តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ផ្តល់​ឥណទាន​ការប្រាក់​ទាប​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​អភិវឌ្ឍ​ក្នុង​វិស័យ​អាទិភាព

ធនាគារ អេស៊ីលីដា ផ្តល់​ឥណទាន​ការប្រាក់​ទាប​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​អភិវឌ្ឍ​ក្នុង​វិស័យ​អាទិភាព

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម (SCFS "Scheme") មាន​គោលបំណង​ផ្តល់​ឥណទាន មាន​ការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ដូចជា ផ្នែក​កម្មន្តសាល និង​សិប្ប-កម្ម សម្រាប់​ជំនួស​ឱ្យ​ការ​នាំ​ចូល​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​ស្រុក ឬ​បម្រើ​ជា​ធាតុ​ចូល​ក្នុង​ការ​ផលិត​របស់​ក្រុមហ៊ុន​ធំៗ​ជា​ដើម ។

មូលនិធិ​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ មាន​ទំហំ​ទឹក​ប្រាក់ ៤.០០០.០០០ ដុល្លារ​អាមេរិក ឬ​សមមូល​ជា​ប្រាក់​រៀល ដែល​ជា​ការ​ផ្តល់​សហហិរញ្ញប្បទាន​បដិភាគ​ស្មើ​គ្នា​រវាង ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (ធ.ស.ក) និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​ឥណទាន

  • អាជីវកម្ម​ដែល​ចុះ​បញ្ជី​ជា​ផ្លូវការ​ជា​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​នៅ​ក្នុង អនុក្រឹត្យលេខ ១២៤ ស្តីពី​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​ធម្យម​ក្នុង​វិស័យ​អាទិភាព ។
  • សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​មាន​ប្រតិបត្តិការ​អាជីវកម្ម ស្ថិត​ក្នុង​វិស័យ​អាទិភាព ដូច​ខាង​ក្រោម ៖
    • ផលិត និង​កែច្នៃ​ម្ហូប​អាហារ ។
    • កម្មន្តសាល​ដែល​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក កែច្នៃ​កាក​សំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ។
    • កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច ផ្នែក​ឬ​គ្រឿង​បង្គុំ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃ​ទៀត ។
    • ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន ។
    • សហគ្រាស​ដែល​ស្ថិត​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ជា​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ ។
  • លក្ខខណ្ឌ​ផ្សេងៗ​ទៀត ត្រូវ​អនុវត្ត​តាម​ការកំណត់​របស់​ធនាគារ អេស៊ីលីដា ។

ទំហំ​ឥណទាន អត្រា​ការប្រាក់ និង​រយៈពេល

  • ទំហំឥណទាន​រហូត​ដល់ ៣០០.០០០ ដុល្លារ​អាមេរិក ឬ​សមមូល​ជា​ប្រាក់​រៀល សម្រាប់​ប្រើ​ជា​ចំណាយ​មូលធន ។
  • ទំហំឥណទាន​រហូត​ដល់ ២០០.០០០ ដុល្លារ​អាមេរិក ឬ​សមមូល​ជា​ប្រាក់​រៀល សម្រាប់​ប្រើ​ជា​ទុន​បង្វិល ។
  • អត្រា​ការប្រាក់ ៧% ក្នុងមួយឆ្នាំ ។
  • រយៈពេល​ឥណទាន​រហូត​ដល់ ៧ឆ្នាំ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈ

លោក សឹង ភន នាយក​ប្រតិបត្ដិ​ឥណទាន
ទូរសព្ទ: ០១៥ ៨០០ ៦៧៩
អ៉ីម៉ែល: soeng.phorn@acledabank.com.kh

លោក សុខ សុវត្ថឌី នាយក​ប្រតិបត្តិ​ប្រតិបត្តិការ
ទូរសព្ទ: ០១៥ ៩០០ ១៧៨
អ៉ីម៉ែល: sovady@acledabank.com.kh

ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ២៤ម៉ោង)
ទូរសព្ទ: ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
អ៉ីម៉ែល: inquiry@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៧៥.០៦១ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៤១    ចំនួនអ្នកទស្សនាពីម្សិល : ១៤.៤២៥