Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កម្ម និង ផល
- បទកាកគតិ -
| ១- | បន្ទោសជេរស្តី | ពាក្យពេចន៍អប្រីយ៍ | គ្មានន័យខ្លឹមសារ |
| ស្តែងឫកពាកោង | ច្រឡោងហិង្សា | ស្តែងស្តីឫស្យា | |
| ចងចិត្តឈឺចាប់ ។ | |||
| ២- | ចង់ថ្កើងខ្ពង់ខ្ពស់ | លោភលន់ជ្រុលហួស | ស្តែងស្តីសារសព្ទ |
| ទោសោមោហោ | ឆោឡោសាប់ឡាប់ | ចចើងចង់ឆាប់ | |
| ផ្គាប់ផ្កាប់បំណង ។ | |||
| ៣- | រលំរលើង | ដេកដួលគេយើង | រែងរស់សៅហ្មង |
| រស់រងជេរស្តី | អប្រីយ៍កន្លង | ដុកដាន់ឌឺដង | |
| ដាច់ដោចដេកដី ។ | |||
| ៤- | ដោះដូរកំណាច | ចៀសចាកចោលកាច | ពីរោះស្តែងស្តី |
| ញញឹមរួសរាយ | ពាក្យងាយគប្បី | ចិត្តស្មោះមេត្រី | |
| គុណគាប់បំណង ។ | |||
ជំនួយស្មារតី : ដើម្បីទទួលលទ្ធផលស្របបំណង


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



