homenavigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextសេវាបញ្ចូលទឹកប្រាក់
សេវាបញ្ចូលទឹកប្រាក់
សេវាបញ្ចូលទឹកប្រាក់ តាមរយៈសេវាអេស៊ីលីដាម៉ូបាល
លោកអ្នកក៏អាចបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ឬសេវាផ្សេងៗទៀត ពីទូរសព្ទដៃដែលមានភ្ជាប់សេវាអេស៊ីលីដាម៉ូបាល បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងមានងាយស្រួលបំផុត ជាមួយក្រុមហ៊ុនដូចខាងក្រោម ៖
- Mobitel/Cellcard
- CooTel
- Metfone
- OneTV
- ONLINE (iTop Card)
- qbCard និង qbInt
- SMART Mobile
- ទូរគមនាគមន៍កម្ពុជា (សេវាបង់ប្រាក់ជាមុន អាយ-ខល)
- SEATEL
របៀបបញ្ចូលទឹកប្រាក់ តាមរយៈសេវាអេស៊ីលីដាម៉ូបាល
- ស្វ័យប្រវត្តិ
- ចូលកម្មវិធី អេស៊ីលីដាម៉ូបាល
- ជ្រើសរើសម៉ឺនុយ "បញ្ចូលប្រាក់"
- សូមស្កែនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់ ដើម្បីចូលប្រើសេវា
- ជ្រើសរើសគណនីផ្ទេរចេញ
- បញ្ចូលលេខទូរសព្ទដែលត្រូវបញ្ចូលប្រាក់
- ជ្រើសរើសចំនួនទឹកប្រាក់ ដែលត្រូវបញ្ចូល
- សូមចុចប៊ូតុង "យល់ព្រម"
- សូមផ្ទៀងផ្ទាត់ព័ត៌មានបញ្ចូលទឹកប្រាក់របស់លោកអ្នក
- សូមចុចប៊ូតុង "យល់ព្រម"
- ទិញកាត
- ចូលកម្មវិធី អេស៊ីលីដាម៉ូបាល
- ជ្រើសរើសម៉ឺនុយ "បញ្ចូលប្រាក់"
- សូមស្កែនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់ ដើម្បីចូលប្រើសេវា
- ជ្រើសរើស "ទិញកាត"
- ជ្រើសរើសគណនីផ្ទេរចេញ
- ជ្រើសរើសក្រុមហ៊ុនផ្តល់សេវាទូរសព្ទ
- ជ្រើសរើសចំនួនទឹកប្រាក់ ដែលត្រូវបញ្ចូល
- សូមចុចប៊ូតុង "យល់ព្រម"
- សូមផ្ទៀងផ្ទាត់ព័ត៌មានបញ្ចូលទឹកប្រាក់របស់លោកអ្នក
- សូមចុចប៊ូតុង "យល់ព្រម"
- លោកអ្នកនឹងទទួលបានលេខ PIN សម្រាប់បញ្ចូលក្នុងទូរសព្ទ
សេវាបញ្ចូលទឹកប្រាក់ តាមរយៈសេវាអេស៊ីលីដាអ៊ីនធើណែត
លោកអ្នកក៏អាចបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ឬសេវាផ្សេងៗទៀត តាមរយៈសេវាអេស៊ីលីដាអ៊ីនធើណែត បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងមានងាយស្រួលបំផុត ជាមួយក្រុមហ៊ុនដូចខាងក្រោម ៖
- SMART Mobile
- ONLINE (iTop Card)
- Mobitel/Cellcard
- Metfone
- OneTV Service
- CooTel
- qbCard និង qbInt
- SEATEL
របៀបបញ្ចូលទឹកប្រាក់ តាមរយៈសេវាអេស៊ីលីដាអ៊ីនធើណែត
- សូមចូលទៅកាន់ប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត
- ជ្រើសរើស "Mobile Top Up" នៅក្នុងម៉ីនុយរបស់ប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត
- សូមជ្រើសរើសឈ្មោះក្រុមហ៊ុនដើម្បីបញ្ចូលទឹកប្រាក់
- សូមជ្រើសរើសលេខគណនីដែលត្រូវកាត់ចេញ (Debit Account Number)
- ជ្រើសរើសចំនួនទឹកប្រាក់ដែលត្រូវបញ្ចូល (Denominations)
- សូមចុចប៊ូតុង "Submit"
- សូមផ្ទៀតផ្ទាត់ព័ត៌មានលម្អិត រួចហើយបញ្ចូលលេខ OTP ដែលលោកអ្នកទទួលបានពី Soft Token ឬ Hart Token
- រួចហើយចុចប៊ូតុង "Confirm"
- បន្ទាប់មក "លេខ PIN" នឹងបង្ហាញនៅលើអេក្រង់កុំព្យូទ័រ ឬក៏ផ្ញើ (SMS) ទៅកាន់ទូរសព្ទរបស់លោកអ្នក ។
សេវាបញ្ចូលទឹកប្រាក់ តាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា
សេវាបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ របស់ធនាគារអេស៊ីលីដា ផ្តល់ជូនលោកអ្នកអាចបញ្ចូលទឹកប្រាក់នៅក្នុងទូរសព្ទដៃបានយ៉ាងងាយស្រួល តាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា (បម្រើ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុនដូចខាងក្រោម ៖
- Mobitel/Cellcard
- SMART Mobile
- qbCard និង qbInt
- SEATEL
របៀបបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ តាមរយៈម៉ាស៊ីនអេធីអឹម
- សូមបញ្ចូលប័ណ្ណរបស់លោកអ្នក ទៅក្នុងម៉ាស៊ីនអេធីអឹម
- ជ្រើសរើសយកភាសា ("ភាសាខ្មែរ និងភាសាអង់គ្លេស" ឬ "ភាសាខ្មែរ និងភាសាចិន")
- បញ្ចូលលេខសម្ងាត់របស់លោកអ្នក
- ជ្រើសរើស "បញ្ចូលទឹកប្រាក់ទូរសព្ទ"
- ជ្រើសរើស "បញ្ចូលទឹកប្រាក់តាមវិក្កយបត្រ"
- ប្រសិនបើលោកអ្នកមានគណនីចាប់ពី ២ ឡើងទៅ លោកអ្នកត្រូវជ្រើសរើសលេខគណនីដែលត្រូវទូទាត់
- ជ្រើសរើសក្រុមហ៊ុនទូរសព្ទ
- ជ្រើសរើសទឹកប្រាក់ដែលត្រូវបញ្ចូលក្នុងទូរសព្ទ
- សូមផ្ទៀងផ្ទាត់ព័ត៌មានប្រតិបត្តិការបញ្ចូលទឹកប្រាក់ទូរសព្ទរបស់លោកអ្នក រួចជ្រើសរើស "បាទ/ចាស"
- ប្រតិបត្តិការបញ្ចូលទឹកប្រាក់របស់លោកអ្នកទទួលបានជោគជ័យ ។ សូមជ្រើសរើស "បាទ/ចាស" ប្រសិនបើលោកអ្នកត្រូវការធ្វើប្រតិបត្តិការផ្សេងទៀត
- សូមយកវិក្កយបត្រ (នៅក្នុងវិក្កយបត្រ មានលេខកូដ PIN សម្រាប់បញ្ចូលក្នុងទូរសព្ទដៃ ដូច្នេះសូមបញ្ចូលលេខកូដ PIN នោះក្នុងទូរសព្ទរបស់លោកអ្នកឱ្យបានត្រឹមត្រូវ ទូរសព្ទរបស់លោកអ្នកនឹងមានទឹកប្រាក់គ្រប់ចំនួន ដូចចំនួនទឹកប្រាក់ដែលលោកអ្នកបានជ្រើសរើស) ។
- សូមយកប័ណ្ណរបស់លោកអ្នក
សំគាល់ ៖ លោកអ្នកអាចជ្រើសរើសនូវចំនួនទឹកប្រាក់ដែលចង់បញ្ចូល ឧទាហរណ៍ ៖ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ឬ ៥០ដុល្លារ ដើម្បីបញ្ចូលក្នុងទូរសព្ទ ដោយពុំមានគិតថ្លៃសេវាឡើយ ។