www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​ចាត់ចែង​សាច់ប្រាក់navigate_nextសេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ

សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ 

ធនាគារ​អេស៊ីលីដាបាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន និង​សាធារណជន​ទូទៅ ដើម្បី​ទទួល​ប្រាក់​បង់​ពន្ធ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅ​តាម​សាខា​របស់​ធនាគារ​អេស៊ីលីដា គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ។

អត្ថប្រយោជន៍ និង​ភាពងាយស្រួល

លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​បង់​ពន្ធ សម្រាប់​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ

ទោចក្រយាន​យន្ត និង​ត្រីចក្រយាន​យន្ត

រថយន្ត​ទេសចរណ៍ ត្រាក់ទ័រ និង​គ្រឿងចក្រ​ប្រហាក់​ប្រហែល ជលយាន អូរប័រ

  1. លោកអ្នក​ត្រូវ​បំពេញ​លិខិត​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ ចំនួន ២ច្បាប់ ។
  2. ភ្ជាប់​នូវ​ប័ណ្ណ​សម្គាល់​យានយន្ត ឬ​បង្កាន់​ដៃ​បញ្ជាក់​ការបង់​ពន្ធ​នាំ​ចូល​សម្រាប់​យានយន្ត​ដែល​មាន​ផ្លាកលេខ​បណ្តោះ​អាសន្ន ។
  3. ភ្ជាប់​នូវ​អត្តសញ្ញាណ​សម្គាល់​ខ្លួន ឬ​លិខិត​ឆ្លង​ដែន ឬ​លិខិត​បញ្ជាក់​បំបុត្រ​កំណើត​របស់​ម្ចាស់​យានយន្ត ។

រថយន្ត​ដឹក​ទំនិញ រ៉ឺម៉ក​សណ្តោង និង​រថយន្ត​ដឹក​អ្នក​ដំណើរ

  1. លោកអ្នក​ត្រូវ​បំពេញ​លិខិត​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ ចំនួន ២ច្បាប់ ។
  2. ភ្ជាប់​នូវ​ប័ណ្ណ​សម្គាល់​យានយន្ត ឬ​បង្កាន់​ដៃ​បញ្ជាក់​ការបង់​ពន្ធ​នាំ​ចូល​សម្រាប់​យានយន្ត​ដែល​មាន​ផ្លាកលេខ​បណ្តោះ​អាសន្ន ។
  3. ភ្ជាប់​នូវ​អត្តសញ្ញាណ​សម្គាល់​ខ្លួន ឬ​លិខិត​ឆ្លង​ដែន ឬ​លិខិត​បញ្ជាក់​សំបុត្រ​កំណើត​របស់​ម្ចាស់​យានយន្ត ។
  4. ភ្ជាប់​នូវ​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ។

ប្រភេទ​រូបិយប័ណ្ណ

ប្រាក់​បង់​ពន្ធ​គឺ "ប្រាក់​រៀល" ។ ប្រសិន​បើ​លោក​អ្នក​បង់​ជា​សាច់ប្រាក់ ឬ​កាត់​ចេញ​ពី​គណនី​ជា​ប្រាក់​ផ្សេងៗ ត្រូវ​ឆ្លង​កាត់​ការ​ប្តូរ​ប្រាក់​ទៅ​ជា​ប្រាក់​រៀល ដោយ​អនុលោម​តាម​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារ​អេស៊ីលីដា ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន បាន​គ្រប់​ពេល​វេលា ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។

សំណួរ-ចម្លើយ close

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៧៥១.៥៨៤ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ២៤០ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ