www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកលnavigate_nextចិន បើក​ទីផ្សារ​មូលបត្រ​បំណុល​ដល់​បរទេស

ចិន បើក​ទីផ្សារ​មូលបត្រ​បំណុល​ដល់​បរទេស

ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ក្រុងប៉េកាំងៈ ធនាគារ​កណ្តាល​ចិន​បាន​ឲ្យ​ដឹង​ថា​ប្រទេស​ចិន​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ បរទេស​ចូល​ទៅ​កាន់​ទីផ្សារ​មូលបត្រ​បំណុល​ដ៏ធំ​របស់​ខ្លួន​ដោយ​ផ្ទាល់​ ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ​។

ធនាគារ​កណ្តាល​ចិន និង​អាជ្ញាធរ​រូបិយវត្ថុ​ហុងកុង​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ គ្នា​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ទីក្រុង​ហុងកុង​ បាន​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​ ២០ ​នៃ​ការ​ប្រគល់​ទីក្រុង​មួយ​នេះ​ឲ្យ​ប្រទេស​ចិន​វិញ​ពី​សំណាក់​ចក្រភព​អង់គ្លេស​ថា​ទីតាំង​ជួញដូរ​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការវិនិយោគ «​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​» ពី​ទីក្រុង​ហុងកុង​ចូល​មក​ទីផ្សារ​មូលបត្រ​បំណុល​របស់​ចិន​នេះ​នឹង​ឈាន​ចូលដំណាក់កាល​ «​ប្រតិបត្តិការ​សាកល្បង​» នៅ​ថ្ងៃ​ទី​ ៣ ខែ​កក្កដា​​នេះ​។

យោង​តាម​ធនាគារ​កណ្តាល​ចិន​បាន​ឲ្យ​ដឹង​ថា​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​ នេះ​នឹង​ត្រូវ​ផ្តល់​ឲ្យ​តែ «​វិនិយោគិន​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​» ដូចជា​ធនាគារ​កណ្តាល និង​មូលនិធិ​វិនិយោគ​របស់​រដ្ឋ តែ​ក៏​ចំពោះ​ធនាគារ​ពាណិជ្ជ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា និង​មូលនិធិ​វិនិយោគ​ផង​ដែរ​។

ទីផ្សារ​មូលបត្រ​របស់​ចិន​គឺជា​ទីផ្សារ​ធំ​ជាង​គេ​ទី​បី​ក្នុង​ពិភពលោក​ ដោយ​មាន​តម្លៃ​ប្រមាណ​ ១០ ​ពាន់​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។

យ៉ាង​នេះ​ក្តី វិនិយោគិន​បរទេស​ដែល​បច្ចុប្បន្ន​កាន់កាប់​ផ្នែក​ដ៏តូច​បំផុត​នៃ​មូលបត្រ​ បំណុល​ដែល​បោះ​ផ្សាយ​នៅ​ប្រទេស​ចិន​ពោល​គឺ​តិច​ជាង ១,៥ ​ភាគរយ​បើ​យោង​តាម​ការ​ព្យាករ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ស្ទើរ​តែ​មិន​អាច​ចូល​ទៅ​កាន់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នេះ​បាន​។

នៅ​ឆ្នាំ​ ២០១៤ ការ​តភ្ជាប់​ការ​ជួញដូរ​មួយ​រវាង​ផ្សារហ៊ុន​ក្រុង​ហុងកុង និង​ផ្សារហ៊ុន​ក្រុង​ស៊ាងហៃ​ត្រូវ​បាន​ដាក់​ដំណើរការ ហើយ​ការ​តភ្ជាប់​ផ្សារហ៊ុន​ផ្សេង​ទៀត​បាន​ចាប់ផ្តើម​នៅ​ខែ​ធ្នូ ឆ្នាំ​ ២០១៦ រវាង​ផ្សារហ៊ុន​ក្រុង​ហុងកុង និង​ផ្សារហ៊ុន​ក្រុង Shenzhen​។

ការ​តភ្ជាប់​ផ្សារហ៊ុន​នេះ​នឹង​ផ្តល់​លទ្ធភាព​ខ្លះ​ឲ្យ​ជនបរទេស​ទិញ​ភាគហ៊ុន​ចុះ​បញ្ជី​នៅ​ប្រទេស​ចិន​៕

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨៧ ចំនួនអ្នកទស្សនាពីម្សិល : ៥៩៣