www.acledabank.com.kh

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextបើកគណនីធនាគារ ពីទូរស័ព្ទដៃរបស់លោកអ្នក

បើកគណនីធនាគារ ពីទូរស័ព្ទដៃរបស់លោកអ្នក

ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អេស៊ីលីដាម៉ូបាល! កាន់តែទំនើប ងាយស្រួល និងទាន់សម័យ។ ឥឡូវនេះលោកអ្នកអាចបើកគណនីធនាគារ គ្រប់ពេលវេលាដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល នៅលើទូរស័ព្ទដៃរបស់លោកអ្នក។

ប្រភេទគណនីធនាគារ ដែលអាចបើកតាមអេស៊ីលីដាម៉ូបាល

លោកអ្នកអាចស្នើសុំបើកគណនីធនាគារ (គណនីឯកត្តជន) ជាប្រាក់រៀល និងដុល្លារអាមេរិក ដូចខាងក្រោម៖

របៀបស្នើសុំបើកគណនីធនាគារ តាមអេស៊ីលីដាម៉ូបាល

  1. សូមចូលម៉ឺនុយ "សំណើ / REQUESTS" នៅក្នុងអេស៊ីលីដាម៉ូបាល
  2. សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
  3. ជ្រើសរើស "បើកគណនីធនាគារ / BANK ACCOUNT OPENING"
  4. បំពេញព័ត៌មានបើកគណនី រួចចុចប៊ូតុង "យល់ព្រម / OK"
  5. សំណើសុំបើគណនីរបស់លោកអ្នកបានសម្រេច។

ដើម្បីដំណើរការគណនីនេះ សូមលោកអ្នកអញ្ជើញមកធនាគារ ដោយភ្ជាប់មកជាមួយនូវឯកសារសម្គាល់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព។

ដាក់ប្រាក់ចូលគណនី

លោកអ្នកអាចដាក់ប្រាក់ចូលគណនី តាមរយៈការផ្ទេរប្រាក់តាមអេស៊ីលីដាម៉ូបាល អេស៊ីលីដាអ៊ីនធើណែត ឬដាក់ប្រាក់តាមម៉ាស៊ីនដាក់-ដកប្រាក់ ឬក៏ដាក់ប្រាក់នៅតាមបញ្ជរធនាគារ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើសុំឥឡូវនេះ

និមិត្តសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ មាស និង ខៀវទឹកប៊ិក

  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣៣២ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ