តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextផលិតផល និង​សេវាnavigate_nextសេវា​ឥណទានnavigate_nextឥណទាន​គេហដ្ឋាន

ឥណទាន​គេហដ្ឋាន 

ឥណទាន​គេហដ្ឋាន គឺ​ជា​ប្រភេទ​ផលិតផល​ឥណទាន​មាន​រយៈពេល​វែង របស់​ធនាគារ​អេស៊ីលីដា ដែល​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​សាធារណជន​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​ទិញ​គេហដ្ឋាន​ដែល​កំពុង​តែ​សាង​សង់ ឬ​សាង​សង់​រួច ធ្វើ​ជា​កម្មសិទ្ធ​ផ្ទាល់​ខ្លួន ឬ​ក៏​សម្រាប់​យក​ទៅ​សាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មាន​ស្រាប់ ។

ទំហំ​ឥណទាន រយៈពេល​ឥណទាន និង​អត្រាការ​ប្រាក់

  • ឥណទាន​គេហដ្ឋាន ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន រហូត​ដល់ ៣០០.០០០ ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ត្រូវ​លើស​ពី ៧០​ភាគរយ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ ឬ​សាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មាន​ស្រាប់​នោះ​ឡើយ ។
  • រយៈពេល​ខ្ចី​អតិបរមា ១៥ឆ្នាំ ចំពោះ ៖
    • អតិថិជន​ជា​កម្មករ​និយោជិត​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​សាធារណៈ និង​ទី​ភ្នាក់ងារ​ជាតិ-អន្តរជាតិ ដោយ​មិន​ត្រូវ​លើស​ពី​អាយុ​ចូល​និវត្តន៍​ឡើយ ។
    • អតិថិជន​ផ្សេង​ទៀត ត្រូវ​មាន​កាយសម្បទា​រឹងមាំ និង​មាន​អាយុ​ចាប់​ពី​ពេល​ទទួល​ប្រាក់​កម្ចី​រហូត​ដល់​កាលាវសាន​នៃ​រយៈពេល​ខ្ចី​ប្រាក់ មិន​ត្រូវ​លើស​ពី​អាយុ ៦០​ឆ្នាំ​ឡើយ ។
  • អត្រា​ការប្រាក់ ចាប់ពី ១០% ដល់ ១៨% ក្នុង​មួយ​ឆ្នាំ ។

លក្ខណសម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​គេហដ្ឋាន

  • ជន​កម្ពុជា​គ្រប់​រូប​ដែល​ជា​ពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន
  • មាន​ប្រភព​ចំណូល​ច្បាស់​លាស់ ​និង​មាន​និរន្តរភាព (មុខរបរ​អាជីវកម្ម ប្រាក់​បៀវត្សរ៍ ឬ​ចំណូល​ផ្សេងៗ​ទៀត)
  • មាន​ប្រវត្តិ កេរ្តិ៍​ឈ្មោះ អត្តចរិត​ល្អ
  • មាន​ទីលំនៅ​អចិន្ត្រៃយ៍ ដោយ​មាន​ការ​បញ្ជាក់​ដឹង​ឮ​ពី​អាជ្ញាធរ​ក្នុង​តំបន់ដែលលោកអ្នករស់​នៅ
  • មាន​ឯកសារ​កំណត់​អត្តសញ្ញាណ ៖ អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ។ល។

សំគាល់ ៖

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៥៦៧.៥៣០ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៥៦៧.៥៣០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៨៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨.៨៤៣    ចំនួនអ្នកទស្សនាពីម្សិល : ២១.៤៧២