តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការ​ជា​មួយ Siam Commercial Bank ដើម្បី​ដាក់​ឱ្យ​ដំណើរការ​សេវា​ទូទាត់​ឆ្លង​ដែន

ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការ​ជា​មួយ Siam Commercial Bank ដើម្បី​ដាក់​ឱ្យ​ដំណើរការ​សេវា​ទូទាត់​ឆ្លង​ដែន

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០

បាងកក ព្រះរាជាណាចក្រ​ថៃ - ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត) និង​ធនាគារ Siam Commercial Bank (SCB) ប្រកាស​ជា​សាធារណៈ ពី​ការ​ដាក់​ឲ្យ​ដំណើរការ ការទូទាត់​តាម​រយៈ​ប្រព័ន្ធ QR ឆ្លងដែន ដែល​ជា​មធ្យោបាយ​សម្រួល​ដល់​ការទូទាត់​ដោយ​ប្រើ​រូបិយប័ណ្ណ​ក្នុង​ស្រុក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ។

សាធារណជន​អាច​ទិញ​ទំនិញ និង​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន ដោយ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ផ្ទាល់​ខ្លួន​តាម​រយៈ​ការ​ស្កេន QR កូដ។ ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​នេះ នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរ និង​ពាណិជ្ជករ រួម​ទាំង​លើក​ស្ទួយ​រូបិយប័ណ្ណ​ក្នុង​ស្រុក​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ និង​ប្រជាជន​ថៃ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា អាច​ធ្វើ​ការ​ទូទាត់​តាម QR ដោយ​មិន​ចាំ​បាច់​យក​សាច់​ប្រាក់​សុទ្ធ តាម​ខ្លូន​ឡើយ។

បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា៖ "ធនាគារ​ជាតិ នៃ កម្ពុជា បាន​ជ្រើសរើស​ធនាគារ​នៅ​កម្ពុជា ចំនួន៣ រួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កម្ពុជា​ពាណិជ្ជ, និងធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា ដើម្បី​សហការ​លើ​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ QR ឆ្លង​ដែន។ ជា​មួយ​នឹង​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ SCB ត្រូវ​បាន​ជ្រើសរើស ដើម្បី​សហការ​គ្នា​គាំទ្រ​លើ​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ QR ឆ្លង​ដែន ដោយ​អតិថិជន​របស់​ធនាគារ SCB អាច​ធ្វើ​ការ​ទូទាត់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ QR កូដ កម្ពុជា និង​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ធ្វើ​ការ​ទូទាត់​នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ តាមរយៈ QR កូដ ថៃ។ លើស​ពី​នេះ​ទៅ​ទៀត ព្រះរាជាណាចក្រ​ថៃ គឺ​ជា​ទិស​ដៅ​ទេសចរណ៍មួយ​ដ៏​ទាក់​ទាញ​បំផុត​នៅ​ទូទាំង​ពិភព​លោក ភាព​ជា​ដៃគូ​ជា​មួយ​ធនាគារ SCB ដែល​ជា​ធនាគារ​ពាណិជ្ជកម្ម​ធំ​បំផុត​នៅ​ព្រះរាជាណាចក្រ​ថៃ នឹង​ជំរុញ​ឲ្យ​បណ្តាញ​ទូទាត់ QR ឆ្លង​ដែន​របស់​យើង​កាន់​តែ​ធំ​ទូលាយ។ ការ​រួម​បញ្ចូល​នៃ​បច្ចេកវិទ្យា​របស់​ធនាគារ​នាំ​មុខ​ផ្នែក​ឌីជីថល ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ SCB យើង​ជឿ​ជាក់​ថា ភាព​ជា​ដៃគូ​របស់​យើង​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ដំណើរ​ក្នុង​តំបន់។"

ជា​មួយ​គ្នា​នេះ​ដែរ Mr. Sarut Ruttanaporn អគ្គនាយក​ធនាគារ SCB បាន​មាន​ប្រសាសន៍​ថា៖ "យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូទាត់​ឆ្លង​ដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ ដោយ​ផ្អែក​លើ​ដៃគូ​ជា​មួយ​ស្ថាប័ន​ក្នុង​ស្រុក​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ធនាគារ SCB ឬ​បុត្រ​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​គឺ ធនាគារ កម្ពុជា ពាណិជ្ជ។ ការ​ទូទាត់​អន្តរ​ប្រតិបត្តិការ​តាម​រយៈ​ប្រព័ន្ធ QR គឺ​មាន​សារៈសំខាន់​ណាស់​ពីព្រោះ​ប្រទេស​កម្ពុជា គឺ​ជា​ទិស​ដៅ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ថៃ​ធ្វើ​ដំណើរ ដូចជា៖ ក្រុង​សៀមរាប ក្រុង​ព្រះសីហនុ និង​រាជ​ធានី​ភ្នំពេញ។ នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​មាន​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ចល័ត​ឌីជីថល​ជាង ៤៧ លាន​នាក់ ដោយ​ក្នុង​នោះ​ធនាគារ SCB មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង ១០ លាន​នាក់ ក្នុង​ឆ្នាំ២០១៩។ ការ​ទូទាត់​សំណង​អន្តរ​ប្រតិបត្តិការ តាម​ប្រព័ន្ធ QR នឹង​ផ្តល់​នូវ​បទពិសោធន៍​កាន់​តែ​ប្រសើរ​ដល់​ភ្ញៀវ​ទេសចរ​ថៃ ដែល​ធ្វើ​ដំណើរ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​ធ្វើ​ការ​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ។"

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ធនាគារ​លក់​រាយ​ដោយ​មាន​កម្មវិធី​ទូរស័ព្ទ​ចល័ត​ឌីជីថល​របស់​ខ្លួន អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណជន​ទូទៅ អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ ក៏​ដូចជា​ប្រតិបត្តិការ​ជំនួញ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​តាម​តម្រូវ​ការ បាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា។ អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត គឺ​ជា​សេវា​ទូរស័ព្ទ​ចល័ត​ធនាគារ​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា ដែល​អ្នក​ប្រើប្រាស់​ចុះ​ឈ្មោះ​ជា​ឯកត្តជន មាន​ចំនួន ១.៣០៩.២៥៨នាក់ និង ៣៤.៣៩៧នាក់ បាន​ចុះ​ឈ្មោះ​ជា​នីតិបុគ្គល។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​សាខា-ការិយាល័យ និង​បណ្តាញ​អេធីអឹម ធំ​ជាង​គេ និង​មាន​ម៉ាស៊ីន​ឆូតកាត​ច្រើន​ជាង ៤.០០០ គ្រឿង​នៅ​ប្រទេស​កម្ពុជា។

អំពី​ធនាគារ Siam Commercial Bank (SCB)

ធនាគារ SCB បាន​បង្កើត​ឡើង​ដោយ​ធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃទី៣០ ខែមករា ឆ្នាំ១៩០៧ ជា​ធនាគារ​ថៃ​ដំបូង​គេ។ ក្នុង​រយៈ​ពេល​ជាង ១១០ឆ្នាំ នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ធនាគារ​បាន​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ត្រូវការ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​អភិវឌ្ឍ​ជំនាញ​យ៉ាង​ស៊ី​ជម្រៅ។ សព្វ​ថ្ងៃ​ធនាគារ SCB គឺ​ជា​ធនាគារ​ឈាន​មុខ​គេ​មួយ ក្នុង​ការ​ផ្តល់​ប្រាក់​បញ្ញើ ប្រាក់​កម្ចី និង​មាន​ផលិតផល និង​សេវាកម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​ទាំង​អស់។ សេវាកម្ម​របស់​ធនាគារ ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ពង្រើក​បណ្តាញ​ធនាគារ និង​បន្ត​ការ​ច្នៃ​ប្រឌិត​ខាង​ផ្នែក​បច្ចេកវិទ្យា​មិន​ឈប់​ឈរ។

ក្រោម​ចក្ខុវិស័យ ដើម្បី​បម្រើ​ជា "ធនាគារ​ដែល​ត្រូវ​បាន​គេ​កោត​សរសើរ​បំផុត​នោះ" ធនាគារ SCB បាន​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា ការ​ផ្លាស់​ប្តូរ SCB (SCB Transformation) ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ធនាគារ និង​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​រយៈពេល​វែង​របស់​ខ្លួន។ ផែន​ការ​ផ្លាស់​ប្តូរ​នេះ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​កំពុង​ត្រូវ​បាន​កែ​ទម្រង់​ឡើង​វិញ​ដោយ​បច្ចេកវិទ្យា​ឌីជីថល ការ​ផ្លាស់​ប្តូរ​បទប្បញ្ញត្តិ និង​ឥរិយាបថ​អ្នក​ប្រើ​ប្រាស់​ថ្មី។ គិត​ត្រឹម​ឆ្នាំ២០១៩ ធនាគារ SCB បាន​កើន​លើស​លុប​នូវ​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ធនាគារ ចំនួន ១០លាន​នាក់ និង​ពាណិជ្ជករ​ជាង ១,៥ លាន​នាក់​ដែល​ទទួល​យក​ការ​ទូទាត់​តាម​រយៈ QR។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ

ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក ផល សុខចំរើន នាយក​ប្រតិបត្តរង​ទីផ្សារ
ទូរស័ព្ទ៖ ០១៥ ៨០០ ៩០៣
អ៉ីម៉ែល៖ phal.sokchamreoun@acledabank.com.kh

Siam Commercial Bank (SCB)
WANLAPA SOOKYAI នាយក, ទំនាក់ទំនង​សាធារណៈ
ទូរស័ព្ទ៖ +66 25446421
អ៉ីម៉ែល៖ wanlapa.sookyai@scb.co.th

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៧៥.០៦១ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៣.៩៧៥    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៧០៥