homenavigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យ
សេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យ
សេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យ បានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន និងសាធារណជនទូទៅ ក្នុងការបង់ពន្ធលើអចលនទ្រព្យ (ដូចជា ដី ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដី) តាមរយៈសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី នៅទូទាំងប្រទេស ។
មធ្យោបាយក្នុងការបង់ពន្ធលើអចលនទ្រព្យ
- សូមអញ្ជើញមកកាន់សាខារបស់ធនាគារអេស៊ីលីដា ដែលស្ថិតនៅជិតលោកអ្នក
- បំពេញពាក្យស្នើសុំប្រើប្រាស់សេវាប្រមូលប្រាក់បង់ពន្ធ ដោយភ្ជាប់ជាមួយនូវ ៖
- លិខិតប្រកាសពន្ធឆ្នាំថ្មី (ករណី លំនៅដ្ឋានមានការកែលម្អ) ឬ
- លិខិតប្រកាសពន្ធ ឬបង្កាន់ដៃបង់ពន្ធឆ្នាំមុន (ករណី លំនៅដ្ឋានមិនមានការកែលម្អ)
- អាចបង់ជាសាច់ប្រាក់ ឬកាត់ចេញពីគណនីគ្រប់ចំនួនតាមតម្លៃពន្ធដែលត្រូវបង់ ។ ធនាគារអេស៊ីលីដា មិនកំណត់ចំនួនទឹកប្រាក់ និងចំនួនប្រតិបត្តិការទេ ។
- សូមចុចទីនេះ សម្រាប់តារាងគណនីរបស់អគ្គនាយកដ្ឋានពន្ធដារ នៅធនាគារអេស៊ីលីដា ។
ប្រភេទប្រាក់
ធនាគារអេស៊ីលីដាទទួលប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យជា "ប្រាក់រៀល" ។ ករណីលោកអ្នកបង់សាច់ប្រាក់ ឬកាត់ចេញពីគណនីជាប្រាក់ផ្សេងៗ ត្រូវឆ្លងកាត់ការប្តូរប្រាក់ទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់ជាផ្លូវការរបស់ធនាគារអេស៊ីលីដា ។
ថ្លៃសេវា
មិនគិតថ្លៃសេវា សម្រាប់ការបង់ជាសាច់ប្រាក់ ឬកាត់ចេញពីគណនីតាមសាខាធនាគារអេស៊ីលីដា ដែលស្ថិតនៅក្នុងដែនដីរដ្ឋបាលរាជធានី ឬខេត្តតែមួយ ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។