ដូរ​របស់​ខ្លួន (Trading Account) ជា​មួយ​អេស៊ីលីដា​ទាន់​ចិត្ត ។

សូម​ធ្វើ​បច្ចុប្បន្នកម្ម​កម្ម​វិធី​អេស៊ីលីដា​ទាន់ចិត្ត នៅ​ក្នុង App Store/Play Store បន្ទាប់​មក​ភ្ជាប់​គណនី​ជួញ​ដូរ​របស់​លោក​អ្នក​ជា​មួយ​អេស៊ីលីដា​ទាន់​ចិត្ត ដើម្បី​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ទាន់​ចិត្ត ឬ​គណនី​ធនាគារ ទៅ​គណនី​ជួញ​ដូរ​របស់​ខ្លួន ហើយ​ក៏​អាច​ផ្ទេរ​ពី​គណនី​ជួញ​ដូរ​នោះ​មក​គណនី​ទាន់​ចិត្ត ឬ​គណនី​ធនាគារ​វិញ​ក៏​បាន ដោយ​ពុំ​មាន​កម្រៃ​សេវា។

របៀប​ភ្ជាប់​គណនី​ជួញ​ដូរ (Trading Account) ជា​មួយ​នឹង​អេស៊ីលីដា​ទាន់​ចិត្ត

warning* លេខ​ទូរស័ព្ទ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ដែល​ប្រើ​ពេល​បើក​គណនី​ជួញ​ដូរ ត្រូវ​ដូច​គ្នា​នឹង​គណនី​ទាន់​ចិត្ត ។ លោក​អ្នក​ត្រូវ​បញ្ចូល​ព័ត៌មាន​ជា​អក្សរ​ឡាតាំង ។

របៀប​ភ្ជាប់​គណនី​ធនាគារ

  1. ចូល​ប្រើ​សេវា​អេស៊ីលីដា​ទាន់ចិត្ត (Login)
  2. ជ្រើស​រើស​ប៊ូតុង នៅ​ផ្នែក​ខាង​លើ ខាង​ស្តាំដៃ
  3. ជ្រើសរើស​ម៉ឺនុយ "សុវត្ថិភាព និង ព័ត៌មានផ្ទាល់ខ្លួន"
  4. ជ្រើស​រើស​ម៉ឺនុយ "ភ្ជាប់​ឬ​លុប​គណនី​ធនាគារ / Link or Delink"
  5. បញ្ចូល​លេខ​គណនី​ធនាគារ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត
  6. សូម​ចុច​ប៊ូតុង "បញ្ជូន"
  7. បញ្ចូល​លេខ​សុវត្ថិភាព​ដែល​បាន​ទទួល​តាម​រយៈ​ការ​ផ្ញើសារ
  8. សូម​ចុច​ប៊ូតុង "យល់ព្រម"
  9. លោក​អ្នក​អាច​ភ្ជាប់​គណនី​ផ្សេង​ទៀត ដែល​មាន​លេខ​សម្គាល់​អតិថិជន (CIF) តែ​មួយ
  10. សូម​ចុច​ប៊ូតុង "យល់ព្រម"
warningលេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត និង​លេខ​ទូរស័ព្ទ​ដែល​ផ្តល់​ឱ្យ​នៅ​ពេល​បើក​គណនី​ធនាគារ ត្រូវ​តែ​ដូច​គ្នា ទើប​អាច​ភ្ជាប់​បាន ។

ស្លាកសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ មាស និង ខៀវទឹកប៊ិក

  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ២៣២ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ