តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវាបើកប្រាក់បៀវត្ស

សេវាបើកប្រាក់បៀវត្ស

សេវា​បើក​ប្រាក់​បៀវត្ស គឺ​ជា​បន្ទុក​ចំណាយ​នូវ​ប្រាក់​ឈ្នួល​ការងារ​របស់​ក្រុមហ៊ុន-អង្គភាព ទៅឱ្យ​បុគ្គលិក​របស់​ខ្លួន​តាម​រយៈ​ធនាគារ ដោយ​ធនាគារ​ទទួល​ធ្វើ​ការ​កត់ត្រា​ទឹក​ប្រាក់​ចូល​ក្នុង​គណនី ឬ​ពុំ​ចាំ​បាច់​មាន​គណនី នៅ​ថ្ងៃ​បើកប្រាក់​បៀវត្ស​ជា​រៀង​រាល់​ខែ ។

ម្យ៉ាង​វិញ​ទៀត សេវា​នេះ​ត្រូវ​បាន​អភិវឧ្ឍ​ឡើង​ក្នុង​គោល​បំណង​កាត់​បន្ថយ​ហានីភ័យ​ចំពោះ​អតិថិជន ដែល​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ដឹក​សាច់​ប្រាក់​សុទ្ឋ​ដ៏​ច្រើន ដើម្បី​បើក​ប្រាក់​បៀវត្ស​ជូន​ដល់​បុគ្គលិក ។ សេវា​នេះ​ផ្តល់​ផលប្រយោជន៍​ដល់​ទាំង​ក្រុមហ៊ុន-អង្គការ-ស្ថាប័ន និង​ទាំង​បុគ្គលិក​ដែល​បម្រើការ​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា ។

អត្ថប្រយោជន៍

  • សម្រួល​ដល់​ការងារ​បើក​ប្រាក់​បៀវត្ស និង​កាត់​បន្ថយ​ការ​ចំណាយ
  • លើក​ទឹក​ចិត្ត​ដល់​កម្មករ​និយោជិត ឱ្យ​ប្រើ​ប្រាស់​សេវា​កម្ម​ទំនើប ទាន់​សម័យ
  • បង្កើន​ទំនុក​ចិត្ត និង​តម្លាភាព ក្នុង​ការ​ផ្តល់​ប្រាក់​បៀវត្ស​ជូន​កម្មករ​និយោជិត
  • កាត់​បន្ថយ​ពេល​វេលា​លើ​ការ​រាប់​សាច់​ប្រាក់ និង​បម្រើ​សេវា​បាន​ឆាប់​រហ័ស
  • កាត់​បន្ថយ​ចំណាយ​ជួល​បុគ្គលិក​ទទួល​ខុស​ត្រូវ លើ​ការ​បើក​ប្រាក់​បៀវត្ស​ជូន​កម្មករ​និយោជិត
  • កាត់​បន្ថយ​ហានិភ័យ​លើ​ការ​ដឹក​សាច់​ប្រាក់​របស់​ក្រុមហ៊ុន ដើម្បី​បើក​ប្រាក់​បៀវត្ស​ជូន​កម្មករ​និយោជិត

លក្ខណៈពិសេស

  • ផ្តល់​ជម្រើស​ជូន​ក្រុមហ៊ុន ឬ​ស្ថាប័ន ក្នុង​ការ​ទូទាត់​ប្រាក់​បៀវត្ស​ចូល​គណនី​បញ្ញើ​សំចៃ, គណនី​ទាន់​ចិត្ត, ឬ​លេខ​ទូរស័ព្ទ របស់​កម្មករ​និយោជិត តាម​រយៈ​បញ្ជី​ឈ្មោះ​ដែល​ក្រុមហ៊ុន ឬ​ស្ថាប័ន​បាន​ផ្តល់​មក​ធនាគារ តាម​កិច្ច​ព្រម​ព្រៀង ។
  • អាច​ទូទាត់​ប្រាក់​បៀវត្ស ជូន​កម្មករ​និយោជិត​ដែល​ស្ថិត​នៅ​គ្រប់​ខេត្ត-ក្រុង​ទូទាំង​ប្រទេស ។
  • កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន អាច​ដក​ប្រាក់​បៀវត្ស​របស់​ខ្លួន​បាន​នៅ​គ្រប់​សាខា​របស់​ធនាគារ អេស៊ីលីដា ទូទាំង​ប្រទេស ដោយ​មិន​គិត​ថ្លៃ​សេវា​លើ​ទំហំ​ទឹក​ប្រាក់​បៀវត្ស ។

រូបិយប័ណ្ណ

សេវា​បើក​ប្រាក់​បៀវត្ស ផ្តល់​ជូន​អតិថិជន​ដែល​ជា​ក្រុមហ៊ុន ឬ​ស្ថាប័ន ជា​ប្រាក់​រៀល ឬ​ដុល្លារ​អាមេរិក ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៤១៨.៩២៣ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤១៨.៩២៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២៣០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៤.២៤១    ចំនួនអ្នកទស្សនាពីម្សិល : ២០.២៨៩