របៀបបញ្ជាក់ការទូទាត់តាមប័ណ្ណអេស៊ីលីដា
- នៅពេលលោកអ្នកជ្រើសរើសទំនិញដែលចង់ទិញ នៅលើអនឡាញ ឬវេបសាយរួចហើយ សូមចុចប៊ូតុង "Pay Now / Buy Now"
- សូមជ្រើសរើសទូទាត់ តាមប័ណ្ណឥណទាន ឬឥណពន្ធ (Credit/Debit Card)
- បញ្ចូលព័ត៌មានប័ណ្ណ៖
- លេខប័ណ្ណ
- ថ្ងៃផុតកំណត់
- លេខ CVV ៣ខ្ទង់នៅផ្នែកខាងក្រោយប័ណ្ណ
- ចុចប៊ូតុង "OK"
- ប្រព័ន្ធនឹងទាមទារការបញ្ជាក់ប្រតិបត្តិការ (Push Authentication) ដោយតម្រូវអតិថិជនចុចប៊ូតុង "បញ្ជាក់" នៅលើអេស៊ីស៊ូភើអេប (ដូចរូបទី២ ខាងក្រោម)
- បើសិនអតិថិជនមិនអាចបញ្ជាក់ប្រតិបត្តិការតាម Push Authentication ក្នុងជំហានទី៥ ខាងលើបានទេ នោះប្រព័ន្ធនឹងបង្ហាញមធ្យោបាយផ្ទៀងផ្ទាត់ផ្សេងទៀត ដោយអតិថិជនអាចជ្រើសរើស ផ្ញើលេខ OTP (ដូចរូបទី៣ ខាងក្រោម) តាមរយៈ៖
- អេស៊ីស៊ូភើអេប (Notification)
- អ៊ីម៉េល
- សារ (SMS)
check_circle បើសិនលោកអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទងធនាគារ អេស៊ីលីដា តាមលេខទូរសព្ទ (បម្រើ២៤ម៉ោង)៖ ០១៥ ៩៩៩ ២៣៣, ០២៣ ៩៩៤ ៤៤៤