www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​បញ្ញើ-សន្សំnavigate_nextគណនី​បញ្ញើ​សំចៃ

គណនី​បញ្ញើ​សំចៃ  

ឥឡូវ​នេះ​លោក​អ្នក​អាច​ស្នើ​សុំ​បើក​គណនី​ថ្មី របស់​លោក​អ្នក​តាម​អនឡាញ​នៅ​លើ​កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ​របស់​លោក​អ្នក បាន​គ្រប់​ពេល​វេលា ដោយ​គ្រាន់​តែ​ចូល​តាម​តំណ​ភ្ជាប់​នេះ ។

បុគ្គល​គ្រប់​រូប​រមែង​តែង​តែ​ចង់​ស្វែង​រក​កន្លែង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត សម្រាប់​ផ្ញើ​ប្រាក់​ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​មាន​ភាព​ងាយស្រួល រួម​ទាំង​ទទួល​នូវ​ការ​ប្រាក់​បន្ថែម​ទៀត​ផង ។ លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​អស់​ដូច​បាន​រៀប​រាប់​ខាង​លើ ពីធនាគារ អេស៊ីលីដា ។

ការ​សម្រេច​ចិត្ត​បើក​គណនី​សំចៃ​ជាមួយ​នឹង​ធនាគារ អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​យ៉ាង​ល្អ​គួរ​ឱ្យ​ពេញ​ចិត្ត ហើយ​លោក​អ្នក​អាច​ផ្ញើ​ជា ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត ប្រាក់​អ៊ឺរ៉ូ ប្រាក់​ដុង​វៀតណាម ប្រាក់ដុល្លារ​អូស្ត្រាលី ប្រាក់​ដុល្លារ​កាណាដា ប្រាក់យេន​ជប៉ុន ប្រាក់​ផោន​អង់គ្លេស ឬ​ប្រាក់​គីបឡាវ និង​ទទួល​បាន​ការប្រាក់​រៀង​រាល់​ខែ អាស្រ័យ​លើ​សមតុល្យ​នៃ​ប្រាក់​បញ្ញើ ។

ផ្ញើ​ប្រាក់​កាន់​តែ​ច្រើន នឹង​ទទួល​បាន​ការ​ប្រាក់​កាន់​តែ​ច្រើន !

គុណ​ប្រយោជន៍

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​កន្លែង​ដែល​ផ្តល់​សុវត្ថិភាព និង​ភាព​ជឿ​ទុក​ចិត្ត​ក្នុង​ការ​ថែរក្សា​ប្រាក់ ជួយ​សន្សំប្រាក់ សន្សំ​ពេល​វេលា ផ្តល់​ជូន​អត្រា​ការ​ប្រាក់​គួរ​ឱ្យ​ពេញ​ចិត្ត និងផ្តល់ភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់លោក​អ្នក ។ លោក​អ្នក​អាច​ប្រើ​គណនី​របស់​ខ្លួន​បាន​នៅ​គ្រប់​ការិយាល័យ​ទាំង២៦២​ទូទាំង​គ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​ចាំ​បាច់​កាន់​សាច់​ប្រាក់​ច្រើន​តាម​ខ្លួន​របស់​លោក​អ្នក​ទេ ។

លក្ខខណ្ឌ​តម្រូវ

អត្រា​ការ​ប្រាក់ 

សំគាល់ ៖

សំណួរ-ចម្លើយ close

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៧៥៧.៨៨៤ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ២១៩ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ