តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​បណ្តាញ​ប្រតិបត្តិការ​ម៉ាស៊ីន​អេធីអឹម ចំនួន ១១៥​គ្រឿង ចាប់​ពី​ខែឧសភា ឆ្នាំ​២០២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​បណ្តាញ​ប្រតិបត្តិការ​ម៉ាស៊ីន​អេធីអឹម ចំនួន១១៥​គ្រឿង ចាប់​ពី​ខែឧសភា ឆ្នាំ​២០២០

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

ភ្នំពេញ ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ ដែល​មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន​ទាំង​អស់​មេត្តា​ទទួល​ជ្រាប​ថា ដើម្បី​បំពេញ​នូវ​តម្រូវការ ស្រប​តាម​យុទ្ធសាស្រ្ត​ឌីជីថល ព្រម​ទាំង​ពង្រីក​នូវ​វិសាលភាព គាំទ្រ​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​លើ​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន និង​សាធារណជន ឲ្យ​កាន់​តែ​ទូលំ​ទូលាយ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែម​នូវ​បណ្តាញ​ប្រតិបត្តិការ​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ចំនួន ១១៥ គ្រឿង ចាប់​ពី​ខែឧសភា ឆ្នាំ២០២០ នេះ ដែល​សរុប​ទាំង​អស់​ចំនួន ៧៥១ គ្រឿង នៅ​ទូទាំង​ប្រទេស ដើម្បី​បម្រើ​ជូន​សាធារណជន​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ បាន​គ្រប់​ពេល​វេលា (២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត ។

បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បញ្ជាក់​ថា "មាន​រយៈពេល​១៣ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ២០០៧ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ដាក់​ឱ្យ​ដំណើរការ ប្រើប្រាស់​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ជូន​អតិថិជន​ធ្វើ​ប្រតិបត្តិការ​សេវាកម្ម​ធនាគារ​បាន​យ៉ាង​រហ័ស ដោយ​អតិថិជន​អាច​ជ្រើសរើស​ទីតាំង​ដែល​នៅ​ជិត​បំផុត ជំនួស​ឱ្យ​ការ​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ ។ បន្ថែម​ពី​នេះ​ទៀត ស្រប​តាម​យុទ្ធសាស្រ្ត​របស់​ធនាគារ យើង​ខ្ញុំ​នឹង​អភិវឌ្ឍ​នូវ​មុខងារ​របស់ ម៉ាស៊ីន​អេធីអឹម ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​បម្រើ​នូវ​សេវា​ហិរញ្ញវត្ថុ​យ៉ាង​សំបូរ​បែប ជូន​អតិថិជន និង​សាធារណជន ស្រប​តាម​យុគសម័យ​ឌីជីថល ។"

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ការប្រើប្រាស់​ម៉ាស៊ីន​អេធីអឹម ឬ​ម៉ាស៊ីន​ដាក់-ដកប្រាក់​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សូម​ទាក់ទង​មក​កាន់​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤០១៥ ៩៩៩ ២៣៣ សម្រាប់​សេវា​បម្រើ​អតិថិជន (២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍)។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៧៥.០៦១ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៥៥៦    ចំនួនអ្នកទស្សនាពីម្សិល : ១៤.៤២៥