តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextកិច្ចសហ​ប្រតិបត្តិការ​ស្តីពី​ការ​ទទួល​បម្រើ​សេវា​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​មួយ​នឹង SBI Remit Co., Ltd.

កិច្ចសហ​ប្រតិបត្តិការ​ស្តីពី​ការ​ទទួល​បម្រើ​សេវា​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​មួយ​នឹង SBI Remit Co., Ltd.

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០

រាជធានី​ភ្នំពេញ ថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត" និង SBI Remit Co., Ltd. បាន​សហការ​ជា​មួយ​គ្នា ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សេវា​ផ្ទេរប្រាក់​ក្រៅ​ប្រទេស​ពី​ប្រទេស​ជប៉ុន មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រជាជន​ដែល​កំពុង​រស់​នៅ​ប្រទេស​ជប៉ុន មាន​ជម្រើស​ថ្មី​មួយ​ទៀត​ក្នុង​ការ​ផ្ទេរប្រាក់​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ SBI Remit Co., Ltd. ដែល​ជា​ដៃគូ​ធុរៈកិច្ច​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​នេះ នឹង​ផ្តល់​ឱកាស​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន អាច​ផ្ទេរឬ​ផ្ញើ​ប្រាក់​មក​ក្រុមគ្រួសារ​ពួក​គាត់​នៅ​មាតុ​ប្រទេស​របស់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល ។

បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្តីសោមន្ស​រីករាយ​ដែល​បាន​ធ្វើ​ជា​ដៃគូ​ធុរៈកិច្ច​ជា​មួយ SBI Remit Co., Ltd. ។ គោល​បំណង​នៃ​សហ​ប្រតិបត្តិការ គឺ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ជប៉ុន តាម​រយៈ SBI Remit Co., Ltd. មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។

"ធនាគារ​ផ្ទាល់" គឺ​ជា​វិសាលភាព​សេវាកម្ម​ដ៏​សំខាន់ សម្រាប់​អតិថិជន​កម្ពុជា ព្រោះ​ពួក​គាត់​អាច​ផ្ញើ​ប្រាក់​ទៅ​សាច់​ញាតិ​នៅ​ផ្ទះ ប្រកប​ដោយ​សុវត្ថិភាព និង​ងាយស្រួល ។ សម្រាប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​នេះ អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរប្រាក់​រហូត​ដល់ ២,៥០០ ដុល្លារ​អាមេរិក ក្នុង​មួយ​ប្រតិបត្តិការ និង​ចំនួន​ប្រតិបត្តិការ​ច្រើន​បំផុត​បាន ៤ ដង ក្នុង​មួយ​ថ្ងៃ សម្រាប់​គណនី​មួយ ។

តាម​រយៈ​បណ្តាញ​ប្រតិបតិ្តការ​សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា យើង​អាច​បម្រើ​សេវាកម្ម​បាន​យ៉ាង​ទូលំទូលាយ​ជូន​ដល់​អ្នក​ទទួល​ប្រាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

លោក Nobuo Ando, Representative Director of SBI Remit Co., Ltd. បាន​មាន​ប្រសាសន៍​ថា ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់​នៅ​ប្រទេស​ជប៉ុន មិន​ត្រឹម​តែ​បាន​ចូល​រួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចូល​រួម​ចំណែក​ជួយ​ដល់​ប្រទេស​ជាតិ​របស់​ខ្លួន​ផង​ដែរ តាម​រយៈ​ប្រាក់​ដែល​ពួក​គាត់​ផ្ញើ​ជូន​សាច់ញាតិ​នៅ​ផ្ទះ ។ ហើយ​នេះ​ជា​កិត្តិយស​ណាស់ ចំពោះ​ការ​បម្រើ​មនុស្ស​ដែល​ខិតខំ​ធ្វើ​ការងារ​ទាំង​នេះ ដោយ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ប្រាក់​របស់​ពួក​គាត់​ត្រូវ​បាន​ផ្ញើ​ទៅ​ដល់​ផ្ទះ​នៅ​ស្រុក​កំណើត បាន​យ៉ាង​លឿន​រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ជា​មួយ​តម្លៃ​សមរម្យ ។ SBI Remit Co., Ltd មាន​ក្តីរំភើប​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ប្រកាស​ជា​ផ្លូវការ​អំពី​សេវាកម្ម​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​នេះ ជា​មួយ​ធនាគារ អេស៊ីលីដា ភអិលស៊ី ។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួន ជាង ៦,១៦ ពាន់​លាន​ដុល្លារ​អាមេរិក, សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៩៩ ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើសន្សំ​សរុប​ចំនួន ៤,៣១ ពាន់​លាន​ដុល្លារ​អាមេរិក គិតត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២០ នេះ ។

អំពី SBI Remit Co., Ltd

SBI Remit Co., Ltd បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១០ ហើយ​ជា​ស្ថាប័ន​នាំ​មុខ​គេ​លើ​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ក្នុង​ប្រទេស​ជប៉ុន រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ តាម​រយៈ​កិច្ចសហ​ប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ជា​សាកល​របស់​ខ្លួន SBI Remit Co., Ltd ផ្តល់​ជូន​នូវ​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ ប្រកប​ដោយ​សុវត្ថិភាព​ដែល​ប្រតិបត្តិការ​រួចរាល់​ត្រឹម​តែ​រយៈ​ពេល​ប្រហែល ១០ នាទី ទៅ​កាន់​ប្រទេស​ជាង ២០០ ប្រទេស និង​តំបន់​នានា​ជុំ​វិញ​ពិភព​លោក ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ដំណោះស្រាយ​ចុង​ក្រោយ​បំផុត ។ គិតត្រឹម​ដំណាច់​ខែមេសា ឆ្នាំ២០២០ SBI Remit Co., Ltd បាន​បម្រើ​ប្រតិបត្តិការ​ប្រាក់​បញ្ញើ​របស់​អតិថិជន​ចំនួន​ជាង ៩០០ ពាន់​លាន​យ៉េន ។ SBI Remit Co., Ltd ខិតខំ​បម្រើ​អតិថិជន ដោយ​ណែនាំ​ផលិតផល​កាន់​តែ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់ ដោយ​ទាញយក​អត្ថប្រយោជន៍​ពី​កម្លាំង​បច្ចេកវិទ្យា​ដែល​ជា​មោទនភាព​របស់ SBI Remit Co., Ltd ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ពិនិត្យ​លើ​គេហទំព័រ www.remit.co.jp

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈ

លោក ផល សុខចំរើន
មុខងារៈ នាយកប្រតិបតិ្ដរងទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamreoun@acledabank.com.kh

Mr. Nobuo Ando
មុខងារៈ Representative Director, SBI Remit Co., Ltd.
ទូរស័ព្ទៈ 03-6229-0792
អ៊ីម៉ែលៈ remit_sales@sbigroup.co.jp

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៧៥.០៦១ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤៩៥    ចំនួនអ្នកទស្សនាពីម្សិល : ១៤.៤២៥