តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextបើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

បើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០

ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ដែល​មាន​សាច់​ប្រាក់​ទំនេរ ក្នុង​អំឡុង​ពេល​ជាក់​លាក់​ណា​មួយ អាច​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ដោយ​ខ្លួន​ឯង និង​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត បាន​​យ៉ាង​ងាយ​ស្រួល និង​មាន​សុវត្ថិភាព ។

ប្រភេទ​គណនី​មាន​កាល​កំណត់

អតិថិជន​អាច​បើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដូច​ខាង​ក្រោម ៖

  • គណនីមាន​កាល​កំណត់​កំណើន​ខ្ពស់ (Hi-Growth Fixed Deposit)
  • គណនី​មាន​កាល​កំណត់​ចំណូល​ខ្ពស់ (Hi-Income Fixed Deposit)
  • គណនី​មាន​កាល​កំណត់​រយៈពេល​វែង (Long Term Fixed Deposit)

របៀប​បើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ប្រភេទរូបិយប័ណ្ណ

ធនាគារ អេស៊ីលីដា ភីអិលស៊ី អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបិយវត្ថុ​ជា ប្រាក់រៀល និង​រូបិយប័ណ្ណ​ជា​ប្រាក់​ដុល្លារ​អាមេរិក សម្រាប់​គណនី​មាន​កាល​កំណត់​ទាំង​អស់​ខាង​លើ ។

ទំហំប្រាក់​ដើម

  • ទំហំ​ប្រាក់​ដើម​អប្បបរមា
    • ប្រាក់រៀល ៖ ២.០០០.០០០ រៀល
    • ប្រាក់ដុល្លារ  ៖ ៥០០ ដុល្លារ​អាមេរិក
  • ទំហំ​ប្រាក់​ដើម​អតិបរមា ៖ មិនកំណត់

រយៈពេល

  • រយៈពេល​ដាក់​ប្រាក់​បញ្ញើ ចាប់​ពី ៣ខែ ដល់ ២៤ខែ សម្រាប់​គណនី​មាន​កាល​កំណត់​កំណើន​ខ្ពស់ ។
  • រយៈពេល​ដាក់​ប្រាក់​បញ្ញើ ចាប់ពី ៣ខែ ដល់ ២៤ខែ សម្រាប់​គណនី​មាន​កាល​កំណត់​ចំណូល​ខ្ពស់ ។
  • រយៈពេល​ដាក់​ប្រាក់​បញ្ញើ ចាប់ពី ៣៦ខែ ដល់ ៦០ខែ សម្រាប់​គណនី​មាន​កាល​កំណត់​រយៈ​ពេល​វែង ។

ថ្លៃសេវា និង​អត្រា​ការ​ប្រាក់

  • ថ្លៃ​ដំណើរការ​បើក​គណនី​មាន​កាល​កំណត់ ៖ មិន​គិត​កម្រៃ​សេវា ។
  • ការ​បើក​គណនី​មាន​កាល​កំណត់​ឆ្លង​សាខា ៖ មិន​គិត​កម្រៃ​សេវា ។
  • អត្រា​ការ​ប្រាក់ ៖ សូម​ពិនិត្យ អត្រា​ការ​ប្រាក់​គណនី​មាន​កាល​កំណត់ នៅទីនេះ ។

របៀប​បើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ដើម្បី​អាច​បើក​គណនី​មាន​កាល​កំណត់​បាន លោកអ្នក​ត្រូវ​ធ្វើ​បច្ចុប្បន្នកម្ម (Update) កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក បន្ទាប់​មក​សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម ៖

  1. ចូល​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
  2. ជ្រើសរើស "ប្រាក់បញ្ញើ"
  3. សូមស្កែន​ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ដើម្បី​ចូល​ប្រើ​សេវា
  4. ជ្រើសរើស "បើក​គណនី​បញ្ញើ​មាន​កាល​កំណត់"
  5. បញ្ចូល​ព័ត៌មាន
    • ជ្រើសរើស​ប្រភេទ​គណនី​មាន​កាល​កំណត់
    • គណនី​ប្រភព
    • រយៈពេល​ដាក់​ប្រាក់​បញ្ញើ
    • ចំនួន​ទឹក​ប្រាក់​ដាក់​ប្រាក់​បញ្ញើ
    • បន្ត​កិច្ចសន្យា​ថ្មី ដោយ​ស្វ័យ​ប្រវត្តិ
      • បន្ត​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់ រួច​បញ្ចូល​ចំនួន​ដង
      • បន្ត​តែ​ប្រាក់​ដើម រួច​បញ្ចូល​ចំនួន​ដង
      • មិន​បន្ត
  6. ចុចប៊ូតុង "បញ្ជូន"
  7. ផ្ទៀងផ្ទាត់​ព័ត៌មាន​បើក​គណនី​មាន​កាល​កំណត់​របស់​លោក​អ្នក
  8. ជ្រើស​រើស "ខ្ញុំ​បាន​អាន និង​យល់ព្រម​តាម​លក្ខខណ្ឌ"
  9. បន្ទាប់​មក​ចុច​ប៊ូតុង "យល់ព្រម"
  10. ប្រតិបត្តិការ​រួច​រាល់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៥១០.៣៧០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៥១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨៦.៦១៨    ចំនួនអ្នកទស្សនាពីម្សិល : ៨៥.៦៤០