homenavigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextម៉ាស៊ីនឆូតកាត អេស៊ីលីដា
ម៉ាស៊ីនឆូតកាត អេស៊ីលីដា
តើម៉ាស៊ីនឆូតកាតអេស៊ីលីដាជាអ្វី ?
ម៉ាស៊ីនឆូតកាតអេស៊ីលីដា ជាឧបករណ៍អេឡិចត្រូនិកដែលប្រើសម្រាប់ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈប័ណ្ណរបស់ធនាគារអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេង ដូចខាងក្រោម ។
- ប័ណ្ណអេធីអឹមអេស៊ីលីដា
- ប័ណ្ណអេធីអឹមអេស៊ីលីដាមាស
- ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា
- ប័ណ្ណឥណទានវីសាអេស៊ីលីដា
- ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដា
- ប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា
- ប័ណ្ណឥណពន្ធចេស៊ីប៊ីអេស៊ីលីដា
- ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដា
- ប័ណ្ណរបស់ធនាគារផ្សេង ដូចជា ៖ VISA, Mastercard, UnionPay International, JCB, Diners Club, និង Discover
អត្ថប្រយោជន៍
- មានសុវត្ថិភាពខ្ពស់បំផុត និងងាយស្រួលក្នុងការទូទាត់
- មិនចាំបាច់ក្នុងការនាំយកសាច់ប្រាក់ជាប់ខ្លួន
- ទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។
តើអាចប្រើម៉ាស៊ីនឆូតកាតអេស៊ីលីដានៅកន្លែងណាខ្លះ ?
លោកអ្នកអាចប្រើម៉ាស៊ីនឆូតកាតអេស៊ីលីដា (មានចំនួន ៤.២៨៨ គ្រឿង) គ្រប់ខេត្ត-រាជធានី ដែលមានបំពាក់នៅតាម ៖ ផ្សារទំនើប, ហាងលក់ទំនិញ, ហាងលក់សំលៀកបំពាក់, ភ្នាក់ងារទេសចរណ៍, សាកលវិទ្យាល័យ, សណ្ឋាគារ, ស្ថានីយ៍ប្រេងឥន្ធនៈ, មន្ទីរពេទ្យ និងកន្លែងជាច្រើនទៀត ។
របៀបទូទាត់ជាមួយម៉ាស៊ីនឆូតកាតអេស៊ីលីដា
បន្ទាប់ពីលោកអ្នកទិញទំនិញ ឬសេវាកម្មរួចរាល់ លោកអ្នកគ្រាន់តែប្រគល់ប័ណ្ណរបស់លោកអ្នកទៅឱ្យអ្នកលក់ បន្ទាប់មកបញ្ចូលលេខសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក (ប្រសិនបើប្រព័ន្ធតម្រូវ) ទៅក្នុងម៉ាស៊ីនឆូតកាតអេស៊ីលីដា ។
ប័ណ្ណដែលអាចប្រើជាមួយម៉ាស៊ីនឆូតកាតអេស៊ីលីដា









សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។