www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextឌីជីថលnavigate_nextសេវា​អេស៊ីលីដា​អ៊ីនធើណែត

សេវា​អេស៊ីលីដាអ៊ីនធើណែត 

អេស៊ីលីដា​អ៊ីនធើណែត ជា​ប្រព័ន្ធ​បច្ចេកវិជ្ជា​ទំនើប ផ្តល់​ជូន​លោកអ្នក​ក្នុង​ការ​ចាត់ចែង​សាច់ប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​កុំព្យូទ័រ​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណែត បាន​តាម​តម្រូវការ នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ប្រកប​ដោយ​ភាពងាយស្រួល​និង​សុវត្ថិភាព​ខ្ពស់ ។

អត្ថប្រយោជន៍

ប្រភេទ​ប្រាក់

ប្រភេទ​ប្រាក់​ដែល​ប្រើ​នៅ​ក្នុង​សេវា​អេស៊ីលីដា​អ៊ីនធើណែត មាន​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត និង​ប្រាក់​យ៉េន​ជប៉ុន ។ ករណី​ប្រតិបត្តិការ​ទូទាត់​ជា​ប្រភេទ​ប្រាក់​ផ្សេង​ពី​ប្រាក់​ដើម​របស់​គណនី នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា នៅ​ពេល​ទូទាត់​នោះ ។

ភាសា

នៅ​ក្នុង​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត គ្រប់​ម៉ឺនុយ (Menu) មាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ប៉ុន្តែ​ការ​បញ្ចូល​ព័ត៌មាន​ឬ​ទិន្នន័យ​អតិថិជន​ទៅ​ក្នុង​ប្រព័ន្ធ ដូចជា ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ ចំនួន​ទឹក​ប្រាក់ តួលេខ​និង​ទិន្នន័យ​ផ្សេងៗ ត្រូវ​បញ្ចូល​ជា​ភាសា​អង់គ្លេស ។

លក្ខណ​សម្បត្តិ​អតិថិជន​ដែល​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត

សេវា​ធនាគារ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត

ដើម្បី​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត

ថ្លៃសេវា សម្រាប់​អតិថិជន​ក្រុមហ៊ុន

ថ្លៃសេវា​ក្នុង​មួយ​ប្រតិបត្តិការ រៀល ដុល្លារ​អាមេរិក បាត អឺរ៉ូ ដុល្លារ​អូស្ត្រាលី ដុល្លារ​កាណាដា ផោន យ៉េន​ជប៉ុន ដុង​វៀតណាម ឡាវ​គីប
ចុះ​ឈ្មោះ មិន​គិត​ថ្លៃ
Token / Authentication មិន​គិត​ថ្លៃ
សេវា​ប្រចាំ​ខែ ៤.០០០ ៤០ ១០០ ២០.០០០ ៨.០០០
ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ (ក្នុង​ក្រុម​សាខា​តែ​មួយ) ០,៥ ២.០០០ ២០ ០,៥ ០,៥ ០,៥ ០,៥ ៥០ ១០.០០០ ៤.០០០
ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ (សាខា​ផ្សេង​គ្នា) ០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ២.០០០
អតិ. ៤០លាន
០,០៥%
អប្ប. ២០
អតិ. ៤០០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ៥០
អតិ. ១លាន
០,០៥%
អប្ប. ១០.០០០
អតិ. ២០០លាន
០,០៥%
អប្ប. ៤.០០០
អតិ. ៨០លាន
ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (ក្នុង​សាខា​តែមួយ) ០,២៥ ១.០០០ ១០ ០,២៥ ០,២៥ ០,២៥ ០,២៥ ២៥ ៥.០០០ ២.០០០
ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (សាខា​ផ្សេង​គ្នា) ០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ២.០០០
អតិ. ៤០លាន
០,០៥%
អប្ប. ២០
អតិ. ៤០០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ៥០
អតិ. ១លាន
០,០៥%
អប្ប. ១០.០០០
អតិ. ២០០លាន
០,០៥%
អប្ប. ៤.០០០
អតិ. ៨០លាន
ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី (ដោយ​ប្រើ​សំណួរ​សាកល្បង ឬ​លេខ​ទូរស័ព្ទ) ០,៥ ២.០០០ ២០ ០,៥ ០,៥ ០,៥ ០,៥ ៥០ ១០.០០០ ៤.០០០
ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី (ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លង​ដែន ឬ​ប័ណ្ណ​បើកបរ) ០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ២.០០០
អតិ. ៤០លាន
០,០៥%
អប្ប. ២០
អតិ. ៤០០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ០,៥
អតិ. ១០.០០០
០,០៥%
អប្ប. ៥០
អតិ. ១លាន
០,០៥%
អប្ប. ១០.០០០
អតិ. ២០០លាន
០,០៥%
អប្ប. ៤.០០០
អតិ. ៨០លាន
ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស សូម​អាន​ក្នុង​តារាង​បន្ថែម
ទូទាត់​វិក្កយបត្រ ០,២៥ ១.០០០ ១០ ០,២៥ ០,២៥ ០,២៥ ០,២៥ ២៥ ៥.០០០ ២.០០០
សេវា​បើក​ប្រាក់​បៀវត្ស និង​ទូទាត់​ជា​កញ្ចប់ ០,៥ ២.០០០ ២០ ០,៥ ០,៥ ០,៥ ០,៥ ៥០ ១០.០០០ ៤.០០០
សេវា​ទូទាត់​ឱ្យ​អ្នក​ផ្គត់ផ្គង់ ០,៥ ២.០០០ ២០ ០,៥ ០,៥ ០,៥ ០,៥ ៥០ ១០.០០០ ៤.០០០
ប្រតិបត្តិការ​សេវា​បញ្ជាអចិន្ត្រៃយ៍ ០,៥ ២.០០០ ២០ ០,៥ ០,៥ ០,៥ ០,៥ ៥០ ១០.០០០ ៤.០០០
ប្រតិបត្តិការ​សេវា​បញ្ជាអចិន្ត្រៃយ៍ ០,៥ ២.០០០ ២០ ០,៥ ០,៥ ០,៥ ០,៥ ៥០ ១០.០០០ ៤.០០០
ស្នើ​សុំ​បញ្ឈប់​មូលប្បទានបត្រ ២០.០០០ ២០០ ៥០០ ១០០.០០០ ៤០.០០០
ផ្សេងៗ សូម​អាន​ក្នុង​តារាង​បន្ថែម
warningថ្លៃ​សេវាខាង​លើ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ទំហំ​ប្រតិបត្តិការ សម្រាប់​អតិថិជន​ក្រុមហ៊ុន

បរិយាយ ចំនួន​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ទំហំ​ទឹក​ប្រាក់​ក្នុង​មួយ​ប្រតិបត្តិការ (x)
ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ (ក្នុង​សាខា​តែ​មួយ) មិន​កំណត់ (STP)
ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ (ក្នុង​ក្រុម​សាខា​តែ​មួយ) មិន​កំណត់ (STP)
ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ (សាខា​ផ្សេង​គ្នា) មិន​កំណត់ (STP)
ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (ក្នុង​សាខា​តែមួយ) ៣០ (អាស្រ័យ​តាម​ប្រភេទ​អតិថិជន)
  • x ≤ $៥០.០០០ សមមូល (STP)
  • $៥០.០០០ < x ≤ $២០០.០០០ ឬសមមូល (NSTP)
  • ទំហំ​អតិបរមា​ក្នុង​មួយ​ថ្ងៃ $២០០.០០០ ឬ​សមមូល
  • ទំហំ​អតិបរមា​ក្នុង​មួយ​ថ្ងៃ​អាច​រហូត​ដល់ $១.០០០.០០០ ឬ​សមមូល អាស្រ័យ​តាម​ប្រភេទ​អតិថិជន
ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (ក្នុង​ក្រុម​សាខា​តែមួយ)
ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (សាខា​ផ្សេង​គ្នា)
ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី (ដោយ​ប្រើ​សំណួរ​សាកល្បង ឬ​លេខ​ទូរស័ព្ទ) មិន​កំណត់
  • x ≤ $៥០០ ឬ​សមមូល (STP)
ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី (ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លង​ដែន ឬ​ប័ណ្ណ​បើកបរ) មិន​កំណត់
  • x ≤ $១.០០០ ឬ​សមមូល (STP)
  • x > $១.០០០ ឬ​សមមូល (NSTP)
ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ផ្សេង​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​កំណត់ (NSTP)
ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ផ្សេង​នៅ​ក្រៅ​ប្រទេស មិន​កំណត់ (NSTP)
ទូទាត់​វិក្កយបត្រ មិន​កំណត់ (STP)
សេវា​បើក​ប្រាក់​បៀវត្ស និង​ទូទាត់​ជា​កញ្ចប់ (ពីគណនី ទៅ​គណនី) មិន​កំណត់ (STP)
សេវា​ទូទាត់​ឱ្យ​អ្នក​ផ្គត់ផ្គង់ មិន​កំណត់ (NSTP)
ប្រតិបត្តិការ​សេវា​បញ្ជាអចិន្ត្រៃយ៍ មិន​កំណត់
  • x ≤ $១០០.០០០ ឬ​សមមូល (STP)
  • $១០០.០០០ < x ≤ $២០០.០០០* ឬ​សមមូល (NSTP)
* ទំហំ​ទឹក​ប្រាក់​អាច​រហូត​ដល់ $១.០០០.០០០ ឬ​សមមូល អាស្រ័យ​តាម​ប្រភេទ​អតិថិជន
warningទំហំ​ប្រតិបត្តិការខាង​លើ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ប្រតិបត្តិការ​ស្វ័យ​ប្រវត្តិ (STP) គឺ​ក្រោយ​ពេល​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​រួច ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត​នឹង​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ពី​ធនាគារ​ឡើយ ។ ដូច្នេះ​លោក​អ្នក​ត្រូវ​ផ្ទៀង​ផ្ទាត់​នូវ​ព័ត៌មាន និង​តួលេខ​ផ្សេងៗ​ឱ្យ​បាន​ត្រឹម​ត្រូវ ពីព្រោះ​ទឹក​ប្រាក់​នឹង​កាត់​ចេញ​ពី​គណនី​របស់​លោកអ្នក​ភ្លាមៗ​បន្ទាប់​ពី​ប្រតិបត្តិការ​នោះ​បាន​សម្រេច ។

ប្រតិបត្តិការ​មិន​ស្វ័យ​ប្រវត្តិ (NSTP) គឺ​ក្រោយ​ពេល​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​រួច ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត​នឹង​មិន​ដំណើរការ​ដោយ​​ស្វ័យ​ប្រវត្តិ​ទេ ដោយ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ពី​ធនាគារ​នៅ​ក្នុង​ម៉ោង​បម្រើ​ការងារ ទោះ​បី​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រព័ន្ធ​ពី​ពេល​ណា​ក៏​ដោយ ។

របៀប​ប្រើសេវា​អេស៊ីលីដា​អ៊ីនធើណែត

សូម​ចុច​ទីនេះ ដើម្បី​ពិនិត្យ​មើល​របៀប​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត ។

លក្ខខណ្ឌ​សុវត្ថិភាព សម្រាប់​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត

  1. សូម​កុំ​ប្រើ​កុំព្យូទ័រ​ដែល​មិន​មាន​សុវត្ថិភាព អ៊ីនធើណែត ឬ Wi-Fi នៅ​តាម​ទី​សាធារណៈ​នានា​ដូច​ជា ហាង​កាហ្វេ បណ្ណាល័យ ហាង​លក់​ទំនិញ អាហារ​ដ្ឋាន ឬ​អាកាសយានដ្ឋាន ។ល។ ពី​ព្រោះ​អ្នក​ដទៃ​អាច​មើល​ឃើញ​លេខ​គណនី ឬ​លេខ​សម្ងាត់​របស់​លោក​អ្នក តាម​រយៈ​កម្មវិធី​ដែល​គេ​បាន​ដំឡើង​ក្នុង​កុំព្យូទ័រ​នោះ ឬ​វីដេអូ​ដែល​គេ​ដាក់​នៅ​ទី​នោះ ។
  2. សូម​កុំ​កត់​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន និង​ទុក​ប័ណ្ណ​ឥណទាន ឬ​ប័ណ្ណ​ឥណពន្ធ​របស់​លោក​អ្នក នៅ​ជា​មួយ​គ្នា ។ សូម​ផ្លាស់ប្តូរ​លេខ​សម្ងាត់ឱ្យ​បាន​ញឹក​ញាប់ ។
  3. សូម​កុំ​កត់ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​លើ​វត្ថុ​អ្វី​មួយ ឬ​រក្សា​ទុក​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក គឺ​ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ប្រើប្រាស់ ។
  4. សូម​កុំ​ទុក​កុំព្យូទ័រ​ដែល​កំពុង​បើក​កម្មវិធី​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ចោល ។
  5. សូម​រក្សា Hard/Soft Token របស់​លោកអ្នក​ឱ្យ​មាន​សុវត្ថិភាព ។ Hard/Soft Token គឺ​ជា​ឧបករណ៍ ឬ​កម្មវិធី​ដែល​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក សម្រាប់​បង្កើត​លេខ​សម្ងាត់​ដោយ​ស្វ័យប្រវត្តិ (One Time Password) ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​នៅ​លើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ។
  6. សូម​កុំ​ឆ្លើយ​តប​ទៅ​កាន់​អ៊ីម៉ែល ទូរស័ព្ទ ឬ​សារអេឡិចត្រូនិក​ផ្សេងៗ​ដែល​សួរ​​ចង់​ដឹង​ពី​លេខ​គណនី ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក ។
  7. សូម​កុំ​បើក​កម្មវិធី, Web Link, ឬ​អ៊ីម៉ែល​ទាំង​ឡាយ​ណា​ដែល​មិន​ធ្លាប់​ស្គាល់ និង​មាន​ប្រភព​មិន​ច្បាស់​លាស់ ។
  8. សូម​ចូល​កម្ម​វិធី​សេវា​អេស៊ីលីដា​អ៊ីនធើណែត តាម​រយៈ​វេបសាយ​របស់​ធនាគារ​អេស៊ីលីដា ដោយ​វាយ​អាសយដ្ឋាន www.acledabank.com.kh ។ ​សូម​កុំ​ចុច​លើ​តំណ​ភ្ជាប់​ពី​វេបសាយ​ដទៃ ឬ​នៅ​ក្នុង​អ៊ីម៉ែល​របស់​លោក​អ្នក​ជា​ដាច់​ខាត ។
  9. មុន​ពេល​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត សូម​ពិនិត្យ​អាសយដ្ឋាន​វេបសាយឱ្យ​ច្បាស់​លាស់ ចៀស​វាង​ការ​ចូល​ទៅ​កាន់​វេបសាយ​មិន​ត្រឹម​ត្រូវ ។
  10. សូម​ចាក​ចេញ (Log Off), លុប​ប្រតិបត្តិការ (Clear History and Catch), បិទ​កម្មវិធី (Close Internet Browser) នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច ។
  11. កុំព្យូទ័​រ​​ដែល​ប្រើ​សម្រាប់​ចូល​ប្រព័ន្ធ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ត្រូវ​មាន​​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ទុក​ចិត្ត​បាន និង​ធ្វើ​បច្ចុប្បន្នកម្ម​ឱ្យ​បាន​ទៀង​ទាត់ និង​ត្រឹម​ត្រូវ ។
  12. សូម​កុំ​បញ្ចូល​លេខ​គណនី លេខ​សម្ងាត់ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេងៗ នៅ​លើ​វេបសាយ​ដែល​មិន​ស្គាល់ ឬ​មិន​មាន​ប្រភព​ច្បាស់​លាស់ ។
  13. សូម​កុំ​ផ្តល់​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន លេខ​គណនី​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​អ៊ីនធើណែត ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដល់​នណា​ម្នាក់​ឡើយ ។ សូម​ផ្លាស់ប្តូរ​លេខ​សម្ងាត់ឱ្យ​បាន​ញឹក​ញាប់ ។
  14. សូម​កុំ​ប្រើ​លេខ​សម្ងាត់​សម្រាប់​ចូល​កម្មវិធី ជា​លេខ​ងាយ​ស្រួលឱ្យ​អ្នក​ដទៃ​ដឹង ដូច​ជា ថ្ងៃ​ខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ លេខ​គណនី ឬ​លេខ​រៀង​ដែល​ងាយ​ស្រួល​ចាំ ។
  15. សូម​ចង​ចាំ​ថា​ធនាគារ​នឹង​មិន​ទាក់​ទង​ទៅ​លោក​អ្នក​ផ្ទាល់​ដើម្បី​សួរ​ពី​លេខ​សម្ងាត់ ឬ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ឡើយ ។
  16. សូម​កុំ​ទាញ​យក​កម្មវិធី​ផ្សេងៗ​ពី​វេបសាយ​ណា​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ។
  17. ត្រូវ​ត្រួត​ពិនិត្យ​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​ចូល​ប្រព័ន្ធ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ឱ្យ​បាន​ញឹកញាប់ ប្រសិន​បើ​ឃើញ​មាន​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​លប់​ចោល​ភ្លាម ចៀសវាង​មាន​មេរោគ​ផ្សេងៗ​ចូល​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក ។
  18. ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬក៏​មាន​មន្ទិល​សង្ស័យ​វេបសាយ ឬ​អ៊ីម៉ែល​ណា​មួយ សូម​ទាក់​ទង​មក​យើង​ខ្ញុំ តាម​រយៈ inquiry@acledabank.com.kh ឬ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សំណួរ-ចម្លើយ close

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៧៣២.៤០៧ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ១០៦ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ